ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

පිටු අංක:close

external-link copy
20 : 4

وَإِنۡ أَرَدتُّمُ ٱسۡتِبۡدَالَ زَوۡجٖ مَّكَانَ زَوۡجٖ وَءَاتَيۡتُمۡ إِحۡدَىٰهُنَّ قِنطَارٗا فَلَا تَأۡخُذُواْ مِنۡهُ شَيۡـًٔاۚ أَتَأۡخُذُونَهُۥ بُهۡتَٰنٗا وَإِثۡمٗا مُّبِينٗا

ប្រសិនបើពួកអ្នក(ឱប្តីទាំងឡាយ)មានបំណងលែងលះភរិយា(របស់ពួកអ្នក)ដោយយកភរិយាផេ្សងទៀត ហើយពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើន(ជាខាន់ស្លា)ដល់ពួកនាងហើយនោះ គឺពួកអ្នកមិនត្រូវយកអ្វីមួយអំពីវា(ទ្រព្យសម្បត្តិទាំងនោះ)មកវិញឡើយ។ តើពួកអ្នកយកវា(ប្រាក់ខាន់ស្លា)វិញទាំងបំពាន និងជាអំពើបាបយ៉ាងច្បាស់លាស់បែបនេះឬ? info
التفاسير:

external-link copy
21 : 4

وَكَيۡفَ تَأۡخُذُونَهُۥ وَقَدۡ أَفۡضَىٰ بَعۡضُكُمۡ إِلَىٰ بَعۡضٖ وَأَخَذۡنَ مِنكُم مِّيثَٰقًا غَلِيظٗا

តើពួកអ្នកយកវា(ខាន់ស្លា)មកវិញយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកធ្លាប់រួមរស់ជាមួយគ្នា ហើយពួកនាងក៏បានទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់អំពីពួកអ្នកហើយនោះ? info
التفاسير:

external-link copy
22 : 4

وَلَا تَنكِحُواْ مَا نَكَحَ ءَابَآؤُكُم مِّنَ ٱلنِّسَآءِ إِلَّا مَا قَدۡ سَلَفَۚ إِنَّهُۥ كَانَ فَٰحِشَةٗ وَمَقۡتٗا وَسَآءَ سَبِيلًا

ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឱ្យសោះ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនអ៊ីស្លាមបានមកដល់)។ ពិតណាស់ការធ្វើដូចនេះ វាគឺជារឿងស្មោកគ្រោក ជាមូលហេតុដែលធ្វើឱ្យអល់ឡោះខឹងសម្បា និងជាមាគ៌ាដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
23 : 4

حُرِّمَتۡ عَلَيۡكُمۡ أُمَّهَٰتُكُمۡ وَبَنَاتُكُمۡ وَأَخَوَٰتُكُمۡ وَعَمَّٰتُكُمۡ وَخَٰلَٰتُكُمۡ وَبَنَاتُ ٱلۡأَخِ وَبَنَاتُ ٱلۡأُخۡتِ وَأُمَّهَٰتُكُمُ ٱلَّٰتِيٓ أَرۡضَعۡنَكُمۡ وَأَخَوَٰتُكُم مِّنَ ٱلرَّضَٰعَةِ وَأُمَّهَٰتُ نِسَآئِكُمۡ وَرَبَٰٓئِبُكُمُ ٱلَّٰتِي فِي حُجُورِكُم مِّن نِّسَآئِكُمُ ٱلَّٰتِي دَخَلۡتُم بِهِنَّ فَإِن لَّمۡ تَكُونُواْ دَخَلۡتُم بِهِنَّ فَلَا جُنَاحَ عَلَيۡكُمۡ وَحَلَٰٓئِلُ أَبۡنَآئِكُمُ ٱلَّذِينَ مِنۡ أَصۡلَٰبِكُمۡ وَأَن تَجۡمَعُواْ بَيۡنَ ٱلۡأُخۡتَيۡنِ إِلَّا مَا قَدۡ سَلَفَۗ إِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا

គេ(អល់ឡោះ)បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីបង្កើតរបស់ពួកអ្នក ម្តាយមីងខាងឪពុករបស់ពួកអ្នក ម្តាយមីងខាងម្ដាយរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនប្រុសរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនស្រីរបស់ពួកអ្នក ម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយ(ជាមួយពួកអ្នក) ម្ដាយក្មេករបស់ពួកអ្នក កូនស្រីប្រពន្ធរបស់ពួកអ្នក(កូនចុង)ដែលបានធំធាត់នៅក្នុងផ្ទះរបស់ពួកអ្នកប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាង(កូនចុង)រួចហើយនោះ។ តែប្រសិនបើពួកអ្នកមិនទាន់បានរួមដំណេកជាមួយម្តាយរបស់ពួកនាងទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការរៀបការជាមួយពួកនាង(កូនស្រីចុង)នោះ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឱ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ហើយនិង(ហាមឃាត់មិនឱ្យរៀបការជាមួយ)ស្ត្រីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនឥស្លាមមកដល់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។ info
التفاسير: