Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad

Lambar shafi:close

external-link copy
10 : 5

وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ

រីឯពួកដែលគ្មានជំនឿ ព្រមទាំងបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងវិញនោះ ពួកទាំងនោះហើយគឺជាពួកនរកជើហ៊ីម។ info
التفاسير:

external-link copy
11 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ هَمَّ قَوۡمٌ أَن يَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ فَكَفَّ أَيۡدِيَهُمۡ عَنكُمۡۖ وَٱتَّقُواْ ٱللَّهَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកនឹងឃើញដល់ឧបការគុណទាំងឡាយរបស់អល់ឡោះ(ដែលទ្រង់បានប្រទាន)ដល់ពួកអ្នក នៅពេលដែលក្រុមមួយមានបំណងវាយប្រហារពួកអ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានរារាំងដៃពួកគេពីពួកអ្នក។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ហើយចូរឱ្យបណ្តាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ info
التفاسير:

external-link copy
12 : 5

۞ وَلَقَدۡ أَخَذَ ٱللَّهُ مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ وَبَعَثۡنَا مِنۡهُمُ ٱثۡنَيۡ عَشَرَ نَقِيبٗاۖ وَقَالَ ٱللَّهُ إِنِّي مَعَكُمۡۖ لَئِنۡ أَقَمۡتُمُ ٱلصَّلَوٰةَ وَءَاتَيۡتُمُ ٱلزَّكَوٰةَ وَءَامَنتُم بِرُسُلِي وَعَزَّرۡتُمُوهُمۡ وَأَقۡرَضۡتُمُ ٱللَّهَ قَرۡضًا حَسَنٗا لَّأُكَفِّرَنَّ عَنكُمۡ سَيِّـَٔاتِكُمۡ وَلَأُدۡخِلَنَّكُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ فَمَن كَفَرَ بَعۡدَ ذَٰلِكَ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ

ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែល ហើយយើងបានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ក្នុងចំណោមពួកគេធ្វើជាមេដឹកនាំ។ អល់ឡោះបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ដោយការជួយនិងការគាំពារ) ប្រសិនបើពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើង និងលើកតម្កើងពួកគេ ព្រមទាំងពួកអ្នកបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរនោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
13 : 5

فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ لَعَنَّٰهُمۡ وَجَعَلۡنَا قُلُوبَهُمۡ قَٰسِيَةٗۖ يُحَرِّفُونَ ٱلۡكَلِمَ عَن مَّوَاضِعِهِۦ وَنَسُواْ حَظّٗا مِّمَّا ذُكِّرُواْ بِهِۦۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَآئِنَةٖ مِّنۡهُمۡ إِلَّا قَلِيلٗا مِّنۡهُمۡۖ فَٱعۡفُ عَنۡهُمۡ وَٱصۡفَحۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُحۡسِنِينَ

ជាការពិតណាស់ ដោយសារតែការក្បត់កិច្ចសន្យារបស់ពួកគេនោះហើយ ទើបយើងបានដាក់បណ្តាសាពួកគេ ហើយយើងបានធ្វើឱ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរូស។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីអត្ថន័យដើមរបស់វា ព្រមទាំងបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់កើតចេញពីពួកគេ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកអភ័យទោស និងអធ្យាស្រ័យដល់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលធ្វើល្អ។ info
التفاسير: