ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
90 : 23

بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ

ផ្ទុយទៅវិញ យើងបាននាំមកឱ្យពួកគេនូវការពិត។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។ info
التفاسير:

external-link copy
91 : 23

مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ

អល់ឡោះទ្រង់គ្មានបុត្រនោះឡើយ ហើយក៏គ្មានព្រះឯណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ប្រសិនបើមានមែននោះ ព្រះនីមួយៗប្រាកដជានឹងនាំយកនូវអ្វីដែលខ្លួនបានបង្កើត(ទៅគ្រប់គ្រង) ហើយពួកវានឹងយកប្រៀបលើគ្នាទៅវិញទៅមកជាមិនខាន។ អល់ឡោះជាម្ចាស់មហាស្អាតស្អំពីអ្វីដែលពួកគេបានពណ៌នា។ info
التفاسير:

external-link copy
92 : 23

عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

ទ្រង់ជាអ្នកដឹងនូវប្រការដែលអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
93 : 23

قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បរពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពិតជាបង្ហាញឱ្យខ្ញុំបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលទ្រង់បានសន្យានឹងពួកគេ info
التفاسير:

external-link copy
94 : 23

رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّٰلِمِينَ

បរពិត្រព្រះជាម្ចាស់! ដូចនេះ សូមព្រះអង្គមេត្តាកុំឱ្យខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពាន។ info
التفاسير:

external-link copy
95 : 23

وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمۡ لَقَٰدِرُونَ

ហើយពិតប្រាកដណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេនោះ។ info
التفاسير:

external-link copy
96 : 23

ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ ٱلسَّيِّئَةَۚ نَحۡنُ أَعۡلَمُ بِمَا يَصِفُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែលល្អប្រសើរជាង។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេបានពណ៌នា។ info
التفاسير:

external-link copy
97 : 23

وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ

ហើយចូរអ្នកពោលចុះថា៖ បរពិត្រព្រះជាម្ចាស់! ខ្ញុំសុំការបញ្ចៀសពីព្រះអង្គអំពីការពង្វក់របស់ពពួកស្ហៃតនផង។ info
التفاسير:

external-link copy
98 : 23

وَأَعُوذُ بِكَ رَبِّ أَن يَحۡضُرُونِ

ហើយខ្ញុំសុំការបញ្ចៀសពីព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ សូមបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាផង។ info
التفاسير:

external-link copy
99 : 23

حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ

លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គេនឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឲ្យខ្ញុំបានវិលត្រឡប់(ទៅកាន់លោកិយម្តងទៀត)ផង info
التفاسير:

external-link copy
100 : 23

لَعَلِّيٓ أَعۡمَلُ صَٰلِحٗا فِيمَا تَرَكۡتُۚ كَلَّآۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَاۖ وَمِن وَرَآئِهِم بَرۡزَخٌ إِلَىٰ يَوۡمِ يُبۡعَثُونَ

ដើម្បីឲ្យខ្ញុំបានសាងទង្វើកុសលវិញចំពោះអ្វីដែលខ្ញុំបានបោះបង់(កាលពីមុន)។ មិនដូច្នោះឡើយ! តាមពិត វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយ(ទទេៗ)ប៉ុណ្ណោះ។ ហើយនៅពីក្រោយពួកគេ គឺមានជញ្ជាំងខណ្ឌចែក(រវាងលោកិយ និងបរលោក) រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ។ info
التفاسير:

external-link copy
101 : 23

فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٖ وَلَا يَتَسَآءَلُونَ

ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែ ពេលនោះ គ្មានសាច់សាលោហិតអ្វីទៀតឡើយរវាងពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។ info
التفاسير:

external-link copy
102 : 23

فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ធ្ងន់ជាង ពិតណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។ info
التفاسير:

external-link copy
103 : 23

وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ

តែជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ស្រាលជាងនោះ ពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយត្រូវស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។ info
التفاسير:

external-link copy
104 : 23

تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ

ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។ info
التفاسير: