Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād

Nomor Halaman:close

external-link copy
6 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا قُمۡتُمۡ إِلَى ٱلصَّلَوٰةِ فَٱغۡسِلُواْ وُجُوهَكُمۡ وَأَيۡدِيَكُمۡ إِلَى ٱلۡمَرَافِقِ وَٱمۡسَحُواْ بِرُءُوسِكُمۡ وَأَرۡجُلَكُمۡ إِلَى ٱلۡكَعۡبَيۡنِۚ وَإِن كُنتُمۡ جُنُبٗا فَٱطَّهَّرُواْۚ وَإِن كُنتُم مَّرۡضَىٰٓ أَوۡ عَلَىٰ سَفَرٍ أَوۡ جَآءَ أَحَدٞ مِّنكُم مِّنَ ٱلۡغَآئِطِ أَوۡ لَٰمَسۡتُمُ ٱلنِّسَآءَ فَلَمۡ تَجِدُواْ مَآءٗ فَتَيَمَّمُواْ صَعِيدٗا طَيِّبٗا فَٱمۡسَحُواْ بِوُجُوهِكُمۡ وَأَيۡدِيكُم مِّنۡهُۚ مَا يُرِيدُ ٱللَّهُ لِيَجۡعَلَ عَلَيۡكُم مِّنۡ حَرَجٖ وَلَٰكِن يُرِيدُ لِيُطَهِّرَكُمۡ وَلِيُتِمَّ نِعۡمَتَهُۥ عَلَيۡكُمۡ لَعَلَّكُمۡ تَشۡكُرُونَ

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ចូរពួកអ្នកលាងមុខរបស់ពួកអ្នក និងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយចូរពួកអ្នកជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើពួកអ្នកមានជូនុបវិញនោះ ពួកអ្នកត្រូវងូតទឹក(ជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬប៉ះពាល់(រួមដំណេក)ជាមួយស្ត្រី តែពួកអ្នកគ្មានទឹក(ដើម្បីជម្រះសម្អាត)ទេនោះ ចូរពួកអ្នកតាយ៉ាំមុមនឹងដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះចុះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឱ្យពួកអ្នកមានការលំបាកឡើយ ក៏ប៉ុន្តែទ្រង់ចង់ជម្រះសម្អាតពួកអ្នក និងដើម្បីជាការបំពេញនូវឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។ info
التفاسير:

external-link copy
7 : 5

وَٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ وَمِيثَٰقَهُ ٱلَّذِي وَاثَقَكُم بِهِۦٓ إِذۡ قُلۡتُمۡ سَمِعۡنَا وَأَطَعۡنَاۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ហើយចូរពួកអ្នកនឹងឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក និង(នឹងឃើញ)កិច្ចសន្យារបស់ទ្រង់ដែលបានសន្យាជាមួយពួកអ្នក ខណៈដែលពួកអ្នកបាននិយាយថា៖ ពួកយើងបានឮហើយ និងបានគោរពប្រតិបត្តិតាមហើយ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។ info
التفاسير:

external-link copy
8 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ لِلَّهِ شُهَدَآءَ بِٱلۡقِسۡطِۖ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ عَلَىٰٓ أَلَّا تَعۡدِلُواْۚ ٱعۡدِلُواْ هُوَ أَقۡرَبُ لِلتَّقۡوَىٰۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះ និងតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ហើយចូរកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះក្រុមមួយធ្វើឱ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ វាគឺជិតបំផុតទៅកាន់ការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
9 : 5

وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٞ

អល់ឡោះជាម្ចាស់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវការអភ័យទោស និងផលបុណ្យដ៏ធំធេងបំផុត។ info
التفاسير: