Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers

Pagina nummer:close

external-link copy
211 : 2

سَلۡ بَنِيٓ إِسۡرَٰٓءِيلَ كَمۡ ءَاتَيۡنَٰهُم مِّنۡ ءَايَةِۭ بَيِّنَةٖۗ وَمَن يُبَدِّلۡ نِعۡمَةَ ٱللَّهِ مِنۢ بَعۡدِ مَا جَآءَتۡهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលថា៖ តើមានសញ្ញាភស្តុតាងដ៏ច្បាស់លាស់ប៉ុន្មានហើយដែលយើងបានប្រទានដល់ពួកគេ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះ(ជាមួយនឹងការប្រឆាំងនិងការបដិសេធ)ក្រោយពីវា(សញ្ញាភស្តុតាង)បានមកដល់រូបគេហើយនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
212 : 2

زُيِّنَ لِلَّذِينَ كَفَرُواْ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَيَسۡخَرُونَ مِنَ ٱلَّذِينَ ءَامَنُواْۘ وَٱلَّذِينَ ٱتَّقَوۡاْ فَوۡقَهُمۡ يَوۡمَ ٱلۡقِيَٰمَةِۗ وَٱللَّهُ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٖ

គេបានលម្អជីវិតរស់នៅក្នុងលោកិយសម្រាប់ពួកដែលគ្មានជំនឿ ហើយពួកគេតែងតែសើចចំអកឱ្យបណ្តាអ្នកដែលមានជំនឿ។ ហើយបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅថ្ងៃបរលោកពួកគេខ្ពង់ខ្ពស់ជាងពួកគ្មានជំនឿទាំងនោះ។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្ការៈឱ្យជនណាដែលទ្រង់មានចេតនាដោយមិនអាចគណនាបានឡើយ។ info
التفاسير:

external-link copy
213 : 2

كَانَ ٱلنَّاسُ أُمَّةٗ وَٰحِدَةٗ فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلۡكِتَٰبَ بِٱلۡحَقِّ لِيَحۡكُمَ بَيۡنَ ٱلنَّاسِ فِيمَا ٱخۡتَلَفُواْ فِيهِۚ وَمَا ٱخۡتَلَفَ فِيهِ إِلَّا ٱلَّذِينَ أُوتُوهُ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ بَغۡيَۢا بَيۡنَهُمۡۖ فَهَدَى ٱللَّهُ ٱلَّذِينَ ءَامَنُواْ لِمَا ٱخۡتَلَفُواْ فِيهِ مِنَ ٱلۡحَقِّ بِإِذۡنِهِۦۗ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٍ

ដើមឡើយ មនុស្សលោកជាប្រជាជាតិតែមួយ(ស្ថិតនៅលើសាសនាអ៊ីស្លាម)។ (លុះដល់ពេលស្ហៃតនធ្វើឱ្យពួកគេវង្វេង) ពេលនោះ អល់ឡោះក៏បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់បណ្តាអ្នកមានជំនឿ) និងជាអ្នកដាស់តឿនព្រមាន(ដល់ពួកគ្មានជំនឿ) ហើយទ្រង់បានបញ្ចុះមកជាមួយពួកគេ(ព្យាការី)នូវគម្ពីរដ៏ពិតប្រាកដ ដើម្បីឱ្យគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា។ ហើយគ្មានការខ្វែងគំនិតគ្នានៅក្នុងវា(គម្ពីរតាវរ៉ត)ឡើយ លើកលែងតែអ្នកដែលគេបានផ្តល់គម្ពីរឲ្យប៉ុណ្ណោះ ក្រោយពីភស្តុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែភាពឈ្នានីសរវាងពួកគេ។ ពិតណាស់ អល់ឡោះជាម្ចាស់នឹងប្រទានការចង្អុលបង្ហាញនូវការពិតដល់បណ្តាអ្នកមានជំនឿចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
214 : 2

أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَأۡتِكُم مَّثَلُ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِكُمۖ مَّسَّتۡهُمُ ٱلۡبَأۡسَآءُ وَٱلضَّرَّآءُ وَزُلۡزِلُواْ حَتَّىٰ يَقُولَ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ مَتَىٰ نَصۡرُ ٱللَّهِۗ أَلَآ إِنَّ نَصۡرَ ٱللَّهِ قَرِيبٞ

ឬមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គិតស្មានថា ពួកអ្នកអាចចូលឋានសួគ៌បានទាំងដែលមិនទាន់បានមកដល់ពួកអ្នក(នូវការសាកល្បងណាមួយ) ដូចអ្វីដែលបានកើតឡើងចំពោះអ្នកជំនាន់មុនពួកអ្នកឬ? ពួកគេ(អ្នកមានជំនឿជំនាន់មុន)បានជួបប្រទះនូវគ្រោះទុរ្ភភិក្ស ជំងឺ និងការភ័យញាប់ញ័រ រហូតសូម្បីតែអ្នកនាំសារនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ក៏បាននិយាយដែរថា៖ តើពេលណាទៅទើបជំនួយរបស់អល់ឡោះមកដល់នោះ? តើពុំមែនទេឬ ជាការពិតណាស់ជំនួយរបស់អល់ឡោះ គឺនៅជិតបំផុត។ info
التفاسير:

external-link copy
215 : 2

يَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلۡ مَآ أَنفَقۡتُم مِّنۡ خَيۡرٖ فَلِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٞ

ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)ថា៖ តើពួកគេត្រូវបរិច្ចាគទៅលើអ្វី? ចូរអ្នកតបថា៖ អ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺត្រូវផ្តល់ជូនទៅឪពុកម្តាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នកបានសាងអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះវា។ info
التفاسير: