Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers

អាន់ណះល៍

external-link copy
1 : 16

أَتَىٰٓ أَمۡرُ ٱللَّهِ فَلَا تَسۡتَعۡجِلُوهُۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក) គឺជិតមកដល់ហើយ។ ហេតុនេះ ចូរពួកអ្នក(ពួកគ្មានជំនឿ)កុំទាមទារឱ្យវាឆាប់មកដល់(មុនពេលកំណត់)។ ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
2 : 16

يُنَزِّلُ ٱلۡمَلَٰٓئِكَةَ بِٱلرُّوحِ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦٓ أَنۡ أَنذِرُوٓاْ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ

ទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយឲ្យពួកគេដាស់តឿនព្រមានថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។ info
التفاسير:

external-link copy
3 : 16

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ تَعَٰلَىٰ عَمَّا يُشۡرِكُونَ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិតប្រាកដ។ ទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
4 : 16

خَلَقَ ٱلۡإِنسَٰنَ مِن نُّطۡفَةٖ فَإِذَا هُوَ خَصِيمٞ مُّبِينٞ

ទ្រង់បានបង្កើតមនុស្សពីតំណក់ទឹកកាម តែគេបែរជាក្លាយជាអ្នកដែលជជែកដេញដោល(ជំទាស់នឹងការពិត)យ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
5 : 16

وَٱلۡأَنۡعَٰمَ خَلَقَهَاۖ لَكُمۡ فِيهَا دِفۡءٞ وَمَنَٰفِعُ وَمِنۡهَا تَأۡكُلُونَ

ហើយចំពោះសត្វពាហនៈ ទ្រង់បានបង្កើតវាសម្រាប់(ជាប្រយោជន៍ដល់)ពួកអ្នក។ ក្នុងចំណោមនោះ ពួកអ្នកអាចទទួលបានភាពកក់ក្តៅ និងអាចទាញយកប្រយោជន៍ផ្សេងៗ ហើយពួកអ្នកក៏អាចទទួលទានអំពីវាបានផងដែរ។ info
التفاسير:

external-link copy
6 : 16

وَلَكُمۡ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسۡرَحُونَ

ហើយពួកអ្នកក៏អាចទទួលបានពីវា(សត្វពាហនៈ)នោះផងដែរ នូវភាពស្រស់ស្អាត(ដែលនាំមកនូវភាពរីករាយ) នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោល(នៅពេលល្ងាច) និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញ(នៅពេលព្រឹក)។ info
التفاسير: