ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

පිටු අංක:close

external-link copy
163 : 4

۞ إِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٖ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِۦۚ وَأَوۡحَيۡنَآ إِلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَٰرُونَ وَسُلَيۡمَٰنَۚ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا

ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយនិងបណ្តាព្យាការីជាច្រើនទៀតបន្ទាប់ពីគាត់ផងដែរ។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប ព្រមទាំងបណ្តាកូនចៅរបស់ព្យាការីយ៉ាក់កូប (ដែលជាព្យាការី) ហើយនិងព្យាការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូតនូវគម្ពីរហ្សាពួរ។ info
التفاسير:

external-link copy
164 : 4

وَرُسُلٗا قَدۡ قَصَصۡنَٰهُمۡ عَلَيۡكَ مِن قَبۡلُ وَرُسُلٗا لَّمۡ نَقۡصُصۡهُمۡ عَلَيۡكَۚ وَكَلَّمَ ٱللَّهُ مُوسَىٰ تَكۡلِيمٗا

ហើយ(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នក(នៅក្នុងគម្ពីរគួរអាន)កាលពីមុន ហើយ(យើងក៏បានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនទៀតផងដែរដោយយើងមិនបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នកឡើយ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដោយផ្ទាល់។ info
التفاسير:

external-link copy
165 : 4

رُّسُلٗا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمٗا

(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច ដើម្បីកុំឱ្យមនុស្សលោកមានលេសតវ៉ាចំពោះអល់ឡោះបន្ទាប់ពី(ទ្រង់បានបញ្ជូន)បណ្តាអ្នកនាំសារហើយនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
166 : 4

لَّٰكِنِ ٱللَّهُ يَشۡهَدُ بِمَآ أَنزَلَ إِلَيۡكَۖ أَنزَلَهُۥ بِعِلۡمِهِۦۖ وَٱلۡمَلَٰٓئِكَةُ يَشۡهَدُونَۚ وَكَفَىٰ بِٱللَّهِ شَهِيدًا

ទោះជាពួកយូដាមិនព្រមមានជំនឿលើអ្នកក៏ដោយ ក៏អល់ឡោះទ្រង់ធ្វើសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វី(គម្ពីរគួរអាន)ដែលបានបញ្ចុះទៅឱ្យអ្នកដែរ។ ទ្រង់បានបញ្ចុះវាដោយចំណេះដឹងរបស់ទ្រង់។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើសាក្សីដូចនេះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សី។ info
التفاسير:

external-link copy
167 : 4

إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ قَدۡ ضَلُّواْ ضَلَٰلَۢا بَعِيدًا

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលវង្វេងដ៏សែនឆ្ងាយបំផុត។ info
التفاسير:

external-link copy
168 : 4

إِنَّ ٱلَّذِينَ كَفَرُواْ وَظَلَمُواْ لَمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ طَرِيقًا

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានបំពាននោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញផ្លូវ(ដែលអាចរំដោះពួកគេពីទណ្ឌកម្ម)នោះដែរ។ info
التفاسير:

external-link copy
169 : 4

إِلَّا طَرِيقَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٗا

លើកលែងតែផ្លូវ(ដែលនាំទៅកាន់)ឋាននរកជើហាន់ណាំប៉ុណ្ណោះដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
170 : 4

يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلرَّسُولُ بِٱلۡحَقِّ مِن رَّبِّكُمۡ فَـَٔامِنُواْ خَيۡرٗا لَّكُمۡۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែលនាំមកនូវសេចក្តីពិតពីព្រះជាម្ចាស់របស់ពួកអ្នកនោះបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកមានជំនឿ(ចំពោះអ្វីដែលគាត់បាននាំមកចុះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ពិតប្រាកដណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹង មហាគតិបណ្ឌិត។ info
التفاسير: