Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica

Numero di pagina:close

external-link copy
68 : 25

وَٱلَّذِينَ لَا يَدۡعُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ وَلَا يَقۡتُلُونَ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّ وَلَا يَزۡنُونَۚ وَمَن يَفۡعَلۡ ذَٰلِكَ يَلۡقَ أَثَامٗا

ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជា មួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបាន ហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ។ តែ បើអ្នកណាប្រព្រឹត្ដដូច្នោះវិញ គេពិតជានឹងទទួលទារុណកម្ម។ info
التفاسير:

external-link copy
69 : 25

يُضَٰعَفۡ لَهُ ٱلۡعَذَابُ يَوۡمَ ٱلۡقِيَٰمَةِ وَيَخۡلُدۡ فِيهِۦ مُهَانًا

ទារុណកម្មនឹងត្រូវបន្ថែមទៅលើគេទេ្វដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងវាយ៉ាងអាម៉ាស់ជារៀងរហូត។ info
التفاسير:

external-link copy
70 : 25

إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلٗا صَٰلِحٗا فَأُوْلَٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٖۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا

លើកលែងតែអ្នកណាដែលបានសារភាពកំហុស និងមាន ជំនឿ ព្រមទាំងបានសាងនូវអំពើល្អត្រឹមត្រូវ គឺអ្នកទាំងនោះហើយ ដែលអល់ឡោះនឹងប្ដូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
71 : 25

وَمَن تَابَ وَعَمِلَ صَٰلِحٗا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابٗا

ហើយអ្នកណាដែលបានសារភាពកំហុស និងបានសាងអំពើ ល្អត្រឹមត្រូវ ពិតប្រាកដណាស់ គេជាអ្នកដែលសារភាពកំហុសចំពោះ អល់ឡោះពិតប្រាកដមែន។ info
التفاسير:

external-link copy
72 : 25

وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامٗا

និងបណ្ដាអ្នកដែលមិនធ្វើសាក្សីភូតកុហក។ ហើយនៅ ពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយឥត ប្រយោជន៍ ពួកគេដើរឆ្លងកាត់ដោយសេចក្ដីថ្លៃថ្នូរ។ info
التفاسير:

external-link copy
73 : 25

وَٱلَّذِينَ إِذَا ذُكِّرُواْ بِـَٔايَٰتِ رَبِّهِمۡ لَمۡ يَخِرُّواْ عَلَيۡهَا صُمّٗا وَعُمۡيَانٗا

និងបណ្ដាអ្នកដែលនៅពេលពួកគេត្រូវបានគេរំលឹកនូវ អាយ៉ាត់ៗនៃម្ចាស់របស់ពួកគេ ពួកគេមិនបានធ្វើគ និងធ្វើថ្លង់ ចំពោះវាឡើយ។ info
التفاسير:

external-link copy
74 : 25

وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّٰتِنَا قُرَّةَ أَعۡيُنٖ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا

ហើយនិងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួក យើងខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួក យើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង. ហើយសូម ទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចទ្រង់ផង។ info
التفاسير:

external-link copy
75 : 25

أُوْلَٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةٗ وَسَلَٰمًا

អ្នកទាំងនោះហើយដែលនឹងត្រូវគេតបស្នងនូវកន្លែងមួយ ដ៏ប្រសើរបំផុត(ឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេនឹងត្រូវគេទទួលស្វាគមន៍និងជូនពរឱ្យមានសេចក្ដីសុខ។ info
التفاسير:

external-link copy
76 : 25

خَٰلِدِينَ فِيهَاۚ حَسُنَتۡ مُسۡتَقَرّٗا وَمُقَامٗا

ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដែលជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យមួយដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
77 : 25

قُلۡ مَا يَعۡبَؤُاْ بِكُمۡ رَبِّي لَوۡلَا دُعَآؤُكُمۡۖ فَقَدۡ كَذَّبۡتُمۡ فَسَوۡفَ يَكُونُ لِزَامَۢا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំនឹងមិនអើពើ ចំពោះពួកអ្នកឡើយ ប្រសិនបើគ្មានការបួងសួងសុំរបស់ពួកអ្នក (ចំពោះទ្រង់)ទេនោះ។ តែជាការពិតណាស់ ពួកអ្នកបានបដិសេធ នឹងទ្រង់។ ដូចេ្នះទារុណកម្មនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ info
التفاسير: