Vertaling van de betekenissen Edele Qur'an - De Khmer-vertaling van de samenvatting van de uitleg van de Heilige Koran.

external-link copy
6 : 57

يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۚ وَهُوَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ពេលនោះភាពងងឹតក៏បានមកដល់ ហើយមនុស្សម្នាក៏នាំគ្នាសម្រាន្ត។ ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ពេលនោះពន្លឺក៏បានមកដល់ ហើយមនុស្សម្នាទាំងឡាយក៏នាំគ្នាបំពេញការងាររបស់ពួកគេរៀងៗខ្លួន។ ហើយទ្រង់មហាដឹងបំផុតចំពោះអ្វីដែលនៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:
Voordelen van de verzen op deze pagina:
• المال مال الله، والإنسان مُسْتَخْلَف فيه.
• ទ្រព្យសម្បត្តិទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយមនុស្សគ្រាន់តែជាអ្នកគ្រប់គ្រងវាប៉ុណ្ណោះ។ info

• تفاوت درجات المؤمنين بحسب السبق إلى الإيمان وأعمال البر.
• ភាពខុសគ្នានៃឋានៈរបស់បណ្តាអ្នកមានជំនឿអាស្រ័យទៅតាមការឈានមុខគេក្នុងការមានជំនឿ និងទង្វើកុសល (អ្នកដែលរួសរាន់ក្នុងការមានជំនឿនិងការសាងទង្វើកុសល នឹងទទួលបានឋានៈធំធេងជាងគេ)។ info

• الإنفاق في سبيل الله سبب في بركة المال ونمائه.
• ការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ ជាមូលហេតុដែលធ្វើឲ្យទ្រព្យសម្បត្តិមានពរជ័យ និងទទួលបាននូវការរីកចម្រើន។ info