Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād

Nomor Halaman:close

external-link copy
51 : 5

۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلۡيَهُودَ وَٱلنَّصَٰرَىٰٓ أَوۡلِيَآءَۘ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ وَمَن يَتَوَلَّهُم مِّنكُمۡ فَإِنَّهُۥ مِنۡهُمۡۗ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកយូដានិងពួកគ្រឺស្ទានធ្វើជាអ្នកគាំពារឱ្យសោះ។ ពួកគេគឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ ហើយជនណាក្នុងចំណោមពួកអ្នកដែលយកពួកគេធ្វើជាអ្នកគាំពារនោះ ពិតណាស់ រូបគេស្ថិតក្នុងក្រុមពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។ info
التفاسير:

external-link copy
52 : 5

فَتَرَى ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ يُسَٰرِعُونَ فِيهِمۡ يَقُولُونَ نَخۡشَىٰٓ أَن تُصِيبَنَا دَآئِرَةٞۚ فَعَسَى ٱللَّهُ أَن يَأۡتِيَ بِٱلۡفَتۡحِ أَوۡ أَمۡرٖ مِّنۡ عِندِهِۦ فَيُصۡبِحُواْ عَلَىٰ مَآ أَسَرُّواْ فِيٓ أَنفُسِهِمۡ نَٰدِمِينَ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួក(ពុតត្បុត)ដែលក្នុងចិត្តរបស់ពួកគេមានជំងឺ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)ដោយពួកគេនិយាយថា៖ ពួកយើងខ្លាចទទួលរងប្រការអាក្រក់(ពីបណ្តាអ្នកមានជំនឿ)។ ជួនកាល អល់ឡោះអាចនាំមកនូវជ័យជម្នះ ឬបទបញ្ជាណាមួយមកពីទ្រង់ក៏ថាបាន។ ពេលនោះ ពួកគេនឹងក្លាយទៅជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានលាក់បាំងក្នុងខ្លួនរបស់ពួកគេ(នៃភាពពុតត្បត)ជាមិនខាន ។ info
التفاسير:

external-link copy
53 : 5

وَيَقُولُ ٱلَّذِينَ ءَامَنُوٓاْ أَهَٰٓؤُلَآءِ ٱلَّذِينَ أَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ إِنَّهُمۡ لَمَعَكُمۡۚ حَبِطَتۡ أَعۡمَٰلُهُمۡ فَأَصۡبَحُواْ خَٰسِرِينَ

ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ តើពួកទាំងនោះឬដែលបានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា ពិតណាស់ពួកគេនឹងនៅជាមួយពួកអ្នកនោះ? ទង្វើ(កុសល)ទាំងឡាយរបស់ពួកគេបានក្លាយជាអសារបង់ ហើយពួកគេក៏ក្លាយទៅជាពួកដែលខាតបង់។ info
التفاسير:

external-link copy
54 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ مَن يَرۡتَدَّ مِنكُمۡ عَن دِينِهِۦ فَسَوۡفَ يَأۡتِي ٱللَّهُ بِقَوۡمٖ يُحِبُّهُمۡ وَيُحِبُّونَهُۥٓ أَذِلَّةٍ عَلَى ٱلۡمُؤۡمِنِينَ أَعِزَّةٍ عَلَى ٱلۡكَٰفِرِينَ يُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ وَلَا يَخَافُونَ لَوۡمَةَ لَآئِمٖۚ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ

ឱបណ្តាអ្នកដែលមានជំនឿ! ជនណាក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់ខ្លួន(ត្រឡប់ទៅរកភាពគ្មានជំនឿវិញ)នោះ ពិតណាស់អល់ឡោះនឹងនាំមកនូវក្រុមមួយផ្សេងទៀតដែលទ្រង់ស្រលាញ់ពួកគេ ហើយពួកគេក៏ស្រលាញ់ទ្រង់វិញដែរ។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តាអ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មានជំនឿ។ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្តីបន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា ។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។ info
التفاسير:

external-link copy
55 : 5

إِنَّمَا وَلِيُّكُمُ ٱللَّهُ وَرَسُولُهُۥ وَٱلَّذِينَ ءَامَنُواْ ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُمۡ رَٰكِعُونَ

តាមពិតអ្នកគាំពាររបស់ពួកអ្នក គឺអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកមានជំនឿដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេជាអ្នកឱនលំទោន(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
56 : 5

وَمَن يَتَوَلَّ ٱللَّهَ وَرَسُولَهُۥ وَٱلَّذِينَ ءَامَنُواْ فَإِنَّ حِزۡبَ ٱللَّهِ هُمُ ٱلۡغَٰلِبُونَ

ហើយជនណាដែលយកអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកដែលមានជំនឿទាំងឡាយធ្វើជាអ្នកគាំពារ ជាការពិតណាស់ ក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។ info
التفاسير:

external-link copy
57 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلَّذِينَ ٱتَّخَذُواْ دِينَكُمۡ هُزُوٗا وَلَعِبٗا مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَٱلۡكُفَّارَ أَوۡلِيَآءَۚ وَٱتَّقُواْ ٱللَّهَ إِن كُنتُم مُّؤۡمِنِينَ

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកដែលយកសាសនារបស់ពួកអ្នក(សាសនាអ៊ីស្លាម)ជាការសើចចំអកនិងលេងសើចក្នុងចំណោមពួកដែលគេបានផ្តល់គម្ពីរឱ្យមុនពួកអ្នក(ពួកយូដា និងពួកគ្រឹស្ទាន) និងពួកគ្មានជំនឿទាំងនោះធ្វើជាអ្នកគាំពារឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។ info
التفاسير: