Vertaling van de betekenissen Edele Qur'an - De Khmer-vertaling van de samenvatting van de uitleg van de Heilige Koran.

Pagina nummer:close

external-link copy
63 : 33

يَسۡـَٔلُكَ ٱلنَّاسُ عَنِ ٱلسَّاعَةِۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ ٱللَّهِۚ وَمَا يُدۡرِيكَ لَعَلَّ ٱلسَّاعَةَ تَكُونُ قَرِيبًا

ពួកមុស្ហរីគីននឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវសំណួរបែបបដិសេធ និងមិនជឿ ហើយពួកយូដាក៏នឹងសួរអ្នកដែរ(នូវសំណួរតែមួយ) គឺអំពីថ្ងៃបរលោក ថាតើវានឹងកើតឡើងនៅពេលណា? ចូរអ្នកប្រាប់ទៅកាន់ពួកគេថាៈ ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង ហើយខ្ញុំមិនបានដឹងអ្វីបន្តិចអំពីវាឡើយ។ ហើយតើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើងក្នុងពេលឆាប់ៗនោះ? info
التفاسير:

external-link copy
64 : 33

إِنَّ ٱللَّهَ لَعَنَ ٱلۡكَٰفِرِينَ وَأَعَدَّ لَهُمۡ سَعِيرًا

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបណ្តេញពួកប្រឆាំងចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនៅថ្ងៃបរលោកនោះនូវភ្លើងនរកដែលឆេះឆាបយ៉ាងសន្ធោសន្ធៅដែលកំពុងតែរង់ចាំពួកគេ។ info
التفاسير:

external-link copy
65 : 33

خَٰلِدِينَ فِيهَآ أَبَدٗاۖ لَّا يَجِدُونَ وَلِيّٗا وَلَا نَصِيرٗا

ពួកគេនឹងស្ថិតនៅក្នុងទណ្ឌកម្មភ្លើងនរកដែលគេបានរៀបចំសម្រាប់ពួកគេនោះជាអមតៈ។ នៅក្នុងនោះ ពួកគេគ្មានអ្នកគាំពារណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេបានឡើយ ហើយក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មនោះដែរ។ info
التفاسير:

external-link copy
66 : 33

يَوۡمَ تُقَلَّبُ وُجُوهُهُمۡ فِي ٱلنَّارِ يَقُولُونَ يَٰلَيۡتَنَآ أَطَعۡنَا ٱللَّهَ وَأَطَعۡنَا ٱلرَّسُولَا۠

គឺនៅថ្ងៃបរលោក ថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរកជើហាន់ណាំ ពួកគេនឹងនិយាយដោយភាពសោកស្តាយ និងមានវិប្បដិសារីថាៈ ឱអនិច្ចាពួកយើង! កាលនៅក្នុងលោកិយ គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ ដោយអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើមកចំពោះពួកយើង ហើយជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់ ហើយគោរពប្រតិបត្តិតាមអ្នកនាំសារនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់។ info
التفاسير:

external-link copy
67 : 33

وَقَالُواْ رَبَّنَآ إِنَّآ أَطَعۡنَا سَادَتَنَا وَكُبَرَآءَنَا فَأَضَلُّونَا ٱلسَّبِيلَا۠

ពួកទាំងនោះបាននាំយកនូវអំណះអំណាងដែលមិនត្រឹមត្រូវ ដោយពួកគេបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានគោរពតាមពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃក្រុមរបស់ពួកយើង ហើយពួកគេបានធ្វើឲ្យពួកយើងវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវ។ info
التفاسير:

external-link copy
68 : 33

رَبَّنَآ ءَاتِهِمۡ ضِعۡفَيۡنِ مِنَ ٱلۡعَذَابِ وَٱلۡعَنۡهُمۡ لَعۡنٗا كَبِيرٗا

ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាដាក់ទណ្ឌកម្មទ្វេដងនៃទណ្ឌកម្មដែលទ្រង់បានដាក់លើពួកយើងនេះទៅចំពោះពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់ទាំងនោះដែលពួកគេបានធ្វើឲ្យពួកយើងវង្វេងពីមាគ៌ាដែលត្រឹមត្រូវផងចុះ ពីព្រោះពួកទាំងនោះហើយដែលបានធ្វើឲ្យពួកយើងវង្វេង ហើយសូមទ្រង់បណ្តេញពួកគេឲ្យចេញឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។ info
التفاسير:

external-link copy
69 : 33

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَكُونُواْ كَٱلَّذِينَ ءَاذَوۡاْ مُوسَىٰ فَبَرَّأَهُ ٱللَّهُ مِمَّا قَالُواْۚ وَكَانَ عِندَ ٱللَّهِ وَجِيهٗا

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំបៀតបៀនអ្នកនាំសាររបស់ពួកអ្នកឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកដូចទៅនឹងពួកដែលបានបៀតបៀនចំពោះព្យាការីមូសា ដូចជាពួកគេបានបង្អាប់ព្យាការីមូសាចំពោះខ្លួនប្រាណរបស់គាត់។ ពេលនោះ អល់ឡោះក៏បានឲ្យគាត់ស្អាតស្អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ដូច្នេះ វាក៏បានបង្ហាញយ៉ាងច្បាស់ដល់ពួកគេនូវភាពស្អាតស្អំរបស់គាត់អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ហើយពិតប្រាកដណាស់ ព្យាការីមូសាជាអ្នកដែលមានឋានៈដ៏ឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់មិនដែលបដិសេធនូវសំណើររបស់គាត់ឡើយ ហើយទ្រង់ក៏មិនដែលធ្វើឲ្យគាត់ខកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់គាត់នោះដែរ។ info
التفاسير:

external-link copy
70 : 33

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរពួកអ្នកនិយាយនូវពាក្យពិត ត្រឹមត្រូវ។ info
التفاسير:

external-link copy
71 : 33

يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا

ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិយាយនូវពាក្យសម្តីដែលត្រឹមត្រូវនោះ ទ្រង់នឹងកែលម្អនូវទង្វើទាំងឡាយរបស់ពួកអ្នក និងទទួលយកវាអំពីពួកអ្នក ហើយទ្រង់នឹងលុបលាងនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់មិនយកទោសពៃរ៍ពីពួកអ្នកឡើយ។ ហើយជនណាដែលប្រតិបត្តិតាមអល់ឡោនិងអ្នកនាំសាររបស់ទ្រង់នោះ រូបគេពិតជាទទួលបាននូវជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ នោះគឺជោគជ័យដោយទទួលបានការពេញចិត្តពីអល់ឡោះ និងបានចូលឋានសួគ៌។ info
التفاسير:

external-link copy
72 : 33

إِنَّا عَرَضۡنَا ٱلۡأَمَانَةَ عَلَى ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱلۡجِبَالِ فَأَبَيۡنَ أَن يَحۡمِلۡنَهَا وَأَشۡفَقۡنَ مِنۡهَا وَحَمَلَهَا ٱلۡإِنسَٰنُۖ إِنَّهُۥ كَانَ ظَلُومٗا جَهُولٗا

ពិតប្រាកដណាស់ យើងបានបង្ហាញនូវការទទួលខុសត្រូវចំពោះក្បួនច្បាប់ឥស្លាម ហើយនិងទំនួលខុសត្រូវនៃការថែរក្សាទ្រព្យសម្បត្តិ និងអាថ៌កំបាំងទាំងឡាយ ដោយប្រគល់វាទៅឲ្យមេឃជាច្រើន ទៅឲ្យផែនដី និងភ្នំទាំងឡាយ ប៉ុន្តែពួកវាបានបដិសេធមិនទទួលយកឡើយ ហើយពួកវាខ្លាចលទ្ធផលចុងក្រោយរបស់វា(ខ្លាចមិនអាចអនុវត្តន៍បាន) តែមនុស្សលោកបានទទួលយកវា។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកបំពានចំពោះខ្លួនឯង ជាអ្នកដែលល្ងង់ខ្លៅមិនដឹងលទ្ធផលចុងក្រោយនៃការទទួលយកវានោះឡើយ។ info
التفاسير:

external-link copy
73 : 33

لِّيُعَذِّبَ ٱللَّهُ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡمُشۡرِكِينَ وَٱلۡمُشۡرِكَٰتِ وَيَتُوبَ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمَۢا

មនុស្សលោកបានទទួលយកវា(ការទទួលខុសត្រូវក្នុងការអនុវត្តក្បួនច្បាប់ឥស្លាម)ដោយការកំណត់ពីអល់ឡោះ ដើម្បីអល់ឡោះនឹងដាក់ទណ្ឌកម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងពួកមុស្ហរីគីនទាំងប្រុសទាំងស្រីទៅលើអំពើពុតត្បុតរបស់ពួកគេ និងការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ហើយនិងដើម្បីអល់ឡោះទទួលយកនូវការសារភាពកំហុសរបស់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រីដែលពួកគេបានបំពេញយ៉ាងល្អចំពោះទំនួលខុសត្រូវ(ក្នុងការអនុវត្តក្បួនច្បាប់ឥស្លាម)របស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:
Voordelen van de verzen op deze pagina:
• اختصاص الله بعلم الساعة.
• ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះតែមួយគត់ដែលដឹង។ info

• تحميل الأتباع كُبَرَاءَهُم مسؤوليةَ إضلالهم لا يعفيهم هم من المسؤولية.
• ការដាក់បន្ទុករបស់ពួកដែលដើរតាមមេខ្លោងរបស់ពួកគេឲ្យទទួលខុសត្រូវលើការធ្វើឲ្យពួកគេវង្វេងនោះ មិនអាចឲ្យពួកគេរួចផុតអំពីការទទួលខុសត្រូវចំពោះទោសកំហុសរបស់ខ្លួននោះឡើយ។ info

• شدة التحريم لإيذاء الأنبياء بالقول أو الفعل.
• ហាមឃាត់យ៉ាងដាច់ខាតចំពោះការបៀតបៀនបណ្តាព្យាការីទាំងឡាយ មិនថាតាមរយៈពាក្យសំដី ឬទង្វើ។ info

• عظم الأمانة التي تحمّلها الإنسان.
• ភាពធំធេងនៃទំនួលខុសត្រូវដែលមនុស្សលោកបានទទួលយកវា។ info