ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
96 : 19

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَيَجۡعَلُ لَهُمُ ٱلرَّحۡمَٰنُ وُدّٗا

ជាការពិតណាស់ បណ្ដាអ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងទង្វើកុសលដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ទ្រង់នឹងអាណិតស្រឡាញ់ពួកគេ តាមរយៈការផ្តល់ឲ្យពួកគេនូវការអាណិតស្រឡាញ់របស់ទ្រង់ និងធ្វើឲ្យពួកគេមានក្តីអាណិតស្រឡាញ់ទៅចំពោះបណ្ដាខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
97 : 19

فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لِتُبَشِّرَ بِهِ ٱلۡمُتَّقِينَ وَتُنذِرَ بِهِۦ قَوۡمٗا لُّدّٗا

ដូច្នេះ ពិតប្រាកដណាស់ យើងបានសម្រួលគម្ពីរគួអាននេះ ដោយបានបញ្ចុះវាជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដើម្បីឲ្យអ្នកផ្ដល់ដំណឹងរីករាយតាមរយៈវា(គម្ពីរគួរអាន)ដល់បណ្ដាអ្នកដែលកោតខ្លាច ដែលពួកគេអនុវត្តតាមបទបញ្ជារបស់យើង(អល់ឡោះ) និងបានចៀសឆ្ងាយពីប្រការទាំងឡាយដែលយើងបានហាមឃាត់ និងដើម្បីឲ្យអ្នកដាស់តឿនព្រមានតាមរយៈវា(គម្ពីរគួរអាន)ដល់ក្រុមដែលពូកែឈ្លោះប្រកែកគ្នា និងពួកដែលក្អេងក្អាងមិនទទួលយកការពិត។ info
التفاسير:

external-link copy
98 : 19

وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هَلۡ تُحِسُّ مِنۡهُم مِّنۡ أَحَدٍ أَوۡ تَسۡمَعُ لَهُمۡ رِكۡزَۢا

ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេមុនក្រុមរបស់អ្នក។ ដូច្នេះនៅថ្ងៃនេះ តើអ្នក(មូហាំម៉ាត់)មានអារម្មណ៍អ្វីចំពោះនរណាម្នាក់ក្នុងចំណោមប្រជាជាតិទាំងនោះដែរឬទេ? ហើយតើអ្នកមានឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ? ជាការពិតណាស់ អ្វីដែលបានកើតឡើងចំពោះពួកគេ វាក៏អាចនឹងកើតឡើងចំពោះអ្នកផ្សេងទៀតផងដែរនៅពេលណាដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញតនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ليس إنزال القرآن العظيم لإتعاب النفس في العبادة، وإذاقتها المشقة الفادحة، وإنما هو كتاب تذكرة ينتفع به الذين يخشون ربهم.
• ការបញ្ចុះគម្ពីរគួរអាន ពុំមែនដើម្បីបង្កការលំបាកនៅក្នុងការគោរពសក្ការៈនោះទេ ហើយក៏មិនមែនដើម្បីឲ្យគេភ្លក្សនូវការលំបាកហួសប្រមាណនោះដែរ។ តាមពិត វាគឺជាគម្ពីរនៃការក្រើនរំលឹកដែលបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេនោះ អាចទាញយកផលប្រយោជន៍អំពីវាបាន។ info

• قَرَن الله بين الخلق والأمر، فكما أن الخلق لا يخرج عن الحكمة؛ فكذلك لا يأمر ولا ينهى إلا بما هو عدل وحكمة.
• អល់ឡោះបានភ្ជាប់គ្នារវាងការបង្កើត និងបទបញ្ជា។ ដូចដែលការបង្កើតមិនអាចចេញផុតពីគតិបណ្ឌិតនោះដែរ ក៏ដូចគ្នាដែរ ទ្រង់មិនបានបង្គាប់ប្រើ ហើយក៏មិនបានហាមឃាត់អ្វីមួយនោះដែរ លើកលែងតែប្រកបដោយភាពយុត្តិធម៌ និងប្រកបដោយគតិបណ្ឌិតប៉ុណ្ណោះ។ info

• على الزوج واجب الإنفاق على الأهل (المرأة) من غذاء وكساء ومسكن ووسائل تدفئة وقت البرد.
• ចំពោះស្វាមី គឺចាំបាច់ត្រូវតែផ្ដល់ទៅចំពោះគ្រួសារនូវអាហារ សម្លៀកបំពាក់ កន្លែងស្នាក់នៅ និងមធ្យោបាយទាំងឡាយដែលអាចផ្ដល់ភាពកក់ក្ដៅដល់ពួកគេនៅពេលត្រជាក់។ info