ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
59 : 40

إِنَّ ٱلسَّاعَةَ لَأٓتِيَةٞ لَّا رَيۡبَ فِيهَا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ

ពិតប្រាកដណាស់ ថ្ងៃបរលោកដែលអល់ឡោះនឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងទទួលការតបស្នងនោះ ប្រាកដជានឹងមកដល់យ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនជឿចំពោះការមកដល់របស់វានោះឡើយ។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។ info
التفاسير:

external-link copy
60 : 40

وَقَالَ رَبُّكُمُ ٱدۡعُونِيٓ أَسۡتَجِبۡ لَكُمۡۚ إِنَّ ٱلَّذِينَ يَسۡتَكۡبِرُونَ عَنۡ عِبَادَتِي سَيَدۡخُلُونَ جَهَنَّمَ دَاخِرِينَ

ហើយម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើការគោរពសក្ការៈ និងសុំបួងសួងមកកាន់យើងតែមួយគត់ចុះ នោះយើងនឹងទទួលយកនូវការបួងសួងសុំរបស់ពួកអ្នក ហើយយើងនឹងអភ័យទោសឲ្យពួកអ្នក ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើងតែមួយគត់នោះ ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំក្នុងលក្ខណៈថោកទាបបំផុតនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
61 : 40

ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِتَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ

អល់ឡោះគឺជាអ្នកដែលបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកបានសម្រាកកាយនៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺត្រចះត្រចង់ ដើម្បីឲ្យពួកអ្នកធ្វើការងារ(រកស៊ីទទួលទាន)នៅក្នុងពេលថ្ងៃនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុតចំពោះមនុស្សលោក ខណៈដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេទាំងខាងក្រៅ និងខាងក្នុង។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គឺមិនដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឲ្យពួកគេនោះឡើយ។ info
التفاسير:

external-link copy
62 : 40

ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ خَٰلِقُ كُلِّ شَيۡءٖ لَّآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ

អល់ឡោះជាម្ចាស់ដែលបានប្រទានឧបការគុណទាំងឡាយរបស់ទ្រង់ចំពោះពួកអ្នកនោះ គឺជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់។ ជាការពិតណាស់ គ្មានអ្នកបង្កើតផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញពីការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ទៅកាន់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ ដែលវាទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់សោះនោះយ៉ាងដូចម្តេច? info
التفاسير:

external-link copy
63 : 40

كَذَٰلِكَ يُؤۡفَكُ ٱلَّذِينَ كَانُواْ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ

ដូចដែលពួកទាំងនោះត្រូវបានគេបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះ និងពីការគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះដែរ អល់ឡោះជាម្ចាស់នឹងបង្វែរពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់ទ្រង់ នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងដូចគ្នាដែរ។ ដូច្នេះ រូបគេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតបានឡើយ ហើយក៏មិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវបាននោះដែរ។ info
التفاسير:

external-link copy
64 : 40

ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ قَرَارٗا وَٱلسَّمَآءَ بِنَآءٗ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ فَتَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ

អល់ឡោះជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលជាកន្លែងសម្រាប់ពួកអ្នករស់នៅ ហើយទ្រង់បានបង្កើតមេឃជាសំណង់ដ៏អស្ចារ្យនៅពីលើពួកអ្នក ដែលវាត្រូវបានការពារមិនឲ្យជ្រុះធ្លាក់មកឡើយ។ ហើយទ្រង់បានបង្កើតពួកអ្នកឲ្យមានរូបរាងនៅក្នុងស្បូនម្តាយរបស់ពួកអ្នក រួចទ្រង់បានធ្វើឲ្យពួកអ្នកមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីចំណីអាហារដែលត្រូវបានអនុញ្ញាត និងចំណីអាហារដែលល្អៗ។ អ្នកដែលប្រទានឧបការគុណទាំងនោះមកលើពួកអ្នកនោះហើយ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ហើយអល់ឡោះមហាឧត្តុង្គឧត្តម ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ ដូចនេះ គ្មានអ្នកណាដែលជាម្ចាស់របស់ម៉ាខ្លួកទាំងអស់នោះក្រៅពីទ្រង់ឡើយ។ info
التفاسير:

external-link copy
65 : 40

هُوَ ٱلۡحَيُّ لَآ إِلَٰهَ إِلَّا هُوَ فَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۗ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

ទ្រង់គឺជាអ្នកដែលមានជីវិតជាអមតៈ មិនស្លាប់នោះឡើយ។ គ្មានអ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់ និងគោរពសក្ការៈទៅចំពោះទ្រង់ដោយភាពស្មោះសចំពោះទ្រង់តែមួយគត់។ ហើយចូរពួកអ្នកកុំយកអ្វីមួយនៃម៉ាខ្លូករបស់ទ្រង់មកគោរពសក្ការៈ(ធ្វើស្ហ៊ីរិក)រួមជាមួយទ្រង់ឲ្យសោះ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។ info
التفاسير:

external-link copy
66 : 40

۞ قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ لَمَّا جَآءَنِيَ ٱلۡبَيِّنَٰتُ مِن رَّبِّي وَأُمِرۡتُ أَنۡ أُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ខ្ញុំមិនឲ្យគោរពសក្ការៈទៅចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ ដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់នោះឡើយ នៅពេលដែលភស្តុតាងដ៏ច្បាស់លាស់ជាច្រើនបានមកដល់ខ្ញុំដែលបញ្ជាក់ទៅលើភាពមិនត្រឹមត្រូវនៃការគោរពសក្ការៈចំពោះរូបបដិមាទាំងនោះហើយនោះ។ ហើយអល់ឡោះបានបង្គាប់ប្រើខ្ញុំឲ្យគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ពីព្រោះទ្រង់គឺជាម្ចាស់ដែលគ្រប់គ្រងម៉ាខ្លូកទាំងអស់ ដោយគ្មានម្ចាស់ណាដែលគ្រប់គ្រងវាក្រៅពីទ្រង់ឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• دخول الدعاء في مفهوم العبادة التي لا تصرف إلا إلى الله؛ لأن الدعاء هو عين العبادة.
• ការបួងសួងសុំក៏ត្រូវបានរាប់បញ្ចូលក្នុងការគោរពសក្ការៈផងដែរ ដែលគេចាំបាច់ត្រូវតែតម្រង់ឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះការបួងសួងគឺជាផ្នែកមួយនៃការគោរពសក្ការៈ។ info

• نعم الله تقتضي من العباد الشكر.
• ឧបការគុណទាំងឡាយរបស់អល់ឡោះ គឺចាំបាច់លើខ្ញុំបម្រើទាំងអស់ត្រូវតែដឹងគុណ។ info

• ثبوت صفة الحياة لله.
• ទទួលស្គាល់លក្ខណៈសម្បត្តិរបស់អល់ឡោះ ដែលថា “ទ្រង់មានជីវិតជាអមតៈ”។ info

• أهمية الإخلاص في العمل.
• សារៈសំខាន់នៃភាពស្មោះសក្នុងការគោរពសក្ការៈ។ info