ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
12 : 19

يَٰيَحۡيَىٰ خُذِ ٱلۡكِتَٰبَ بِقُوَّةٖۖ وَءَاتَيۡنَٰهُ ٱلۡحُكۡمَ صَبِيّٗا

ហើយគេក៏បានប្រសូត្រព្យាការីយ៉ះយ៉ាឲ្យគាត់(ព្យាការីហ្សាការីយ៉ា)។ ហើយនៅពេលដែលគេ(ព្យាការីយ៉ះយ៉ា)ធំពេញវ័យដែលអាចនិយាយបាន យើង(អល់ឡោះ)បានមានបន្ទូលទៅកាន់គេថាៈ ឱយ៉ះយ៉ា! ចូរអ្នកប្រកាន់តាមគម្ពីរតាវរ៉តនេះឲ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយយើងបានប្រទានការយល់ដឹង ចំណេះដឹង ការព្យាយាម និងការតាំងចិត្តដល់គេតាំងពីកុមារភាព។ info
التفاسير:

external-link copy
13 : 19

وَحَنَانٗا مِّن لَّدُنَّا وَزَكَوٰةٗۖ وَكَانَ تَقِيّٗا

ហើយយើងបានអាណិតស្រឡាញ់រូបគេដោយក្ដីមេត្តាករុណាអំពីយើង និងបានជម្រះសម្អាតរូបគេពីបាបកម្មទាំងឡាយ។ ហើយរូបគេ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ) ដោយគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ info
التفاسير:

external-link copy
14 : 19

وَبَرَّۢا بِوَٰلِدَيۡهِ وَلَمۡ يَكُن جَبَّارًا عَصِيّٗا

ហើយគេ(ព្យាការីយ៉ះយ៉ា) គឺជាកូនម្នាក់ដែលកតញ្ញូចំពោះឪពុកម្តាយរបស់គេ មានភាពទន់ភ្លន់ចំពោះគាត់ទាំងពីរ និងជាអ្នកដែលធ្វើល្អទៅកាន់គាត់ទាំងពីរ ហើយគេមិនដែលក្រអឺតក្រទមចំពោះការគោរពប្រតិបត្តិម្ចាស់របស់គេ និងឪពុកម្តាយទាំងពីររបស់គេនោះទេ ហើយក៏មិនដែលប្រឆាំងនឹងម្ចាស់របស់គេ ឬឪពុកម្តាយរបស់គេនោះដែរ។ info
التفاسير:

external-link copy
15 : 19

وَسَلَٰمٌ عَلَيۡهِ يَوۡمَ وُلِدَ وَيَوۡمَ يَمُوتُ وَيَوۡمَ يُبۡعَثُ حَيّٗا

ហើយសូមសន្តិភាព និងសុវត្ថិភាពអំពីអល់ឡោះកើតមានដល់គេ(ព្យាការីយ៉ះយ៉ា)នៅថ្ងៃដែលគេបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ចាកចេញពីជីវិត(លោកិយ)នេះ ហើយនិងនៅថ្ងៃដែលត្រូវគេពង្រស់ឲ្យមានជីវិតឡើងវិញ គឺថ្ងៃបរលោក។ ហើយទីកន្លែងទាំងបីនេះ(ថ្ងៃកើត ថ្ងៃស្លាប់ និងថ្ងៃដែលគេពង្រស់ឡើងវិញ) គឺជាកន្លែងដែលលំបាកបំផុតដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់។ ដូចនេះ ប្រសិនបើគេមានសុវត្ថិភាព(អាចឆ្លងផុត)ពីកន្លែងទាំងបីនេះហើយនោះ គឺគេគ្មានការភ័យខ្លាចអ្វីក្រៅពីកន្លែងទាំងនេះទៀតឡើយ។ info
التفاسير:

external-link copy
16 : 19

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مَرۡيَمَ إِذِ ٱنتَبَذَتۡ مِنۡ أَهۡلِهَا مَكَانٗا شَرۡقِيّٗا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ម៉ារយ៉ាំ(នាងម៉ារី)នៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក ខណៈដែលនាងបានចាកឆ្ងាយពីក្រុមគ្រួសាររបស់នាង ហើយរស់នៅតែម្នាក់ឯងនៅកន្លែងមួយដែលស្ថិតនៅទិសខាងកើតនៃពួកគេ។ info
التفاسير:

external-link copy
17 : 19

فَٱتَّخَذَتۡ مِن دُونِهِمۡ حِجَابٗا فَأَرۡسَلۡنَآ إِلَيۡهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرٗا سَوِيّٗا

ហើយនាងបានយករបាំងមួយមកបិទបាំងខ្លួននាងពីក្រុមរបស់នាង ដើម្បីកុំឲ្យពួកគេមើលឃើញនាងនៅពេលដែលនាងគោរពសក្ការៈចំពោះម្ចាស់របស់នាង។ ក្រោយមក យើងបានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់នាង ដោយគេ(ជីព្រីល)បានតំណែងខ្លួនក្នុងរូបភាពជាមនុស្សម្នាក់ដែលពេញលក្ខណៈទៅជួបនាង។ នៅពេលនោះ នាងមានការភ័យខ្លាចថា គេ(ម៉ាឡាអ៊ីកាត់ជីព្រីល)មានបំណងអាក្រក់មកលើនាង។ info
التفاسير:

external-link copy
18 : 19

قَالَتۡ إِنِّيٓ أَعُوذُ بِٱلرَّحۡمَٰنِ مِنكَ إِن كُنتَ تَقِيّٗا

ហើយនៅពេលដែលនាងបានឃើញគេ(ម៉ាឡាអ៊ីកាត់ជីព្រីល)ក្នុងរូបរាងជាមនុស្ស ដោយគេបានសំដៅទៅរកនាង នាងក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពី(អល់ឡោះ)ម្ចាស់មហាសប្បុរសឲ្យបញ្ចៀសរូបខ្ញុំពីអ្នក កុំឲ្យអ្នកធ្វើប្រការអាក្រក់ណាមួយមកលើខ្ញុំ ប្រសិនបើអ្នកជាអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់នោះ។ info
التفاسير:

external-link copy
19 : 19

قَالَ إِنَّمَآ أَنَا۠ رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَٰمٗا زَكِيّٗا

ម៉ាឡាអ៊ីកាត់ជីព្រីលបានតបវិញថាៈ ខ្ញុំមិនមែនជាមនុស្សលោកនោះទេ។ តាមពិត ខ្ញុំគឺជាអ្នកនាំសារពីម្ចាស់របស់អ្នកដែលទ្រង់បានបញ្ជូនខ្ញុំមកជួបអ្នក ដើម្បីឲ្យខ្ញុំប្រទានដល់អ្នកនូវកូនប្រុសដែលល្អ ស្អាតស្អំម្នាក់។ info
التفاسير:

external-link copy
20 : 19

قَالَتۡ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَلَمۡ يَمۡسَسۡنِي بَشَرٞ وَلَمۡ أَكُ بَغِيّٗا

ម៉ារយ៉ាំ(នាងម៉ារី)ក៏បាននិយាយដោយភ្ញាក់ផ្អើលថាៈ តើឲ្យខ្ញុំមានកូនប្រុសយ៉ាងដូចម្ដេច បើគ្មាននរណាម្នាក់ប៉ះពាល់ខ្ញុំ(មិនធ្លាប់រៀបការ) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្តអំពើហ្ស៊ីណាដែលអាចឲ្យខ្ញុំមានកូនផងនោះ?! info
التفاسير:

external-link copy
21 : 19

قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٞۖ وَلِنَجۡعَلَهُۥٓ ءَايَةٗ لِّلنَّاسِ وَرَحۡمَةٗ مِّنَّاۚ وَكَانَ أَمۡرٗا مَّقۡضِيّٗا

ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់នាងថាៈ រឿងនោះ គឺដូចអ្វីដែលអ្នកបានលើកឡើងនោះហើយដែលថា ពិតប្រាកដណាស់ គ្មាននរណាម្នាក់ប៉ះពាល់អ្នក(មិនធ្លាប់រៀបការ) ហើយអ្នកក៏មិនធ្លាប់ប្រព្រឹត្តអំពើហ្ស៊ីណានោះ ប៉ុន្តែម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ការបង្កើតកូនប្រុសម្នាក់ដោយគ្មានឪពុកនោះ គឺជារឿងងាយស្រួលបំផុតចំពោះយើង(អល់ឡោះ)។ ហើយដើម្បីឲ្យកូនប្រុសដែលគេបានប្រទានដល់អ្នក(ម៉ារយ៉ាំ)នោះ ក្លាយជាសញ្ញាភស្តុតាងដល់មនុស្សលោកដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ និងជាក្ដីមេត្តាករុណាពីយើងចំពោះអ្នក និងសម្រាប់អ្នកដែលមានជំនឿនឹងទ្រង់។ ហើយការបង្កើតកូនប្រុសម្នាក់ដល់អ្នកនេះ គឺជាការកំណត់មកពីអល់ឡោះយ៉ាងពិតប្រាកដ ដែលត្រូវបានគេចារទុក(រួចជាស្រេច)នៅក្នុងឡាវហ៊ុលម៉ះហ៊្វូស។ info
التفاسير:

external-link copy
22 : 19

۞ فَحَمَلَتۡهُ فَٱنتَبَذَتۡ بِهِۦ مَكَانٗا قَصِيّٗا

ដូច្នេះ នាងក៏ចាប់ផ្ដើមមានគភ៌បន្ទាប់ពីម៉ាឡាអ៊ីកាត់បានផ្លុំ(វិញ្ញាណចូលទៅក្នុងខ្លួននាង) ហើយនាងក៏បានចាកចេញទៅកន្លែងមួយដែលឆ្ងាយពីមនុស្សលោក(ជ្រលងភ្នំហ្ពៃឡាហាំ ទីក្រុងយេរូសាឡឹម)។ info
التفاسير:

external-link copy
23 : 19

فَأَجَآءَهَا ٱلۡمَخَاضُ إِلَىٰ جِذۡعِ ٱلنَّخۡلَةِ قَالَتۡ يَٰلَيۡتَنِي مِتُّ قَبۡلَ هَٰذَا وَكُنتُ نَسۡيٗا مَّنسِيّٗا

ហើយការឈឺចាប់នៅពេលមុនសម្រាលក៏បានកើតឡើង(ចំពោះនាង) ហើយនាងក៏បាន(ដើរ)ទៅកាន់ដើមល្មើមួយដើម។ ហើយម៉ារយ៉ាំក៏បានពោលថាៈ ឱខ្លួនខ្ញុំអើយ! ប្រសិនបើខ្ញុំបានស្លាប់មុនថ្ងៃនេះ ប្រហែលជាខ្ញុំមិនត្រូវបានគេនឹកនាដែលនាំឲ្យគេគិតអាក្រក់មកលើខ្ញុំ(ថាជាស្ត្រីមានកូនដោយគ្មានប្តី)នោះឡើយ។ info
التفاسير:

external-link copy
24 : 19

فَنَادَىٰهَا مِن تَحۡتِهَآ أَلَّا تَحۡزَنِي قَدۡ جَعَلَ رَبُّكِ تَحۡتَكِ سَرِيّٗا

នៅពេលនោះ ព្យាការីអ៊ីសា(ដែលទើបប្រសូត្រ)បានស្រែកបា្រប់នាងពីក្រោមជើងរបស់នាងមកថាៈ សូមអ្នកកុំព្រួយបារម្ភអ្វី។ ជាការពិតណាស់ ម្ចាស់របស់អ្នកបានធ្វើឲ្យមានប្រឡាយទឹកមួយនៅពីក្រោមអ្នក ដែលអ្នកអាចទទួលទានអំពីវាបាន។ info
التفاسير:

external-link copy
25 : 19

وَهُزِّيٓ إِلَيۡكِ بِجِذۡعِ ٱلنَّخۡلَةِ تُسَٰقِطۡ عَلَيۡكِ رُطَبٗا جَنِيّٗا

ហើយសូមអ្នកចាប់គល់ល្មើនេះ ហើយអង្រួនវាចុះ នោះវានឹងជ្រុះនូវផ្លែទុំស្រស់ៗឲ្យអ្នកហើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الصبر على القيام بالتكاليف الشرعية مطلوب.
• ការអត់ធ្មត់លើការអនុវត្តកាតព្វកិច្ចនៃច្បាប់ឥស្លាម គឺជាការចាំបាច់។ info

• علو منزلة بر الوالدين ومكانتها عند الله، فالله قرنه بشكره.
• ឋានៈដ៏ខ្ពង់ខ្ពស់នៃការកតញ្ញូចំពោះឪពុកម្តាយនៅចំពោះអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់បានភ្ជាប់ការកតញ្ញូចំពោះឪពុកម្តាយជាមួយនឹងការថ្លែងអំណរគុណចំពោះទ្រង់។ info

• مع كمال قدرة الله في آياته الباهرة التي أظهرها لمريم، إلا أنه جعلها تعمل بالأسباب ليصلها ثمرة النخلة.
• ទោះបីជាភាពពេញលេញនៃអានុភាពរបស់អល់ឡោះជាម្ចាស់នៅក្នុងភស្តុតាងដ៏ត្រចេះត្រចង់របស់ទ្រង់ដែលទ្រង់បានបង្ហាញដល់ម៉ារយ៉ាំក៏ដោយ ក៏ទ្រង់បានប្រើឲ្យនាងប្រកាន់យកហេតុជាបច្ច័យ(អង្រួនដើមល្មើ)ដើម្បីទទួលបានផ្លែល្មើដែរ។ info