ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
75 : 23

۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

ហើយប្រសិនបើយើងមានក្តីមេត្តាករុណាចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះ(រាំងស្ងួត និងគ្រោះទុរ្ភិក្ស)ដែលពួកគេជួបប្រទះនោះ ក៏ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយមានភាពស្រពេចស្រពិលដដែល។ info
التفاسير:

external-link copy
76 : 23

وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ

ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមឱនលំទោនចំពោះព្រះជាម្ចាស់របស់ពួកគេ និងមិនព្រមទទូចអង្វរករ(ចំពោះទ្រង់)ដដែល។ info
التفاسير:

external-link copy
77 : 23

حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ

លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ(នាថ្ងៃបរលោក) ស្រាប់តែពួកគេមានការអស់សង្ឃឹម។ info
التفاسير:

external-link copy
78 : 23

وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ

ហើយទ្រង់ជាអ្នកដែលបង្កើតសម្រាប់ពួកអ្នកនូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។ info
التفاسير:

external-link copy
79 : 23

وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ

ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យមានជីវិតនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
80 : 23

وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ

ហើយទ្រង់ជាអ្នកដែលផ្តល់ជីវិត និងដកយកជីវិត។ ហើយ(ការកំណត់)ភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ? info
التفاسير:

external-link copy
81 : 23

بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ

ផ្ទុយទៅវិញ ពួកគេបាននិយាយដូចអ្វីដែលបុព្វបុរស(របស់ពួកគេ)ជំនាន់មុនបាននិយាយ info
التفاسير:

external-link copy
82 : 23

قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

ដោយពួកគេនិយាយថា៖ នៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញម្តងទៀតឬ? info
التفاسير:

external-link copy
83 : 23

لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ

ជាការពិតណាស់ ពួកយើង និងជីដូនជីតារបស់ពួកយើងក៏ត្រូវបានគេសន្យាចំពោះរឿងនេះកាលពីមុនដូចគ្នាដែរ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។ info
التفاسير:

external-link copy
84 : 23

قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើផែនដី និងអ្វីដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ? info
التفاسير:

external-link copy
85 : 23

سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ

ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នេះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ? info
التفاسير:

external-link copy
86 : 23

قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ

ចូរអ្នកពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ? info
التفاسير:

external-link copy
87 : 23

سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ

ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
88 : 23

قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ

ចូរអ្នកពោលទៀតថា៖ តើអ្នកណាដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ស្ថិតក្នុងកណ្តាប់ដៃ ហើយជាអ្នកជួយសង្រ្គោះ និងគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកដែលទ្រង់ចង់បំផ្លាញនោះឡើយ ប្រសិនបើពួកអ្នកបានដឹងមែននោះ? info
التفاسير:

external-link copy
89 : 23

سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ

ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ ដូច្នេះ តើពួកអ្នកត្រូវបានគេបោកបញ្ឆោតយ៉ាងដូចម្តេច? info
التفاسير: