Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta Taƙaitaccen Tafsirin AlƘur'ani mai girma

Lambar shafi:close

external-link copy
96 : 5

أُحِلَّ لَكُمۡ صَيۡدُ ٱلۡبَحۡرِ وَطَعَامُهُۥ مَتَٰعٗا لَّكُمۡ وَلِلسَّيَّارَةِۖ وَحُرِّمَ عَلَيۡكُمۡ صَيۡدُ ٱلۡبَرِّ مَا دُمۡتُمۡ حُرُمٗاۗ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ

អល់ឡោះបានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វដែលរស់នៅអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នកអាចធ្វើការនេសាទសត្វដែលរស់នៅក្នុងទឹក និងអ្វីដែលមាននៅក្នុងសមុទ្រ មិនថាសត្វរស់ឬសត្វស្លាប់ដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ទាំងអ្នកដែលមិនធ្វើដំណើរ និងទាំងអ្នកដែលធ្វើដំណើរដើម្បីធ្វើជាស្បៀងអាហារទទួលទាន។ ហើយពួកអ្នកត្រូវបានគេហាមឃាត់មិនឱ្យបរបាញ់សត្វនៅលើគោក ដរាបណាពួកអ្នកកំពុងស្ថិតនៅក្នុងតំណមអៀហរ៉មហាជ្ជីឬអុំរ៉ោះ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ពិតណាស់ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
97 : 5

۞ جَعَلَ ٱللَّهُ ٱلۡكَعۡبَةَ ٱلۡبَيۡتَ ٱلۡحَرَامَ قِيَٰمٗا لِّلنَّاسِ وَٱلشَّهۡرَ ٱلۡحَرَامَ وَٱلۡهَدۡيَ وَٱلۡقَلَٰٓئِدَۚ ذَٰلِكَ لِتَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَأَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ

អល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាគេហដ្ឋានដ៏ពិសិដ្ឋ គឺជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាទីកន្លែងទ្រទ្រង់កិច្ចការសាសនារបស់ពួកគេ ដូចជាការប្រតិបត្តិសឡាត ការធ្វើហាជ្ជីនិងអុំរ៉ោះ និងក៏ជាទីកន្លែងផ្តល់ផលប្រយោជន៍លោកិយដល់ពួកគេផងដែរតាមរយៈ(ការផ្តល់)សុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋនោះ ហើយផលានុផលគ្រប់យ៉ាងត្រូវបានគេប្រមូលយកទៅកាន់ទីនោះ។ ហើយទ្រង់បានចាត់ទុកខែបម្រាម(គឺខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហ៊ិជ្ជះ មូហារ៉ម និងខែរ៉ហ្ជប់) ជាការជួបជុំរបស់ពួកគេ តាមរយៈផ្តល់ឲ្យពួកគេនូវសុខន្តិភាពនៅក្នុងខែទាំងនោះពីការធ្វើសង្គ្រាមផ្សេងៗចំពោះពួកគេ។ ហើយទ្រង់បានបង្កើតសត្វជំនូន និងសត្វដែលគេបំពាក់ប្រឡៅកដែលជាសញ្ញាបញ្ជាក់ថា វាត្រូវបានគេនាំទៅកាន់ទឹកដីដ៏ពិសិដ្ឋ ដើម្បីផ្តល់សុវត្ថិភាពដល់ម្ចាស់សត្វទាំងនោះពីការបង្កគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេ។ អ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកទាំងអស់នោះ គឺដើម្បីឲ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតចំពោះអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី ហើយពិណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ការដែលទ្រង់ដាក់បញ្ញត្តិច្បាប់ដូច្នោះ(ដើម្បីផ្តល់ប្រយោជន៍ដល់ពួកអ្នក និងការពារពួកអ្នកពីគ្រោះថ្នាក់មុននឹងគ្រោះថ្នាក់នោះអាចកើតឡើង) គឺជាភស្តុតាងបញ្ជាក់ទៅលើការដឹងរបស់ទ្រង់ចំពោះអ្វីដែលផ្តល់ប្រយោជន៍ដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
98 : 5

ٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ وَأَنَّ ٱللَّهَ غَفُورٞ رَّحِيمٞ

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតលើអ្នកដែលប្រព្រឹត្តល្មើសចំពោះទ្រង់។ ហើយទ្រង់ជាម្ចាស់មហាអភ័យទោសចំពោះអ្នកដែលសារភាពកំហុស មហាអាណិតស្រឡាញ់បំផុតចំពោះគេ។ info
التفاسير:

external-link copy
99 : 5

مَّا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُۗ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ

ពុំមានកាតព្វកិច្ចអ្វីទៅលើអ្នកនាំសារ ក្រៅពីការផ្តល់នូវអ្វីដែលអល់ឡោះបានប្រើគាត់ឱ្យ ផ្សព្វផ្សាយនោះទេ ហើយក៏ពុំមានកាតព្វកិច្ចអ្វីទៅលើគាត់ក្នុងការសម្រេចឱ្យមនុស្ស(ណាម្នាក់)ទទួលយកនូវការចង្អុលបង្ហាញនោះដែរ។ ពិតប្រាកដណាស់ ការសម្រេចឱ្យមនុស្សទទួលយកនូវការចង្អុលបង្ហាញនោះ គឺស្ថិតនៅលើកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់។ ហើយអល់ឡោះដឹងនូវអ្វីៗដែលពួកអ្នកបង្ហាញឱ្យឃើញ និងអ្វីៗដែលពួកអ្នកលាក់បាំងអំពីការចង្អុលបង្ហាញឬការវង្វេង ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញទៅលើរឿងនោះ។ info
التفاسير:

external-link copy
100 : 5

قُل لَّا يَسۡتَوِي ٱلۡخَبِيثُ وَٱلطَّيِّبُ وَلَوۡ أَعۡجَبَكَ كَثۡرَةُ ٱلۡخَبِيثِۚ فَٱتَّقُواْ ٱللَّهَ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ لَعَلَّكُمۡ تُفۡلِحُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រការអាក្រក់ទាំងអស់ និងប្រការល្អទាំងអស់ គឺមិនស្មើគ្នានោះទេ សូម្បីតែប្រការអាក្រក់នោះមានច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏ចំនួនច្រើនរបស់វាមិនបានបង្ហាញពីតម្លៃរបស់វានោះដែរ។ ដូចេ្នះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានវិចារណញ្ញាណាទាំងឡាយ)គោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការបោះបង់ចោលនូវប្រការអាក្រក់ និងធ្វើប្រការល្អវិញចុះ។ សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ ដោយទទួលបាននូវឋានសួគ៌។ info
التفاسير:

external-link copy
101 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَسۡـَٔلُواْ عَنۡ أَشۡيَآءَ إِن تُبۡدَ لَكُمۡ تَسُؤۡكُمۡ وَإِن تَسۡـَٔلُواْ عَنۡهَا حِينَ يُنَزَّلُ ٱلۡقُرۡءَانُ تُبۡدَ لَكُمۡ عَفَا ٱللَّهُ عَنۡهَاۗ وَٱللَّهُ غَفُورٌ حَلِيمٞ

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំសួរដេញដោលអ្នកនាំសាររបស់ពួកអ្នកពីរឿងដែលមិនចាំបាច់ ហើយដែលវាមិនអាចជួយអ្វីដល់ពួកអ្នកទៅលើកិច្ចកាសាសនារបស់ពួកអ្នកនោះ ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានឃើញ(បានដឹង)វិញនោះ គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន ដោយសារតែវាមានផលលំបាកនៅក្នុងនោះ។ តែប្រសិនបើពួកអ្នកសួរពីប្រការដែលពួកអ្នកត្រូវបានហាមឃាត់មិនឱ្យសួរខណៈដែលវ៉ាហ៊ីកំពុងត្រូវបានបញ្ចុះមកឱ្យអ្នកនាំសារនោះ ប្រការនោះនឹងត្រូវបានគេបញ្ជាក់ប្រាប់ពួកអ្នកជាមិនខាន។ ហើយកិច្ចការនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ អល់ឡោះបានអធ្យាស្រ័យចំពោះបញ្ហាដែលគម្ពីរគួរអានមិនបានលើកឡើង។ ដូច្នេះ ចូរពួកអ្នកកុំសួរដេញដោលអំពីបញ្ហានោះឱ្យសោះ។ ជាការពិតណាស់ ប្រសិនបើពួកអ្នកបានសួរដេញដោលអំពីរឿងនោះ គឺទ្រង់នឹងបញ្ចុះបញ្ហានោះដាក់ជាកាតព្វកិច្ចមកលើពួកអ្នកថែមទៀត(ដោយសារតែមូលហេតុសួរដេញដោលនេះ)ជាមិនខាន។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើរបស់ទ្រង់នៅពេលណាដែលពួកគេសារភាពកំហុស មហាទន់ភ្លន់បំផុតចំពោះពួកគេ ដោយទ្រង់មិនបានដាក់ទណ្ឌកម្មពួកគេ(ព្រោះតែរឿងនេះឡើយ)។ info
التفاسير:

external-link copy
102 : 5

قَدۡ سَأَلَهَا قَوۡمٞ مِّن قَبۡلِكُمۡ ثُمَّ أَصۡبَحُواْ بِهَا كَٰفِرِينَ

ជាការពិតណាស់ មានក្រុមមួយនៅសម័យកាលមុនពួកអ្នក ពួកគេបានសួរដេញដោលបែបនេះដែរ។ ហើយនៅពេលដែលគេបានដាក់កាតព្វកិច្ចទៅលើពួកគេនូវអ្វីដែលពួកគេបានសួរដេញដោលនោះ បែរជាពួកគេមិនអនុវត្តតាមទៅវិញ។ ពេលនោះ ពួកគេក៏ក្លាយទៅជាពួកប្រឆាំងដោយសារតែមូលហេតុនោះ។ info
التفاسير:

external-link copy
103 : 5

مَا جَعَلَ ٱللَّهُ مِنۢ بَحِيرَةٖ وَلَا سَآئِبَةٖ وَلَا وَصِيلَةٖ وَلَا حَامٖ وَلَٰكِنَّ ٱلَّذِينَ كَفَرُواْ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَۖ وَأَكۡثَرُهُمۡ لَا يَعۡقِلُونَ

អល់ឡោះជាម្ចាស់បានអនុញ្ញាត(ឲ្យពួកអ្នកបរិភោគ)សត្វពាហនៈ ដោយទ្រង់មិនបានហាមឃាត់ក្នុងចំណោមសត្វពាហនៈនោះនូវអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានហាមឃាត់សត្វនោះទៅលើខ្លួនរបស់ពួកគេ ដើម្បីថ្វាយទៅកាន់រូបបដិមារបស់ពួកគេ ដូចជា ប៉ាហ៊ីរ៉ោះ (គឺជាសត្វអូដ្ឋញីមួយក្បាលដែលត្រូវបានកាត់ស្លឹកត្រចៀកជាសញ្ញានៅពេលវាបានកើតកូននូវចំនួនដែលត្រូវបានកំណត់) សាអ៊ីហ្ពះ (គឺជាសត្វអូដ្ឋញីមួយក្បាលនៅពេលដែលវាដល់អាយុដែលគេបានកំណត់ គឺគេទុកវាសម្រាប់ថ្វាយដល់បដិមារបស់ពួកគេ) វ៉ាស៊ីឡះ (គឺជាសត្វអូដ្ឋញីមួយក្បាលដែលកើតបានកូនបានសុទ្ធតែជាកូនញី) និងហាមី (គឺជាសត្វអូដ្ឋឈ្មោលដែលបង្កាត់បានកូនកូនមួយចំនួន)នោះទេ ក៏ប៉ុន្ដែពួកដែលគ្មានជំនឿទេដែលពួកគេបានអះអាងកុហក និងមូលបង្កាច់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានហាមឃាត់(មិនឲ្យបរិភោគ)នូវសត្វទាំងឡាយដែលបានរៀបរាប់ខាងលើនេះ។ ហើយភាគច្រើននៃពួកគ្មានជំនឿ គឺពួកគេមិនចេះបែងចែងរវាងប្រការពិតនិងប្រការមិនពិត និងរវាងប្រការដែលគេអនុញ្ញាតនិងប្រការដែលគេហាមឃាត់នោះឡើយ។ info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• الأصل في شعائر الله تعالى أنها جاءت لتحقيق مصالح العباد الدنيوية والأخروية، ودفع المضار عنهم.
• ធាតុដើមនៃនិមិត្តសញ្ញាទាំងឡាយរបស់អល់ឡោះនោះ គឺនាំមកដើម្បីផ្តល់នូវផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ ទាំងក្នុងលោកិយនិងថ្ងៃបរលោក និងការពារពីប្រការដែលនាំឱ្យមានគ្រោះថ្នាក់ដល់ពួកគេ។ info

• عدم الإعجاب بالكثرة، فإنّ كثرة الشيء ليست دليلًا على حِلِّه أو طِيبه، وإنما الدليل يكمن في الحكم الشرعي.
• មិនត្រូវចាប់អារម្មណ៍លើបរិមាណច្រើននោះទេ។ ជាការពិតណាស់ របស់ដែលមានបរិមាណច្រើនពុំមែនជាភស្តុតាងដែលបញ្ជាក់ថា វាត្រូវបានអនុញ្ញាត ឬល្អស្អាតនោះទេ។ តាមពិត គឺភស្តុតាងពីច្បាប់ឥស្លាមទៅវិញទេ ដែលជាភស្តុតាងបញ្ជាក់ថា វាត្រូវបានអនុញ្ញាតឬល្អស្អាតនោះ។ info

• من أدب المُسْتفتي: تقييد السؤال بحدود معينة، فلا يسوغ السؤال عما لا حاجة للمرء ولا غرض له فيه.
• ក្នុងចំណោមសីលធម៌របស់អ្នកដែលសុំការបំភ្លឺច្បាប់(ឥស្លាម) គឺត្រូវកំណត់ព្រំដែននៃសំណួរឱ្យបានច្បាស់លាស់ ដោយមិនត្រូវសួរសំណួរណាមួយដែលពុំចាំបាច់ ឬគ្មានគោលបំណងអ្វីនៅក្នុងវានោះទេ។ info

• ذم مسالك المشركين فيما اخترعوه وزعموه من محرمات الأنعام ك: البَحِيرة، والسائبة، والوصِيلة، والحامي.
• មាគ៌ាដ៏ថោកទាបរបស់ពួកមុស្ហរីគីន(ពួកពហុទេពនិយម)នូវអ្វីដែលពួកគេបានប្រឌិតឡើង និងអះអាងថា វាស្ថិតក្នុងចំណោមសត្វពាហនៈដែលត្រូវបានហាមឃាត់ ដូចជា៖ ហ្ពាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមី។ info