Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad

Lambar shafi:close

external-link copy
141 : 3

وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَمۡحَقَ ٱلۡكَٰفِرِينَ

ហើយក៏ដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងបំផ្លាញពួកដែលគ្មានជំនឿ។ info
التفاسير:

external-link copy
142 : 3

أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَيَعۡلَمَ ٱلصَّٰبِرِينَ

តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បាន ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងអ្នកដែលមានការអត់ធ្មត់ផងនោះឬ? info
التفاسير:

external-link copy
143 : 3

وَلَقَدۡ كُنتُمۡ تَمَنَّوۡنَ ٱلۡمَوۡتَ مِن قَبۡلِ أَن تَلۡقَوۡهُ فَقَدۡ رَأَيۡتُمُوهُ وَأَنتُمۡ تَنظُرُونَ

ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់ប្រាថ្នាចង់ស្លាប់មុននឹងពួកអ្នកប្រឈមនឹងវា(កាលពីក្នុងសមរភូមិហ្ពាទើរ)។ ពិតប្រាកដណាស់ ពួកអ្នកបានជួបវាហើយ(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនេះ) ខណៈដែលពួកអ្នកមើលឃើញវាផ្ទាល់នឹងភ្នែក។ info
التفاسير:

external-link copy
144 : 3

وَمَا مُحَمَّدٌ إِلَّا رَسُولٞ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُۚ أَفَإِيْن مَّاتَ أَوۡ قُتِلَ ٱنقَلَبۡتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡۚ وَمَن يَنقَلِبۡ عَلَىٰ عَقِبَيۡهِ فَلَن يَضُرَّ ٱللَّهَ شَيۡـٔٗاۚ وَسَيَجۡزِي ٱللَّهُ ٱلشَّٰكِرِينَ

ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដូចបណ្តាអ្នកនាំសារទាំងឡាយដែលបានកន្លងផុតទៅកាលពីមុននោះដែរ។ ប្រសិនបើគាត់ស្លាប់ ឬត្រូវបានគេសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(អ៊ីស្លាម)របស់ពួកអ្នកឬ? ហើយជនណាដែលវិលត្រឡប់ចេញពីសាសនារបស់ខ្លួននោះ ពិតប្រាកដណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះបណ្តាអ្នកដែលដឹងគុណ។ info
التفاسير:

external-link copy
145 : 3

وَمَا كَانَ لِنَفۡسٍ أَن تَمُوتَ إِلَّا بِإِذۡنِ ٱللَّهِ كِتَٰبٗا مُّؤَجَّلٗاۗ وَمَن يُرِدۡ ثَوَابَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَن يُرِدۡ ثَوَابَ ٱلۡأٓخِرَةِ نُؤۡتِهِۦ مِنۡهَاۚ وَسَنَجۡزِي ٱلشَّٰكِرِينَ

ហើយជីវិតនីមួយៗមិនអាចស្លាប់នោះឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះដែលបានកត់ត្រាពេលកំណត់(នៃអាយុជីវិតរបស់គេ)ប៉ុណ្ណោះ។ ជនណាហើយចង់បានផលតបស្នងនៅលើលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោក យើងក៏នឹងប្រទានឱ្យគេអំពីវា(ដូចគ្នា)។ ហើយយើងនឹងតបស្នងដល់បណ្តាអ្នកដែលដឹងគុណ។ info
التفاسير:

external-link copy
146 : 3

وَكَأَيِّن مِّن نَّبِيّٖ قَٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٞ فَمَا وَهَنُواْ لِمَآ أَصَابَهُمۡ فِي سَبِيلِ ٱللَّهِ وَمَا ضَعُفُواْ وَمَا ٱسۡتَكَانُواْۗ وَٱللَّهُ يُحِبُّ ٱلصَّٰبِرِينَ

ហើយមានព្យាការីយ៉ាងច្រើនដែលបណ្តាអ្នកដើរតាមគាត់ជាច្រើនបានចូលរួមប្រយុទ្ធជាមួយនឹងគាត់ ប៉ុន្តែពួកគេមិនបានកំសាករាថយដោយសារតែអ្វីដែលពួកគេទទួលរងក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនទន់ខ្សោយ និងមិនចុះញ៉មនោះដែរ។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលអត់ធ្មត់។ info
التفاسير:

external-link copy
147 : 3

وَمَا كَانَ قَوۡلَهُمۡ إِلَّآ أَن قَالُواْ رَبَّنَا ٱغۡفِرۡ لَنَا ذُنُوبَنَا وَإِسۡرَافَنَا فِيٓ أَمۡرِنَا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ

ហើយ(អ្នកទាំងនោះ) ពាក្យសម្តីរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការពោលថា៖ បពិ្រតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផងចុះនូវបាបកម្មទាំងឡាយរបស់យើងខ្ញុំ ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់យើងខ្ញុំ។ ហើយសូមព្រះអង្គមេត្តាពង្រឹងគោលជំហរបស់យើងខ្ញុំព្រមទាំងជួយយើងខ្ញុំឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផងចុះ។ info
التفاسير:

external-link copy
148 : 3

فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنۡيَا وَحُسۡنَ ثَوَابِ ٱلۡأٓخِرَةِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ

ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឱ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ហើយនិងផលបុណ្យដ៏ល្អប្រពៃបំផុត(ឋានសួគ៌)នៅថ្ងៃបរលោក។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។ info
التفاسير: