ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
28 : 23

فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ

ហើយនៅពេលដែលអ្នក និងអ្នកដែលនៅជាមួយអ្នកបានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានសង្គ្រោះពួកយើងពីក្រុមដែលបំពាន។ info
التفاسير:

external-link copy
29 : 23

وَقُل رَّبِّ أَنزِلۡنِي مُنزَلٗا مُّبَارَكٗا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ

ហើយចូរអ្នកពោលថា៖ បរពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំបានចុះចតនៅកន្លែងមួយដែលមានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
30 : 23

إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ وَإِن كُنَّا لَمُبۡتَلِينَ

ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ហើយយើងគឺជាអ្នកដែលសាកល្បង(ប្រជាជាតិទាំងឡាយ)។ info
التفاسير:

external-link copy
31 : 23

ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ

ក្រោយមក យើងបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ(គឺក្រុមអាទ)។ info
التفاسير:

external-link copy
32 : 23

فَأَرۡسَلۡنَا فِيهِمۡ رَسُولٗا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ

ហើយយើងបានបញ្ជូនអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ(ព្យាការីហ៊ូទ)ទៅកាន់ពួកគេ (ដោយគាត់បាននិយាយថា៖) ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ? info
التفاسير:

external-link copy
33 : 23

وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ

ហើយពួកអ្នកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គាត់ដែលជាពួកប្រឆាំង និងបដិសេធនឹងជំនួបនាថ្ងៃបរលោក ព្រមទាំងយើងបានផ្តល់ការសោយសុខក្នុងជីវិតលោកិយដល់ពួកគេបាននិយាយថា៖ រូបគេនេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយផឹកនូវអ្វីដែលពួកអ្នកផឹកប៉ុណ្ណោះ។ info
التفاسير:

external-link copy
34 : 23

وَلَئِنۡ أَطَعۡتُم بَشَرٗا مِّثۡلَكُمۡ إِنَّكُمۡ إِذٗا لَّخَٰسِرُونَ

ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរ ពិតប្រាកដណាស់ បើដូច្នេះមែននោះ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។ info
التفاسير:

external-link copy
35 : 23

أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابٗا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ

តើគេបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញ(ពីផ្នូររបស់ពួកអ្នកម្តងទៀត)ឬ? info
التفاسير:

external-link copy
36 : 23

۞ هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ

អ្វីដែលគេបានសន្យានឹងពួកអ្នកនោះ គឺនៅឆ្ងាយសែនឆ្ងាយ(មិនអាចកើតឡើងទៅរួចឡើយ)។ info
التفاسير:

external-link copy
37 : 23

إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ

ពិតណាស់ គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយរបស់យើងនេះឡើយ។ ពួកយើងស្លាប់ ហើយពួកយើងរស់(កើតស្លាប់បន្តបន្ទាប់គ្នា)។ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតនោះដែរ។ info
التفاسير:

external-link copy
38 : 23

إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ

រូបគេ គ្មានអ្វីក្រៅពីជាបុរសម្នាក់ដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះនោះឡើយ ហើយពួកយើងក៏មិនមានជំនឿលើគេដែរ។ info
التفاسير:

external-link copy
39 : 23

قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ

គាត់(ព្យាការីហ៊ូទ)បានពោលថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។ info
التفاسير:

external-link copy
40 : 23

قَالَ عَمَّا قَلِيلٖ لَّيُصۡبِحُنَّ نَٰدِمِينَ

ទ្រង់បានតបថា៖ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកគេប្រាកដជានឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន។ info
التفاسير:

external-link copy
41 : 23

فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءٗۚ فَبُعۡدٗا لِّلۡقَوۡمِ ٱلظَّٰلِمِينَ

ពេលនោះ សម្រែកដ៏ខ្លាំងក្លាបានឆក់យកជីវិតពួកគេយ៉ាងពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ប្រៀបដូចជាសំរាម។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។ info
التفاسير:

external-link copy
42 : 23

ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ

ក្រោយមក យើងបានបង្កើតប្រជាជាតិជាច្រើនផ្សេងទៀតបន្ទាប់ពីពួកគេ។ info
التفاسير: