Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād

Nomor Halaman:close

external-link copy
84 : 5

وَمَا لَنَا لَا نُؤۡمِنُ بِٱللَّهِ وَمَا جَآءَنَا مِنَ ٱلۡحَقِّ وَنَطۡمَعُ أَن يُدۡخِلَنَا رَبُّنَا مَعَ ٱلۡقَوۡمِ ٱلصَّٰلِحِينَ

តើមានមូលហេតុអ្វីដែលរារាំងពួកយើងមិនឱ្យមានជំនឿលើអល់ឡោះនិងអ្វីដែលទ្រង់បានបញ្ចុះមកនៃសេចក្តីពិតនោះ? ហើយពួកយើងសង្ឃឹមថា ព្រះជាម្ចាស់របស់ពួកយើងនឹងបញ្ចូលពួកយើង(ទៅក្នុងឋានសួគ៌)ជាមួយនឹងបណ្តាអ្នកសាងកុសលទាំងឡាយ។ info
التفاسير:

external-link copy
85 : 5

فَأَثَٰبَهُمُ ٱللَّهُ بِمَا قَالُواْ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ ٱلۡمُحۡسِنِينَ

ដូចនេះ អល់ឡោះជាម្ចាស់ក៏បានតបស្នងផលបុណ្យដល់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ នូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ពួកគេស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះបណ្ដាអ្នកដែលសាងអំពើល្អ។ info
التفاسير:

external-link copy
86 : 5

وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ

រីឯពួកដែលគ្មានជំនឿ និងបានបដិសេធចំពោះបណ្តាវាក្យខណ្ឌរបស់យើងវិញ ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។ info
التفاسير:

external-link copy
87 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحَرِّمُواْ طَيِّبَٰتِ مَآ أَحَلَّ ٱللَّهُ لَكُمۡ وَلَا تَعۡتَدُوٓاْۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُعۡتَدِينَ

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំដាក់បម្រាមនូវរបស់ល្អៗដែលអល់ឡោះបានអនុញ្ញាតដល់ពួកអ្នក និងមិនត្រូវបំពាន(ព្រំដែនរបស់អល់ឡោះ)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។ info
التفاسير:

external-link copy
88 : 5

وَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلٗا طَيِّبٗاۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ أَنتُم بِهِۦ مُؤۡمِنُونَ

ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដែលគេអនុញ្ញាត(ហាឡាល់) និងស្អាតស្អំ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដែលទ្រង់នោះហើយជាអ្នកដែលពួកអ្នកត្រូវមានជំនឿ។ info
التفاسير:

external-link copy
89 : 5

لَا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِيٓ أَيۡمَٰنِكُمۡ وَلَٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ ٱلۡأَيۡمَٰنَۖ فَكَفَّٰرَتُهُۥٓ إِطۡعَامُ عَشَرَةِ مَسَٰكِينَ مِنۡ أَوۡسَطِ مَا تُطۡعِمُونَ أَهۡلِيكُمۡ أَوۡ كِسۡوَتُهُمۡ أَوۡ تَحۡرِيرُ رَقَبَةٖۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ ثَلَٰثَةِ أَيَّامٖۚ ذَٰلِكَ كَفَّٰرَةُ أَيۡمَٰنِكُمۡ إِذَا حَلَفۡتُمۡۚ وَٱحۡفَظُوٓاْ أَيۡمَٰنَكُمۡۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَشۡكُرُونَ

អល់ឡោះជាម្ចាស់ទ្រង់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលពួកអ្នកស្បថដោយអចេតនានោះឡើយ​ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលកើតឡើងចេញពីការប្តេជ្ញាចិត្តរបស់ពួកអ្នក។ ដូចនេះ ការពិន័យចំពោះវា គឺត្រូវផ្តល់អាហារដល់អ្នកក្រីក្រចំនួនដប់នាក់នៃអាហារជាមធ្យមដែលពួកអ្នកផ្តល់ឲ្យក្រុមគ្រួសាររបស់ពួកអ្នកទទួលទាន ឬផ្តល់ជាសម្លៀកបំពាក់ដល់ពួកគេ ឬក៏ដោះលែងទាសីម្នាក់(ដែលមានជំនឿ)ឱ្យមានសេរីភាព។ តែប្រសិនបើគេគ្មានទេនោះ គឺត្រូវបួសចំនួនបីថ្ងៃ។ នោះគឺជាការដាក់ពិន័យជម្រុះសម្បថរបស់ពួកអ្នក(បណ្តាអ្នកដែលមានជំនឿ)នៅពេលដែលពួកអ្នកបានស្បថស្បែ(តែពួកអ្នកមិនបានធ្វើតាមពាក្យសម្បថនោះ)។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវសម្បថផ្តេសផ្តាស)។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បញ្ជាក់ប្រាប់ពួកអ្នកនូវបណ្តាច្បាប់បញ្ញាត្តិរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។ info
التفاسير:

external-link copy
90 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡخَمۡرُ وَٱلۡمَيۡسِرُ وَٱلۡأَنصَابُ وَٱلۡأَزۡلَٰمُ رِجۡسٞ مِّنۡ عَمَلِ ٱلشَّيۡطَٰنِ فَٱجۡتَنِبُوهُ لَعَلَّكُمۡ تُفۡلِحُونَ

ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់ គ្រឿងស្រវឹង ល្បែងស៊ីសង រូបបដិមា និងព្រួញទស្សន៍ទាយ គឺជាអំពើកខ្វក់ដែលស្ថិតក្នុងទង្វើរបស់ស្ហៃតន។ ហេតុនេះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។ info
التفاسير: