ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
50 : 40

قَالُوٓاْ أَوَلَمۡ تَكُ تَأۡتِيكُمۡ رُسُلُكُم بِٱلۡبَيِّنَٰتِۖ قَالُواْ بَلَىٰۚ قَالُواْ فَٱدۡعُواْۗ وَمَا دُعَٰٓؤُاْ ٱلۡكَٰفِرِينَ إِلَّا فِي ضَلَٰلٍ

អ្នកដែលយាមនរកជើហាន់ណាំបានតបទៅកាន់ពួកប្រឆាំងវិញថាៈ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មកកាន់ពួកអ្នកទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបវិញថាៈ ពិតមែនហើយ ពួកគេពិតជាបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់មកកាន់ពួកយើងពិតមែន។ ឆ្មាំនរកនោះក៏បានតបទៅកាន់ពួកគេដោយបញ្ឈឺពួកគេថាៈ ដូច្នេះ ចូរពួកអ្នកបួងសួងសុំដោយខ្លួនឯងចុះ។ ពិតប្រាកដណាស់ ពួកយើងមិនជួយអន្តរាគមន៍ដល់ពួកដែលប្រឆាំងឡើយ។ ហើយការបួងសួងរបស់ពួកប្រឆាំងនោះ គ្មានអ្វីក្រៅពីស្ថិតក្នុងភាពខាតបង់និងគ្មានបានផលប្រយោជន៍នោះឡើយ ព្រោះវាមិនត្រូវបានគេទទួលយកអំពីពួកគេនោះទេ ព្រោះតែការប្រឆាំងរបស់ពួកគេ។ info
التفاسير:

external-link copy
51 : 40

إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَيَوۡمَ يَقُومُ ٱلۡأَشۡهَٰدُ

ពិតប្រាកដណាស់ យើងប្រាកដជានឹងជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នៅលើលោកិយនេះ ដោយបង្ហាញឲ្យឃើញនូវភស្តុតាងរបស់ពួកគេ និងពង្រឹងពួកគេឲ្យយកឈ្នះលើសត្រូវរបស់ពួកគេ ហើយយើងនឹងជួយពួកគេនៅថ្ងៃបរលោកដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងដាក់ទណ្ឌកម្មគូសត្រូវរបស់ពួកគេនៅលើលោកិយ ដោយបញ្ចូលពួកគេក្នុងឋាននរក ក្រោយពីបណ្តាព្យាការី ម៉ាឡាអ៊ីកាត់ និងបណ្តាអ្នកមានជំនឿទាំងអស់បានធ្វើសាក្សីថាៈ ជាការពិតណាស់ ពួកគេពិតជាបានផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ទៅដល់ប្រជាជាតិទាំងអស់ហើយ តែពួកទាំងនោះបានបដិសេធ(មិនព្រមមានជំនឿ)។ info
التفاسير:

external-link copy
52 : 40

يَوۡمَ لَا يَنفَعُ ٱلظَّٰلِمِينَ مَعۡذِرَتُهُمۡۖ وَلَهُمُ ٱللَّعۡنَةُ وَلَهُمۡ سُوٓءُ ٱلدَّارِ

នៅថ្ងៃដែលការដោះសារចំពោះការបំពានរបស់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ គ្មានប្រយោជន៍អ្វីឡើយចំពោះពួកគេ។ ហើយនៅថ្ងៃនោះ ពួកគេត្រូវបានគេបណ្តេញចេញពីមេត្តាករុណារបស់អល់ឡោះ ហើយពួកគេនឹងទទួលបានកន្លែងដ៏អាក្រក់បំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺផ្សាបំផុត។ info
التفاسير:

external-link copy
53 : 40

وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡهُدَىٰ وَأَوۡرَثۡنَا بَنِيٓ إِسۡرَٰٓءِيلَ ٱلۡكِتَٰبَ

ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវចំណេះដឹងដែលចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ហើយយើងបានធ្វើឲ្យគម្ពីរតាវរ៉ត ក្លាយជាកេរមត៌កសម្រាប់អម្បូរអ៊ីស្រាអែល(ដែលទទួលតៗគ្នា)ពីជំនាន់មួយទៅជំនាន់មួយ។ info
التفاسير:

external-link copy
54 : 40

هُدٗى وَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ

ដើម្បីជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងជាការរំលឹកសម្រាប់បញ្ញាជនទាំងឡាយ។ info
التفاسير:

external-link copy
55 : 40

فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَٱسۡتَغۡفِرۡ لِذَنۢبِكَ وَسَبِّحۡ بِحَمۡدِ رَبِّكَ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះទៅលើអ្វីដែលអ្នកបានជួបប្រទះនៃការបដិសេធរបស់ក្រុមរបស់អ្នក និងការធ្វើទុក្ខបុកម្នេញរបស់ពួកគេ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នក ដែលថាទ្រង់នឹងជួយអ្នក និងពង្រឹងដល់អ្នកនោះ គឺជាការពិតដែលគ្មានការសង្ស័យឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយការកោតសរសើរចំពោះម្ចាស់របស់អ្នកទាំងពេលព្រឹក និងពេលល្ងាច។ info
التفاسير:

external-link copy
56 : 40

إِنَّ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡ إِن فِي صُدُورِهِمۡ إِلَّا كِبۡرٞ مَّا هُم بِبَٰلِغِيهِۚ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ

ពិតប្រាកដណាស់ ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌរបស់អល់ឡោះដោយព្យាយាមធ្វើឲ្យវាក្លាយជាប្រការមិនពិត ដោយគ្មានភស្តុតាងអ្វីសោះនោះ ពួកគេធ្វើបែបនោះ គឺគ្មានអ្វីក្រៅពីភាពក្រអឺតក្រទម និងក្អេងក្អាងរបស់ពួកគេដោយមិនទទួលយកការពិតប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេនឹងមិនអាចទួលបានដូចអ្វីដែលពួកគេចង់បានជាដាច់ខាត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការការពារពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាឃើញបំផុតចំពោះទង្វើរបស់ពួកគេ។ គ្មានអ្វីមួយដែលអាចរំលងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេទៅតាមអ្វីដែលពួកគេបានសាង។ info
التفاسير:

external-link copy
57 : 40

لَخَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ أَكۡبَرُ مِنۡ خَلۡقِ ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ការបង្កើតមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេង និងធំទូលាយនោះ គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ដូច្នេះ អ្នកដែលបង្កើតវាទាំងពីរ(មេឃនិងផែនដី)ខណៈដែលវាទាំងពីរមានភាពធំធេងនោះ គឺពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យមានជីវិតក្រោកចេញផ្នូររបស់ពួកគេឡើងវិញ ដើម្បីជំនុំជម្រះពួកគេ និងប្រទាននូវការតបស្នងដល់ពួកគេ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ។ ដូច្នេះហើយទើបពួកគេមិនបានយកវាធ្វើជាមេរៀន និងមិនបានយកវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់ឡើងវិញ ទោះបីជាវាច្បាស់លាស់យ៉ាងណាក៏ដោយ។ info
التفاسير:

external-link copy
58 : 40

وَمَا يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَلَا ٱلۡمُسِيٓءُۚ قَلِيلٗا مَّا تَتَذَكَّرُونَ

ហើយអ្នកដែលមើលមិនឃើញ និងអ្នកដែលមើលឃើញ គឺមិនស្មើគ្នាឡើយ។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានជឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ក៏មិនស្មើគ្នានោះដែរជាមួយពួកដែលសាងទង្វើអាក្រក់ តាមរយៈគោលជំនឿមិនត្រឹមត្រូវ និងប្រព្រឹត្តល្មើសនោះ។ អ្វីដែលពួកអ្នកយកធ្វើជាមេរៀនោះ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកយកវាធ្វើជាមេរៀននោះ ប្រាកដជាពួកអ្នកនឹងដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរនេះ ហើយប្រាកដជាពួកអ្នកព្យាយាមធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានជំនឿនិងសាងទង្វើកុសល ដើម្បីទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់ជាមិនខានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• نصر الله لرسله وللمؤمنين سُنَّة إلهية ثابتة.
• ការជួយរបស់អល់ឡោះចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកមានជំនឿ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។ info

• اعتذار الظالم يوم القيامة لا ينفعه.
• ការដោះសារ និងសុំការអធ្យាស្រ័យរបស់ពួកបំពាននៅថ្ងៃបរលោក គឺគ្មានប្រយោជន៍អ្វីសម្រាប់ពួកគេឡើយ។ info

• أهمية الصبر في مواجهة الباطل.
• សារៈសំខាន់នៃការអត់ធ្មត់ក្នុងការប្រឈមមុខនឹងប្រការដែលមិនត្រឹមត្រូវ។ info

• دلالة خلق السماوات والأرض على البعث؛ لأن من خلق ما هو عظيم قادر على إعادة الحياة إلى ما دونه.
• ការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាភស្តុតាងដែលបញ្ជាក់ទៅលើការពង្រស់ឡើងវិញម្តងទៀត ព្រោះថា អ្នកដែលមានសមត្ថភាពអាចបង្កើតអ្វីដែលធំធេងបំផុតនោះ ពិតជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ជីវិតឲ្យមានជីវិតសារជាថ្មីឡើងវិញដែលជារឿងមួយតូចតាចប៉ុណ្ណោះសម្រាប់អល់ឡោះជាម្ចាស់។ info