Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Vereniging voor de Ontwikkeling van de Islamitische Samenleving

Pagina nummer:close

external-link copy
77 : 37

وَجَعَلۡنَا ذُرِّيَّتَهُۥ هُمُ ٱلۡبَاقِينَ

ហើយយើងបានធ្វើឱ្យកូនចៅរបស់គេជាពួកដែលនៅ រស់រានមានជីវិត។ info
التفاسير:

external-link copy
78 : 37

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ

ហើយយើងបានបន្សល់ទុករឿងរបស់គេ(ជាការរំលឹក ដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
79 : 37

سَلَٰمٌ عَلَىٰ نُوحٖ فِي ٱلۡعَٰلَمِينَ

សុខសន្ដិភាពកើតមានដល់នួហនៅលើពិភពទាំងអស់។ info
التفاسير:

external-link copy
80 : 37

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ពិតប្រាកដណាស់ យើងក៏បានតបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។ info
التفاسير:

external-link copy
81 : 37

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ គេ(នួហ)ស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។ info
التفاسير:

external-link copy
82 : 37

ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ

ក្រោយមក យើងក៏បានពន្លិចពួកដទៃទៀត។ info
التفاسير:

external-link copy
83 : 37

۞ وَإِنَّ مِن شِيعَتِهِۦ لَإِبۡرَٰهِيمَ

ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលតាមមាគ៌ា របស់នួហគឺអ៊ីព្រហ៊ីម។ info
التفاسير:

external-link copy
84 : 37

إِذۡ جَآءَ رَبَّهُۥ بِقَلۡبٖ سَلِيمٍ

(ចូរចងចាំ)នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានមកជួប ម្ចាស់របស់គេដោយចិត្ដបរិសុទ្ធ។ info
التفاسير:

external-link copy
85 : 37

إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَاذَا تَعۡبُدُونَ

(ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ឪពុក របស់គេនិងក្រុមរបស់គេថាៈ តើពួកអ្នកកំពុងតែគោរពសក្ការៈអ្វី? info
التفاسير:

external-link copy
86 : 37

أَئِفۡكًا ءَالِهَةٗ دُونَ ٱللَّهِ تُرِيدُونَ

តើពួកអ្នកចង់គោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ ដើម្បី ប្រឌិតភូតកុហកឬ? info
التفاسير:

external-link copy
87 : 37

فَمَا ظَنُّكُم بِرَبِّ ٱلۡعَٰلَمِينَ

ដូចេ្នះ តើពួកអ្នកគិតអ្វីចំពោះម្ចាស់គ្រប់គ្រងពិភពទាំង អស់? info
التفاسير:

external-link copy
88 : 37

فَنَظَرَ نَظۡرَةٗ فِي ٱلنُّجُومِ

រួចមកគេ(អ៊ីព្រហ៊ីម)បានសម្លឹងមើលទៅហ្វូងផ្កាយ មួយស្របក់។ info
التفاسير:

external-link copy
89 : 37

فَقَالَ إِنِّي سَقِيمٞ

ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ខ្ញុំឈឺ។ info
التفاسير:

external-link copy
90 : 37

فَتَوَلَّوۡاْ عَنۡهُ مُدۡبِرِينَ

ពេលនោះ ពួកគេក៏បានបែរខ្នងចាកចេញពីគេ។ info
التفاسير:

external-link copy
91 : 37

فَرَاغَ إِلَىٰٓ ءَالِهَتِهِمۡ فَقَالَ أَلَا تَأۡكُلُونَ

បន្ទាប់មកគេដើរសំដៅទៅរកព្រះនានារបស់ពួកគេ ហើយ បានពោលថាៈ តើពួកឯងមិនបរិភោគទេឬ? info
التفاسير:

external-link copy
92 : 37

مَا لَكُمۡ لَا تَنطِقُونَ

ហេតុអ្វីបានជាពួកឯងមិននិយាយ? info
التفاسير:

external-link copy
93 : 37

فَرَاغَ عَلَيۡهِمۡ ضَرۡبَۢا بِٱلۡيَمِينِ

ហើយគេក៏ដើរទៅជិតពួកវា(ព្រះនានា) ដោយវាយ នឹងដៃស្ដាំរបស់គេ(យ៉ាងខ្លាំង)។ info
التفاسير:

external-link copy
94 : 37

فَأَقۡبَلُوٓاْ إِلَيۡهِ يَزِفُّونَ

ពេលនោះ ពួកគេបានដើរសំដៅទៅរកគេយ៉ាងរហ័ស។ info
التفاسير:

external-link copy
95 : 37

قَالَ أَتَعۡبُدُونَ مَا تَنۡحِتُونَ

គេបានពោលថាៈ តើពួកអ្នកគោរពសក្ការៈនូវអ្វីដែលពួក អ្នកឆ្លាក់ info
التفاسير:

external-link copy
96 : 37

وَٱللَّهُ خَلَقَكُمۡ وَمَا تَعۡمَلُونَ

ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ? info
التفاسير:

external-link copy
97 : 37

قَالُواْ ٱبۡنُواْ لَهُۥ بُنۡيَٰنٗا فَأَلۡقُوهُ فِي ٱلۡجَحِيمِ

ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកសង់សំណង់មួយ សម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដ៏ក្ដៅនោះចុះ។ info
التفاسير:

external-link copy
98 : 37

فَأَرَادُواْ بِهِۦ كَيۡدٗا فَجَعَلۡنَٰهُمُ ٱلۡأَسۡفَلِينَ

ដូច្នោះ ពួកគេមានបំណងរៀបគំរោងអាក្រក់ចំពោះគេ តែ យើងក៏បានធ្វើឱ្យពួកគេទាបថោក។ info
التفاسير:

external-link copy
99 : 37

وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهۡدِينِ

ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងទៅកាន់ ម្ចាស់របស់ខ្ញុំដែលទ្រង់នឹងចង្អុលបង្ហាញខ្ញុំ។ info
التفاسير:

external-link copy
100 : 37

رَبِّ هَبۡ لِي مِنَ ٱلصَّٰلِحِينَ

ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំ(នូវកូន ប្រុស)ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។ info
التفاسير:

external-link copy
101 : 37

فَبَشَّرۡنَٰهُ بِغُلَٰمٍ حَلِيمٖ

ហើយយើងបានផ្ដល់ដំណឹងរីករាយដល់គេអំពីកូនប្រុស ម្នាក់ដែលអត់ធ្មត់បំផុត(អ៊ីស្មាអ៊ីល)។ info
التفاسير:

external-link copy
102 : 37

فَلَمَّا بَلَغَ مَعَهُ ٱلسَّعۡيَ قَالَ يَٰبُنَيَّ إِنِّيٓ أَرَىٰ فِي ٱلۡمَنَامِ أَنِّيٓ أَذۡبَحُكَ فَٱنظُرۡ مَاذَا تَرَىٰۚ قَالَ يَٰٓأَبَتِ ٱفۡعَلۡ مَا تُؤۡمَرُۖ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰبِرِينَ

ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។ info
التفاسير: