Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica

Numero di pagina:close

external-link copy
3 : 25

وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗ لَّا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرّٗا وَلَا نَفۡعٗا وَلَا يَمۡلِكُونَ مَوۡتٗا وَلَا حَيَوٰةٗ وَلَا نُشُورٗا

តែពួកគេបានយកព្រះនានាមកគោរពសក្ការៈផេ្សងពីទ្រង់ ដែលពួកវាមិនអាចបង្កើតអ្វីបានទាល់តែសោះ តែពួកវាវិញទេដែល ត្រូវគេ(មនុស្សលោក)បង្កើតនោះ។ ហើយព្រះទាំងនោះគ្មានលទ្ធភាពក្នុងការការពារគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង ឡើយ។ ហើយពួកគេគ្មានលទ្ធភាពធ្វើឱ្យស្លាប់ និងធ្វើឱ្យរស់ឡើយ ហើយក៏គ្មានលទ្ធភាពធើ្វឱ្យរស់ឡើងវិញដែរ(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
4 : 25

وَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ إِفۡكٌ ٱفۡتَرَىٰهُ وَأَعَانَهُۥ عَلَيۡهِ قَوۡمٌ ءَاخَرُونَۖ فَقَدۡ جَآءُو ظُلۡمٗا وَزُورٗا

ហើយពួកដែលប្រឆាំងបាននិយាយថាៈ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការភូតកុហក ដែលគេ(មូហាំម៉ាត់)បានប្រឌិតឡើង និងក្រុមផេ្សងៗទៀតបានជួយជ្រោមជ្រែងគេចំពោះការប្រឌិតនោះ ឡើយ។ ដូចេ្នះ ពួកគេពិតជាបានបំពាននិងភូតកុហក។ info
التفاسير:

external-link copy
5 : 25

وَقَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٱكۡتَتَبَهَا فَهِيَ تُمۡلَىٰ عَلَيۡهِ بُكۡرَةٗ وَأَصِيلٗا

ពួកគេបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានរបស់ពួក ជំនាន់មុនខណៈដែលគេ(មូហាំម៉ាត់)បានចម្លងវា ហើយវាត្រូវគេ សូត្រឱ្យគេស្ដាប់ទាំងព្រឹកទាំងល្ងាច។ info
التفاسير:

external-link copy
6 : 25

قُلۡ أَنزَلَهُ ٱلَّذِي يَعۡلَمُ ٱلسِّرَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ كَانَ غَفُورٗا رَّحِيمٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលបានបញ្ចុះវា(គម្ពីរ គួរអាន) គឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំងនៅលើមេឃ ជាច្រើនជាន់ និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
7 : 25

وَقَالُواْ مَالِ هَٰذَا ٱلرَّسُولِ يَأۡكُلُ ٱلطَّعَامَ وَيَمۡشِي فِي ٱلۡأَسۡوَاقِ لَوۡلَآ أُنزِلَ إِلَيۡهِ مَلَكٞ فَيَكُونَ مَعَهُۥ نَذِيرًا

ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាអ្នកនាំសារ នេះចេះទទួលទានចំណីអាហារ និងដើរតាមផ្សារ(ដូចយើងដែរ)? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបឱ្យគាត់ ដើម្បីធ្វើជា អ្នកព្រមានដាស់តឿន(មនុស្សលោក)ជាមួយគាត់? info
التفاسير:

external-link copy
8 : 25

أَوۡ يُلۡقَىٰٓ إِلَيۡهِ كَنزٌ أَوۡ تَكُونُ لَهُۥ جَنَّةٞ يَأۡكُلُ مِنۡهَاۚ وَقَالَ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلٗا مَّسۡحُورًا

ឬ(ហេតុអ្វីបានជា)គេមិនផ្ដល់កំណប់ឱ្យគាត់ ឬឱ្យគាត់មាន សួនដំណាំផ្លែឈើដែលគាត់អាចទទួលទានពីវា? ហើយពួកដែល បំពានបាននិយាយថាៈ ពួកអ្នក(អ្នកមានជំនឿ)មិនតាមអ្នកណា ក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។ info
التفاسير:

external-link copy
9 : 25

ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَٰلَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلٗا

ចូរអ្នកវិភាគមើលចុះ. តើពួកគេបានប្រដូចជាឧទាហរណ៍ ផេ្សងៗចំពោះអ្នកយ៉ាងដូចមេ្ដចខ្លះ? ដូចេ្នះ ពួកគេបានវងេ្វង ហើយ ពួកគេមិនអាចជួបមាគ៌ាត្រឹមត្រូវឡើយ។ info
التفاسير:

external-link copy
10 : 25

تَبَارَكَ ٱلَّذِيٓ إِن شَآءَ جَعَلَ لَكَ خَيۡرٗا مِّن ذَٰلِكَ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَيَجۡعَل لَّكَ قُصُورَۢا

ទ្រង់មហាមានពរជ័យ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹង បង្កើតឱ្យអ្នកប្រសើរជាង(សួនដំណាំ ផ្លែឈើ)នោះទៅទៀត គឺសួន ដំណាំផ្លែឈើដែលមានទនេ្លជាច្រើនហូរពីក្រោមវា ហើយទ្រង់នឹង បង្កើតវិមានជាច្រើនសម្រាប់អ្នកថែមទៀត។ info
التفاسير:

external-link copy
11 : 25

بَلۡ كَذَّبُواْ بِٱلسَّاعَةِۖ وَأَعۡتَدۡنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا

ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយ យើងបានរៀបចំភ្លើងនរកដែលឆាបឆេះដ៏សន្ធោសន្ធៅរួចជាសេ្រច សម្រាប់អ្នកដែលបានបដិសេធនឹងថ្ងៃបរលោក។ info
التفاسير: