Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers

តហា

external-link copy
1 : 20

طه

តហា (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 20

مَآ أَنزَلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ لِتَشۡقَىٰٓ

យើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឱ្យអ្នកលំបាកនោះឡើយ។ info
التفاسير:

external-link copy
3 : 20

إِلَّا تَذۡكِرَةٗ لِّمَن يَخۡشَىٰ

តែដើម្បីជាការរំឭកដល់អ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
4 : 20

تَنزِيلٗا مِّمَّنۡ خَلَقَ ٱلۡأَرۡضَ وَٱلسَّمَٰوَٰتِ ٱلۡعُلَى

ជាការបញ្ចុះមកពីអ្នកដែលបានបង្កើតផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។ info
التفاسير:

external-link copy
5 : 20

ٱلرَّحۡمَٰنُ عَلَى ٱلۡعَرۡشِ ٱسۡتَوَىٰ

ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់គង់នៅលើអារ៉ស្ហ។ info
التفاسير:

external-link copy
6 : 20

لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَمَا تَحۡتَ ٱلثَّرَىٰ

អ្វីដែលនៅលើមេឃជាច្រើនជាន់ អ្វីដែលនៅលើផែនដី អ្វីដែលនៅចន្លោះវាទាំងពីរ ហើយនិងអ្វីដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ info
التفاسير:

external-link copy
7 : 20

وَإِن تَجۡهَرۡ بِٱلۡقَوۡلِ فَإِنَّهُۥ يَعۡلَمُ ٱلسِّرَّ وَأَخۡفَى

ហើយទោះបីជាអ្នកបញ្ចេញសំឡេងខ្លាំងៗ (ឬលាក់បាំងក៏ដោយ) ក៏ទ្រង់ដឹងបំផុតនូវការសម្ងាត់ និងអ្វីដែលកំបាំងបំផុត។ info
التفاسير:

external-link copy
8 : 20

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ

អល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ info
التفاسير:

external-link copy
9 : 20

وَهَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ

តើរឿងរ៉ាវរបស់ព្យាការីមូសាបានមកដល់អ្នក(ព្យាការីមូហាំម៉ាត់)ហើយឬនៅ? info
التفاسير:

external-link copy
10 : 20

إِذۡ رَءَا نَارٗا فَقَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارٗا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِقَبَسٍ أَوۡ أَجِدُ عَلَى ٱلنَّارِ هُدٗى

ខណៈពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើង ពេលនោះគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថា៖ សូមពួកអ្នក(រង់ចាំ)នៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមក(បង្កាត់)ឱ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបការចង្អុលបង្ហាញនៅកន្លែងភ្លើងនោះ។ info
التفاسير:

external-link copy
11 : 20

فَلَمَّآ أَتَىٰهَا نُودِيَ يَٰمُوسَىٰٓ

នៅពេលដែលគាត់បានទៅដល់កន្លែងភ្លើងនោះ គេ(អល់ឡោះ)ក៏បានហៅគាត់ថា៖ ឱមូសា! info
التفاسير:

external-link copy
12 : 20

إِنِّيٓ أَنَا۠ رَبُّكَ فَٱخۡلَعۡ نَعۡلَيۡكَ إِنَّكَ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوٗى

ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់របស់អ្នក! ហេតុនេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋ។ info
التفاسير: