Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Vereniging voor de Ontwikkeling van de Islamitische Samenleving

អាល់ហ៊ូជូរ៉ត

external-link copy
1 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُقَدِّمُواْ بَيۡنَ يَدَيِ ٱللَّهِ وَرَسُولِهِۦۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំធ្វើការវិនិច្ឆ័យមុននឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់)ឱ្យសោះ។ ហើយ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។ info
التفاسير:

external-link copy
2 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَرۡفَعُوٓاْ أَصۡوَٰتَكُمۡ فَوۡقَ صَوۡتِ ٱلنَّبِيِّ وَلَا تَجۡهَرُواْ لَهُۥ بِٱلۡقَوۡلِ كَجَهۡرِ بَعۡضِكُمۡ لِبَعۡضٍ أَن تَحۡبَطَ أَعۡمَٰلُكُمۡ وَأَنتُمۡ لَا تَشۡعُرُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំលើកសំឡេងរបស់ ពួកអ្នកខ្លាំងជាងសំឡេងរបស់ណាពី ហើយកុំបន្លឺសំឡេងខ្លាំងៗទៅ កាន់គាត់ដូចជាការបន្លឺសំឡេងខ្លាំងៗរបស់ពួកអ្នកទៅកាន់គ្នាឱ្យ សោះ ក្រែងលោអំពើល្អទាំងឡាយរបស់ពួកអ្នកបាត់បង់ ដោយពួក អ្នកមិនដឹងខ្លួន។ info
التفاسير:

external-link copy
3 : 49

إِنَّ ٱلَّذِينَ يَغُضُّونَ أَصۡوَٰتَهُمۡ عِندَ رَسُولِ ٱللَّهِ أُوْلَٰٓئِكَ ٱلَّذِينَ ٱمۡتَحَنَ ٱللَّهُ قُلُوبَهُمۡ لِلتَّقۡوَىٰۚ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٌ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលថ្នមសំឡេងរបស់ពួកគេ នៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះ អ្នកទាំងនោះហើយដែល អល់ឡោះបានសាកល្បងនៅក្នុងចិត្ដរបស់ពួកគេដើម្បីឱ្យមានការ កោតខ្លាច។ ពួកគេនឹងទទួលបានការអភ័យទោស និងផលបុណ្យ ដ៏ធំធេង។ info
التفاسير:

external-link copy
4 : 49

إِنَّ ٱلَّذِينَ يُنَادُونَكَ مِن وَرَآءِ ٱلۡحُجُرَٰتِ أَكۡثَرُهُمۡ لَا يَعۡقِلُونَ

ពិតប្រាកដណាស់ ពួកដែលស្រែកហៅអ្នក(មូហាំម៉ាត់)នៅ ពីក្រោយលំនៅដ្ឋាន គឺពួកគេភាគច្រើនមិនយល់ឡើយ។ info
التفاسير: