Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
154 : 37

مَا لَكُمۡ كَيۡفَ تَحۡكُمُونَ

តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីនូវការកាត់សេចក្តីដែលបំពានបែបនេះ ដោយពួកអ្នកចាត់ទុកកូនស្រីសម្រាប់អល់ឡោះ រីឯកូនប្រុសវិញសម្រាប់ពួកអ្នកនោះ? info
التفاسير:

external-link copy
155 : 37

أَفَلَا تَذَكَّرُونَ

តើពួកអ្នកមិនគិតពិចារណាពីភាពខុសឆ្គងនៃគោលជំនឿមិនត្រឹមត្រូវដែលពួកអ្នកកំពុងតែប្រកាន់យកនោះទេឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកចេះគិតពិចារណានោះ ពួកអ្នកនឹងមិននិយាយបែបនេះនោះឡើយ។ info
التفاسير:

external-link copy
156 : 37

أَمۡ لَكُمۡ سُلۡطَٰنٞ مُّبِينٞ

ឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់មកពីគម្ពីរ ឬក៏មកពីអ្នកនាំសារណាម្នាក់ដែលបញ្ជាក់ប្រាប់ដូច្នោះ? info
التفاسير:

external-link copy
157 : 37

فَأۡتُواْ بِكِتَٰبِكُمۡ إِن كُنتُمۡ صَٰدِقِينَ

ប្រសិនបើមានមែននោះ ចូរពួកអ្នកនាំយកគម្ពីរដែលមានភស្តុតាងដែលបញ្ជាក់ដូចនោះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ។ info
التفاسير:

external-link copy
158 : 37

وَجَعَلُواْ بَيۡنَهُۥ وَبَيۡنَ ٱلۡجِنَّةِ نَسَبٗاۚ وَلَقَدۡ عَلِمَتِ ٱلۡجِنَّةُ إِنَّهُمۡ لَمُحۡضَرُونَ

ហើយពួកមុស្ហរីគីនបានចាត់ទុករវាងអល់ឡោះនិងពួកម៉ាឡាអ៊ីកាត់ដែលពួកគេមើលមិនឃើញផងនោះ ថាជាសាច់ញាតិនឹងគ្នា ខណៈដែលពួកគេអះអាងថា ជាការពិតណាស់ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងនោះបានដឹងថា ពិតណាស់ អល់ឡោះនឹងនាំពួកមុស្ហរីគីនទាំងនេះមកកាត់ក្តី(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
159 : 37

سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ

អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់នូវអ្វីដែលមិនសាកសមចំពោះទ្រង់ ដូចជាការចោទប្រកាន់ថា ទ្រង់មានបុត្រ ទ្រង់មានដៃគូ និងផ្សេងៗទៀត។ info
التفاسير:

external-link copy
160 : 37

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ

លើកលែងតែបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលមានចិត្តស្មោះសប៉ុណ្ណោះ គឺពួកគេមិនពិពណ៌នាពីលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់នោះឡើយ លើកលែងលក្ខណៈសម្បត្តិដែលសាកសមនឹងទ្រង់ ដូចជាលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ និងពេញលេញ។ info
التفاسير:

external-link copy
161 : 37

فَإِنَّكُمۡ وَمَا تَعۡبُدُونَ

ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន) ហើយនិងអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះនោះ info
التفاسير:

external-link copy
162 : 37

مَآ أَنتُمۡ عَلَيۡهِ بِفَٰتِنِينَ

ពុំមែនជាអ្នកដែលអាចធ្វើឲ្យនរណាម្នាក់វង្វេងពីសាសនាពិតនោះឡើយ info
التفاسير:

external-link copy
163 : 37

إِلَّا مَنۡ هُوَ صَالِ ٱلۡجَحِيمِ

លើកលែងតែជនណាដែលអល់ឡោះបានកំណត់ឲ្យរូបគេស្ថិតក្នុងចំណោមអ្នកចូលឋាននរកប៉ុណ្ណោះ ដោយអល់ឡោះបានសម្រេចរួចហើយនៅក្នុងការកំណត់របស់ទ្រង់។ ដូច្នេះ រូបគេក៏ប្រឆាំង ហើយនឹងត្រូវចូលឋាននរក។ ចំណែកឯពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈទៅចំពោះវានោះ គឺគ្មានសមត្ថភាពអាចធ្វើដូច្នោះបានឡើយ។ info
التفاسير:

external-link copy
164 : 37

وَمَا مِنَّآ إِلَّا لَهُۥ مَقَامٞ مَّعۡلُومٞ

ហើយពួកម៉ាឡាអ៊ីកាត់បាននិយាយបញ្ជាក់ពីភាពជាខ្ញុំបម្រើរបស់ពួកគេចំពោះអល់ឡោះ និងបានច្រានចោលនូវការចោទប្រកាន់របស់ពួកមុស្ហរីគីនថាៈ បុគ្គលម្នាក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់រួចជាស្រេចក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់។ info
التفاسير:

external-link copy
165 : 37

وَإِنَّا لَنَحۡنُ ٱلصَّآفُّونَ

ហើយពិតប្រាកដណាស់ ពួកយើង(ម៉ាឡាអ៊ីកាត់) គឺជាអ្នកដែលឈរជាជួរៗក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយពួកយើងគឺជាអ្នកដែលលើកតម្កើងអល់ឡោះជាម្ចាស់ពីលក្ខណៈសម្បត្តិទាំងឡាយណាដែលមិនសាកសមនឹងទ្រង់។ info
التفاسير:

external-link copy
166 : 37

وَإِنَّا لَنَحۡنُ ٱلۡمُسَبِّحُونَ

ហើយពិតប្រាកដណាស់ ពួកយើង(ម៉ាឡាអ៊ីកាត់) គឺជាអ្នកដែលឈជាជួរៗក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយពួកយើងគឺជាអ្នកដែលលើកតម្កើងអល់ឡោះជាម្ចាស់អំពីលក្ខណៈសម្បត្តិទាំងឡាយណាដែលមិនសមរមនឹងទ្រង់។ info
التفاسير:

external-link copy
167 : 37

وَإِن كَانُواْ لَيَقُولُونَ

ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយក្នុងចំណោមបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក)ជាមិនខាន តែ(ជាក់ស្តែង) ពួកគេគឺជាអ្នកដែលភូតកុហកចំពោះការអះអាងនោះ ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងនឹងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងពីទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេមិនខានឡើយ។ info
التفاسير:

external-link copy
168 : 37

لَوۡ أَنَّ عِندَنَا ذِكۡرٗا مِّنَ ٱلۡأَوَّلِينَ

ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។ info
التفاسير:

external-link copy
169 : 37

لَكُنَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ

ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។ info
التفاسير:

external-link copy
170 : 37

فَكَفَرُواْ بِهِۦۖ فَسَوۡفَ يَعۡلَمُونَ

ហើយពិតប្រាកដណាស់ ពួកមុស្ហរីគីននៃពួកម៉ាក្កះ ធ្លាប់បាននិយាយនៅមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារថាៈ ប្រសិនបើពួកយើងមានគម្ពីរមួយនៃបណ្តាគម្ពីរទាំងឡាយដែលមានពីមុនមក ដូចជាគម្ពីរតាវរ៉តជាដើមនោះ ប្រាកដជាពួកយើងនឹងគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះស(គ្មានភាពស្ហ៊ីរិក) ប៉ុន្តែ ការអះអាងរបស់ពួកគេនោះ គឺជាការភូតកុហក ព្រោះថាពិតណាស់ ព្យាការីមូហាំម៉ាត់បាននាំមកឲ្យពួកគេនូវគម្ពីរគួរអាន ប៉ុន្តែពួកគេបានប្រឆាំងវា(គម្ពីរគួរអាន)។ ដូច្នេះ ពួកគេគង់តែនឹងដឹងនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។ info
التفاسير:

external-link copy
171 : 37

وَلَقَدۡ سَبَقَتۡ كَلِمَتُنَا لِعِبَادِنَا ٱلۡمُرۡسَلِينَ

ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថាៈ ជាការពិតណាស់ ពួកគេនឹងត្រូវបានគេជួយឲ្យទទួលបានជោគជ័យលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជម្នះនោះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។ info
التفاسير:

external-link copy
172 : 37

إِنَّهُمۡ لَهُمُ ٱلۡمَنصُورُونَ

ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថា ពិតណាស់ ពួកគេនឹងត្រូវបានគេគេជួយឲ្យយកជ័យជំនះលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជំនះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។ info
التفاسير:

external-link copy
173 : 37

وَإِنَّ جُندَنَا لَهُمُ ٱلۡغَٰلِبُونَ

ហើយពិតប្រាកដណាស់ បន្ទូលរបស់យើងបានសម្រេចរួចជាស្រេចចំពោះបណ្តាអ្នកនាំសាររបស់យើងដែលថា ពិតណាស់ ពួកគេនឹងត្រូវបានគេគេជួយឲ្យយកជ័យជំនះលើសត្រូវរបស់ពួកគេ តាមរយៈអ្វីដែលអល់ឡោះបានប្រោសប្រទានឲ្យពួកគេនៃភស្តុតាង និងភាពខ្លាំងក្លា។ ហើយពិតប្រាកដណាស់ ជ័យជំនះ គឺសម្រាប់កងទ័ពរបស់យើងដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង។ info
التفاسير:

external-link copy
174 : 37

فَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٖ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកមុស្ហរីគីនដែលរឹងរូសទាំងនោះមួយរយៈពេលសិនចុះដែលមានតែអល់ឡោះទេដែលដឹង រហូតដល់ពេលវេលាដាក់ទណ្ឌកម្មពួកគេនោះបានមកដល់។ info
التفاسير:

external-link copy
175 : 37

وَأَبۡصِرۡهُمۡ فَسَوۡفَ يُبۡصِرُونَ

ហើយចូរអ្នកមើលពួកគេចុះនៅពេលដែលទណ្ឌកម្មបានធ្លាក់លើពួកគេ ហើយពួកគេក៏គង់តែនឹងឃើញដែរ នៅពេលដែលការមើលឃើញរបស់ពួកគេនោះលែងមានប្រយោជន៍អ្វីទៀតហើយ។ info
التفاسير:

external-link copy
176 : 37

أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ

តើពួកមុស្ហរីគីនទាំងនោះសុំឲ្យទណ្ឌកម្មរបស់អល់ឡោះឆាប់កើតឡើងចំពោះពួកគេឬ? info
التفاسير:

external-link copy
177 : 37

فَإِذَا نَزَلَ بِسَاحَتِهِمۡ فَسَآءَ صَبَاحُ ٱلۡمُنذَرِينَ

ហើយនៅពេលដែលទណ្ឌកម្មរបស់អល់ឡោះបានធ្លាក់ទៅលើពួកគេនោះ វាគឺជាពេលព្រឹកដ៏អាក្រក់បំផុតរបស់ពួកគេ។ info
التفاسير:

external-link copy
178 : 37

وَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٖ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ រហូតដល់ពេលដែលអល់ឡោះកំណត់ឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកគេ។ info
التفاسير:

external-link copy
179 : 37

وَأَبۡصِرۡ فَسَوۡفَ يُبۡصِرُونَ

ហើយចូរអ្នកមើលចុះ ពួកទាំងនោះក៏នឹងឃើញទណ្ឌកម្មរបស់អល់ឡោះ និងការដាក់ទោសរបស់ទ្រង់ដែលកើតឡើងចំពោះពួកគេដែរ។ info
التفاسير:

external-link copy
180 : 37

سُبۡحَٰنَ رَبِّكَ رَبِّ ٱلۡعِزَّةِ عَمَّا يَصِفُونَ

ម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)មហាស្អាតស្អំ ជាម្ចាស់ដែលខ្លាំងពូកែ និងជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់អំពីលក្ខណៈសម្បត្តិខ្វះខាតដែលពួកមុស្ហរីគីនបានចោទប្រកាន់ចំពោះទ្រង់។ info
التفاسير:

external-link copy
181 : 37

وَسَلَٰمٌ عَلَى ٱلۡمُرۡسَلِينَ

ហើយការស្វាគមន៍របស់អល់ឡោះ និងការកោតសសើររបស់ទ្រង់ សូមកើតមានដល់បណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ដ៏ឧត្តុង្គឧត្តម។ info
التفاسير:

external-link copy
182 : 37

وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

ហើយការកោតសរសើរទាំងអស់ គឺសម្រាប់អល់ឡោះជាម្ចាស់(តែមួយគត់) ព្រោះទ្រង់គឺជាអ្នកដែលសាកសមនឹងគេកោតសរសើរ ហើយទ្រង់គឺជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ ដែលគ្មានម្ចាស់ណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• سُنَّة الله نصر المرسلين وورثتهم بالحجة والغلبة، وفي الآيات بشارة عظيمة؛ لمن اتصف بأنه من جند الله، أنه غالب منصور.
• មាគ៌ារបស់អល់ឡោះ គឺការជួយដល់បណ្តាអ្នកនាំសារ ហើយបន្សល់ទុកឲ្យពួកគេនូវភស្តុតាងនិងភាពជោគជ័យ។ នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ ជាដំណឹងមួយដ៏រីករាយបំផុតសម្រាប់អ្នកដែលគេចាត់ទុកថា ជាកងទ័ពរបស់អល់ឡោះ។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលទទួលជោគជ័យ ដែលជាអ្នកដែលត្រូវបានគេជួយ។ info

• في الآيات دليل على بيان عجز المشركين وعجز آلهتهم عن إضلال أحد، وبشارة لعباد الله المخلصين بأن الله بقدرته ينجيهم من إضلال الضالين المضلين.
• នៅក្នុងវាក្យខណ្ឌទាំងនេះគឺជាភស្តុតាងដែលបញ្ជាក់ទៅលើការអសម្ថភាពរបស់ពួកមុស្ហរីគីន និងព្រះនានារបស់ពួកគេក្នុងការធ្វើឲ្យនរណាម្នាក់វង្វេង និងជាដំណឹងរីករាយសម្រាប់បណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានចិត្តស្មោះស ព្រោះពិតណាស់អល់ឡោះជាម្ចាស់ ដោយសមត្ថភាពរបស់ទ្រង់ ទ្រង់នឹងសង្គ្រោះពួកគេឲ្យរួចផុតពីការធ្វើឲ្យវង្វេងពីសំណាក់ពួកដែលនាំឲ្យគេវង្វេងទាំងឡាយ។ info