Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

អាស់សហ្វហ្វាត

Impamvu y'isura:
تنزيه الله عما نسبه إليه المشركون، وإبطال مزاعمهم في الملائكة والجن.
ភាពស្អាតស្អំរបស់អល់ឡោះជាម្ចាស់អំពីអ្វីដែលពួកមុស្ហរីគីនបានចោទប្រកាន់ចំពោះទ្រង់ ហើយចាត់ទុកការចោទប្រកាន់របស់ពួកគេចំពោះពួកម៉ាឡាអ៊ីកាត់និងពួកជិន ថាជារឿងដែលមិនត្រឹមត្រូវ។ info

external-link copy
1 : 37

وَٱلصَّٰٓفَّٰتِ صَفّٗا

អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលរៀបជាជួរយ៉ាងត្រង់ស្មើនៅក្នុងការគោរពសក្ការៈរបស់ពួកគេ។ info
التفاسير:

external-link copy
2 : 37

فَٱلزَّٰجِرَٰتِ زَجۡرٗا

ហើយទ្រង់ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលគ្រប់គ្រងពពក និងនាំវាទៅកាន់កន្លែងណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចុះវា(ជាទឹកភ្លៀង ឬព្រិល)។ info
التفاسير:

external-link copy
3 : 37

فَٱلتَّٰلِيَٰتِ ذِكۡرًا

ហើយទ្រង់ស្បថនិងពួកម៉ាឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។ info
التفاسير:

external-link copy
4 : 37

إِنَّ إِلَٰهَكُمۡ لَوَٰحِدٞ

ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ នោះគឺអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
5 : 37

رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَرَبُّ ٱلۡمَشَٰرِقِ

ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាម្ចាស់នៃព្រះអាទិត្យដែលគ្រប់គ្រងកន្លែងដែលវារះឡើង និងកន្លែងដែលវាលិចទៅវិញ អំឡុងពេលពេញមួយឆ្នាំ។ info
التفاسير:

external-link copy
6 : 37

إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِزِينَةٍ ٱلۡكَوَاكِبِ

ពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃដែលនៅជិតផែនដីជាងគេ(មេឃជាន់ទីមួយ)នូវការតុបតែងយ៉ាងស្រស់ស្អាត នោះគឺ(តុបតែងដោយ)ដួងតារាជាច្រើនដែលមើលទៅប្រៀបដូចជាត្បូងពេជ្រដែលភ្លឺចែងចាំង។ info
التفاسير:

external-link copy
7 : 37

وَحِفۡظٗا مِّن كُلِّ شَيۡطَٰنٖ مَّارِدٖ

ហើយយើងបានការពារមេឃជាន់ក្រោម(មេឃជាន់ទីមួយ)ពីពពួកស្ហៃតនដែលបំពានដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះនោះដោយផ្កាយជាច្រើន ដោយពួកវាត្រូវបានផ្កាយទាំងនោះគប់។ info
التفاسير:

external-link copy
8 : 37

لَّا يَسَّمَّعُونَ إِلَى ٱلۡمَلَإِ ٱلۡأَعۡلَىٰ وَيُقۡذَفُونَ مِن كُلِّ جَانِبٖ

ពួកស្ហៃតនទាំងនោះមិនអាចស្តាប់ឮពួកម៉ាឡាអ៊ីកាត់ដែលនៅលើមេឃនោះនិយាយគ្នាឡើយ នៅពេលដែលម៉ាឡាអ៊ីកាត់និយាយគ្នាពីអ្វីដែលម្ចាស់របស់ពួកគេបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនៃក្បួនច្បាប់ និងការកំណត់ជោគវាសនាផ្សេងៗនោះ។ ហើយពួកស្ហៃតនទាំងនោះត្រូវបានគេគប់ដោយភ្លើងផ្កាយពីគ្រប់ទិសទីទាំងអស់។ info
التفاسير:

external-link copy
9 : 37

دُحُورٗاۖ وَلَهُمۡ عَذَابٞ وَاصِبٌ

ដើម្បីបណ្តេញពួកវាឲ្យចេញឆ្ងាយកុំឲ្យស្តាប់ឮនូវអ្វីដែលពួកម៉ាឡាអ៊ីកាបានត់និយាយ។ ហើយនៅថ្ងៃបរលោក ពួកវានឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត និងជាអមតៈគ្មានទីបញ្ចប់ឡើយ។ info
التفاسير:

external-link copy
10 : 37

إِلَّا مَنۡ خَطِفَ ٱلۡخَطۡفَةَ فَأَتۡبَعَهُۥ شِهَابٞ ثَاقِبٞ

លើកលែងតែស្ហៃតនមួយចំនួនដែលបានលួចស្តាប់ប៉ុណ្ណោះ ដែលពួកវាអាចស្តាប់ឮពាក្យសម្តីមួយចំនួនដែលពួកម៉ាឡាអ៊ីកាត់បានជជែកគ្នានូវអ្វីដែលអ្នកនៅលើផែនដីមិនទាន់បានដឹង។ នៅពេលនោះ ភ្លើងផ្កាយក៏បានដេញតាមដុតពួកវា។ ហើយជួនកាល វា(ស្ហៃតន)បានបញ្ជូនពាក្យសម្តីដែលវាបានស្តាប់ឮពីពួកម៉ាឡាអ៊ីកាត់នោះទៅកាន់បងប្អូនរបស់វាមុនពេលដែលផ្កាយនោះបានឆេះវា រួចព័ត៌មាន(ដែលពួកវាបានស្តាប់ឮពីម៉ាឡាអ៊ីកាត់)នោះក៏បានទៅដល់គ្រូទាយ ហើយពួកគេ(គ្រូទាយ)ក៏បានយកទៅនិយាយកុហកបន្ថែមជាមួយពាក្យសម្តី(ដែលគេបានឮ)នោះរាប់រយ។ info
التفاسير:

external-link copy
11 : 37

فَٱسۡتَفۡتِهِمۡ أَهُمۡ أَشَدُّ خَلۡقًا أَم مَّنۡ خَلَقۡنَآۚ إِنَّا خَلَقۡنَٰهُم مِّن طِينٖ لَّازِبِۭ

ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះថាៈ តើពួកគេគឺជាម៉ាខ្លូកដែលខ្លាំងក្លា មានរាងកាយនិងអវយវៈមាំមួនជាងអ្វីដែលយើងបានបង្កើត ដូចជាមេឃជាច្រើនជាន់ ផែនដី និងពួកម៉ាឡាអ៊ីកាត់នោះឬ? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ(មនុស្សលោក)អំពីដីដែលស្អិតប៉ុណ្ណោះ។ ដូច្នេះ តើពួកគេបដិសេធនឹងការពង្រស់ឡើងវិញយ៉ាងដូចម្តេច ខណៈដែលពួកគេត្រូវបានបង្កើតពីម៉ាខ្លូកដែលទន់ខ្សោយ គឺអំពីដីដែលស្អិតសោះនោះ? info
التفاسير:

external-link copy
12 : 37

بَلۡ عَجِبۡتَ وَيَسۡخَرُونَ

ផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងរបស់ទ្រង់ចំពោះកិច្ចការនៃម៉ាខ្លូករបស់ទ្រង់ ហើយអ្នកក៏មានការងឿងឆ្ងល់ផងដែរចំពោះការបដិសេធ(មិនជឿ)របស់ពួកមុស្ហរីគីនចំពោះការពង្រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ខណៈដែលពួកមុស្ហរីគីនទាំងនោះ ពួកគេបានចំអកឡកឡឺយទៅលើអ្វីដែលអ្នកបាននិយាយអំពីរឿងនេះ ព្រោះតែការបដិសេធដ៏ខ្លាំងក្លារបស់ពួកគេចំពោះការពង្រស់ឡើងវិញ។ info
التفاسير:

external-link copy
13 : 37

وَإِذَا ذُكِّرُواْ لَا يَذۡكُرُونَ

ហើយនៅពេលដែលមានគេទូន្មានពួកមុស្ហរីគីនទាំងនោះនូវការទូន្មានណាមួយនោះ ពួកគេមិនទទួលយកការទូន្មាននោះឡើយ ហើយពួកគេក៏មិនទទួលបានផលអ្វី(ពីការទូន្មាននេះ)នោះដែរ ព្រោះតែចិត្តរឹងរូសរបស់ពួកគេ។ info
التفاسير:

external-link copy
14 : 37

وَإِذَا رَأَوۡاْ ءَايَةٗ يَسۡتَسۡخِرُونَ

ហើយនៅពេលដែលពួកគេបានឃើញសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ព្យាការីមូហាំម៉ាត់ដែលបញ្ជាក់ទៅលើសច្ចភាពរបស់គាត់នោះ គឺពួកគេនាំគ្នាចំអកមើលងាយ និងមានការងឿងឆ្ងល់ចំពោះវា ។ info
التفاسير:

external-link copy
15 : 37

وَقَالُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٌ

ហើយពួកគេបាននិយាយថាៈ អ្វីដែលមូហាំម៉ាត់បាននាំមកនេះ គឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។ info
التفاسير:

external-link copy
16 : 37

أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

នៅពេលដែលពួកយើងបានស្លាប់កើតទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឱ្យរស់រានមានជីវិតសាជាថ្មីម្តងទៀតបន្ទាប់ពីនោះឬ? ពិតប្រាកដណាស់ រឿងនេះមិនអាចទៅរួចឡើយ។ info
التفاسير:

external-link copy
17 : 37

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ

តើជីដូនជីតារបស់ពួកយើងពីមុនៗដែលបានស្លាប់មុនពួកយើងនោះ នឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដែរឬ? info
التفاسير:

external-link copy
18 : 37

قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកនឹងត្រូវបានគេពង្រស់ឡើងវិញក្រោយពីពួកអ្នកបានក្លាយទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ហើយនោះ ហើយជីដូនជីតារបស់ពួកអ្នកពីមុនមក ក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដូចគ្នាដែរ។ ពួកអ្នកនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទាំងអស់គ្នា ខណៈដែលពួកអ្នក គឺជាពួកដែលថោកទាបបំផុត។ info
التفاسير:

external-link copy
19 : 37

فَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ فَإِذَا هُمۡ يَنظُرُونَ

ការពង្រស់ឲ្យរស់ឡើងវិញនោះ គឺគ្មានអ្វីក្រៅពីការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ជាការផ្លុំត្រែលើកទីពីរ) ខណៈនោះស្រាប់តែពួកគេទាំងអស់គ្នាសម្លឹងមើលទៅកាន់ស្ថានភាពដ៏រន្ធត់នៃថ្ងៃបរលោក ដើម្បីរង់ចាំមើលថា តើអល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើយ៉ាងដូចម្តេចចំពោះពួកគេ។ info
التفاسير:

external-link copy
20 : 37

وَقَالُواْ يَٰوَيۡلَنَا هَٰذَا يَوۡمُ ٱلدِّينِ

ហើយពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយថាៈ ឱវិនាសអន្តរាយហើយពួកយើង! នេះគឺជាថ្ងៃតបស្នងដែលអល់ឡោះនឹងតបស្នងដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់ទៅលើទង្វើដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ។ info
التفاسير:

external-link copy
21 : 37

هَٰذَا يَوۡمُ ٱلۡفَصۡلِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយគឺជាថ្ងៃកាត់សេចក្តីរវាងខ្ញុំបម្រើរបស់អល់ឡោះដែលពួកអ្នកធ្លាប់បានបដិសេធ និងមិនជឿចំពោះវាកាលនៅលើលោកិយនោះ។ info
التفاسير:

external-link copy
22 : 37

۞ ٱحۡشُرُواْ ٱلَّذِينَ ظَلَمُواْ وَأَزۡوَٰجَهُمۡ وَمَا كَانُواْ يَعۡبُدُونَ

ហើយមានគេពោលទៅកាន់ពួកម៉ាឡាអ៊ីកាត់នៅថ្ងៃនោះថាៈ ចូរពួកអ្នកប្រមូលពួកមុស្ហរីគីនដែលជាពួកបំពានតាមរយៈការប្រព្រឹត្តទង្វើស្ហ៊ីរិករបស់ពួកគេ និងពួកដែលដូចនឹងពួកគេក្នុងការធ្វើស្ហ៊ីរិក ហើយនិងពួកដែលគាំទ្រពួកគេក្នុងការបដិសេធ ព្រមទាំងរូបបដិមាទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះមក ហើយចូរណែនាំផ្លូវពួកគេទៅកាន់ឋាននរក និងចង្អុលបង្ហាញប្រាប់ពួកគេ ហើយនិងនាំពួកគេទៅកាន់ឋាននរកចុះ ពីព្រោះឋាននរកនោះហើយជាកន្លែងត្រឡប់របស់ពួកគេ។ info
التفاسير:

external-link copy
23 : 37

مِن دُونِ ٱللَّهِ فَٱهۡدُوهُمۡ إِلَىٰ صِرَٰطِ ٱلۡجَحِيمِ

ហើយមានគេពោលទៅកាន់ពពួកម៉ាឡាអ៊ីកាត់នៅថ្ងៃនោះថាៈ ចូរពួកអ្នកប្រមូលពួកមុស្ហរីគីនដែលជាពួកបំពានដោយការប្រព្រឹត្តទង្វើស្ហ៊ីរិកចំពោះអល់ឡោះ និងពួកដែលដូចនឹងពួកគេក្នុងការធ្វើស្ហ៊ីរិក និងពួកដែលគាំទ្រពួកគេក្នុងការបដិសេធ ព្រមទាំងរូបបដិមានទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះចុះ។ ហើយចូរណែនាំផ្លូវពួកគេទៅកាន់ឋាននរក ហើយចង្អុលបង្ហាញប្រាប់ពួកគេ និងនាំពួកគេទៅកាន់ឋាននរកចុះ ពីព្រោះឋាននរកនោះហើយជាកន្លែងត្រឡប់របស់ពួកគេ។ info
التفاسير:

external-link copy
24 : 37

وَقِفُوهُمۡۖ إِنَّهُم مَّسۡـُٔولُونَ

ហើយចូរឃាត់ខ្លួនពួកគេដើម្បីជំនុំជម្រះសិនមុននឹងបញ្ចូលពួកគេទៅក្នុងឋាននរក ព្រោះពួកគេនឹងត្រូវបានសួរចម្លើយ។ បន្ទាប់ពីនោះមក ចូរនាំពួកគេទៅកាន់ឋាននរកចុះ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• تزيين السماء الدنيا بالكواكب لمنافع؛ منها: تحصيل الزينة، والحفظ من الشيطان المارد.
• ការតុបតែងលម្អមេឃជាន់ទីមួយដោយផ្កាយទាំងឡាយគឺមានផលប្រយោជន៍យ៉ាងច្រើន ក្នុងនោះ គឺដើម្បីតុបតែងលម្អមេឃ និងការពារពីពពួកស្ហៃតនដែលបំពាន(លួចស្តាប់ម៉ាឡាអ៊ីកាត់និយាយគ្នា)។ info

• إثبات الصراط؛ وهو جسر ممدود على متن جهنم يعبره أهل الجنة، وتزل به أقدام أهل النار.
• ទទួលស្គាល់វត្តមាននៃស្ពានស៊ីរ៉ត(នៅថ្ងៃបរលោក) វាគឺជាស្ពានមួយដែលត្រូវបានដាក់នៅពីលើនរកជើហាន់ណាំ ដែលបណ្តាអ្នកឋានសួគ៌អាចឆ្លងផុតទៅកាន់ឋានសួគ៌ ហើយពួកឋាននរកត្រូវរអិលជើងធ្លាក់ចូលទៅក្នុងនរកនោះ(ដែលនៅពីក្រោមពួកគេ)។ info