Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Vereniging voor de Ontwikkeling van de Islamitische Samenleving

Pagina nummer:close

external-link copy
24 : 5

قَالُواْ يَٰمُوسَىٰٓ إِنَّا لَن نَّدۡخُلَهَآ أَبَدٗا مَّا دَامُواْ فِيهَا فَٱذۡهَبۡ أَنتَ وَرَبُّكَ فَقَٰتِلَآ إِنَّا هَٰهُنَا قَٰعِدُونَ

ពួកគេ(ក្រុមរបស់មូសា)បាននិយាយថាៈ ឱមូសា. ពិត ប្រាកដណាស់ ពួកយើងមិនអាចចូលទីនោះបានជាដាច់ខាត ដរាប ណាពួកគេនៅទីនោះ។ ចូរអ្នក និងម្ចាស់របស់អ្នកធ្វើដំណើរទៅ ហើយចូរអ្នកទាំងពីរច្បាំងចុះ ពិតប្រាកដណាស់ពួកយើងអង្គុយ នៅទីនេះហើយ។ info
التفاسير:

external-link copy
25 : 5

قَالَ رَبِّ إِنِّي لَآ أَمۡلِكُ إِلَّا نَفۡسِي وَأَخِيۖ فَٱفۡرُقۡ بَيۡنَنَا وَبَيۡنَ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ

មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។ info
التفاسير:

external-link copy
26 : 5

قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيۡهِمۡۛ أَرۡبَعِينَ سَنَةٗۛ يَتِيهُونَ فِي ٱلۡأَرۡضِۚ فَلَا تَأۡسَ عَلَى ٱلۡقَوۡمِ ٱلۡفَٰسِقِينَ

អល់ឡោះបានមានបន្ទូលថាៈ ការពិតវា(ទឹកដីដ៏ស្អាតស្អំ) ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេ វងេ្វងនៅលើទឹកដីនោះ។ ហេតុនេះអ្នកមិនត្រូវព្រួយបារម្ភចំពោះ ក្រុមដែលប្រព្រឹត្ដបទល្មើសឡើយ។ info
التفاسير:

external-link copy
27 : 5

۞ وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱبۡنَيۡ ءَادَمَ بِٱلۡحَقِّ إِذۡ قَرَّبَا قُرۡبَانٗا فَتُقُبِّلَ مِنۡ أَحَدِهِمَا وَلَمۡ يُتَقَبَّلۡ مِنَ ٱلۡأٓخَرِ قَالَ لَأَقۡتُلَنَّكَۖ قَالَ إِنَّمَا يَتَقَبَّلُ ٱللَّهُ مِنَ ٱلۡمُتَّقِينَ

ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
28 : 5

لَئِنۢ بَسَطتَ إِلَيَّ يَدَكَ لِتَقۡتُلَنِي مَآ أَنَا۠ بِبَاسِطٖ يَدِيَ إِلَيۡكَ لِأَقۡتُلَكَۖ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ

ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំ ដើម្បីសម្លាប់ ខ្ញុំ ខ្ញុំមិនលើកដៃរបស់ខ្ញុំទៅចំពោះអ្នកដើម្បីសម្លាប់អ្នកវិញទេ។ ពិត ប្រាដកណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំង អស់។ info
التفاسير:

external-link copy
29 : 5

إِنِّيٓ أُرِيدُ أَن تَبُوٓأَ بِإِثۡمِي وَإِثۡمِكَ فَتَكُونَ مِنۡ أَصۡحَٰبِ ٱلنَّارِۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ

ពិតប្រាកដកណាស់ ខ្ញុំចង់ឱ្យអ្នក(ពេលដែលស្លាប់)នាំទៅជាមួយនូវបាបកម្មដោយសារការសម្លាប់ខ្ញុំ និងបាបកម្មរបស់ អ្នក(មានពីមុនមក)។ ដូចេ្នះអ្នកនឹងស្ថិតនៅក្នុងចំណោមពួក ឋាននរក។ ទាំងនោះគឺជាការតបស្នងរបស់ពួកដែលបំពាន។ info
التفاسير:

external-link copy
30 : 5

فَطَوَّعَتۡ لَهُۥ نَفۡسُهُۥ قَتۡلَ أَخِيهِ فَقَتَلَهُۥ فَأَصۡبَحَ مِنَ ٱلۡخَٰسِرِينَ

ហេតុនេះអារម្មណ៍របស់គេ(កពេល)បានជំរុញឱ្យគេ សម្លាប់ប្អូនរបស់គេ រួចមកគេក៏បានសម្លាប់ប្អូនរបស់គេមែន។ ដូចេ្នះ គេក៏ក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។ info
التفاسير:

external-link copy
31 : 5

فَبَعَثَ ٱللَّهُ غُرَابٗا يَبۡحَثُ فِي ٱلۡأَرۡضِ لِيُرِيَهُۥ كَيۡفَ يُوَٰرِي سَوۡءَةَ أَخِيهِۚ قَالَ يَٰوَيۡلَتَىٰٓ أَعَجَزۡتُ أَنۡ أَكُونَ مِثۡلَ هَٰذَا ٱلۡغُرَابِ فَأُوَٰرِيَ سَوۡءَةَ أَخِيۖ فَأَصۡبَحَ مِنَ ٱلنَّٰدِمِينَ

ក្រោយមកអល់ឡោះបានបញ្ជូនសត្វក្អែកមួយមកកកាយ ដីដើម្បីឱ្យគេ(កពេល)ឃើញរបៀបកប់សាកសពប្អូនរបស់គេ។ គេ បានត្អួញត្អែថាៈ ចង្រៃហើយខ្ញុំ. តើហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិន អាចធ្វើដូចសត្វក្អែកនេះ ដើម្បីបញ្ចុះសាកសពប្អូនរបស់ខ្ញុំបាន? បន្ទាប់មកគេក៏ក្លាយទៅជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែល សោកស្ដាយ។ info
التفاسير: