Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta taƙaitaccen Tafsirin AlƘur'ani mai girma

external-link copy
6 : 39

خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ ثُمَّ جَعَلَ مِنۡهَا زَوۡجَهَا وَأَنزَلَ لَكُم مِّنَ ٱلۡأَنۡعَٰمِ ثَمَٰنِيَةَ أَزۡوَٰجٖۚ يَخۡلُقُكُمۡ فِي بُطُونِ أُمَّهَٰتِكُمۡ خَلۡقٗا مِّنۢ بَعۡدِ خَلۡقٖ فِي ظُلُمَٰتٖ ثَلَٰثٖۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۖ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُصۡرَفُونَ

ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)បានបង្កើតពួកអ្នកពីមនុស្សតែម្នាក់ គឺព្យាការីអាហ្ទាំ។ បន្ទាប់មក ទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ា។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វអូដ្ឋ សត្វគោ សត្វពពែ និងសត្វចៀម ចំនួនប្រាំបីប្រភេទ ដោយរាល់ប្រភេទនីមួយៗនោះ ទ្រង់បានបង្កើតឲ្យមានឈ្មោលនិងញី។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្តាយរបស់ពួកអ្នកជាដំណាក់កាលៗ ដោយស្ថិតក្នុងទីងងឹតចំនួនបី គឺទីងងឹតនៃពោះ ទីងងឹតនៃស្បូន និងទីងងឹតនៃសុក។ អ្នកដែលបង្កើតអ្វីៗទាំងនោះហើយ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ការគ្រប់គ្រងទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរពីការគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)ទៅកាន់ការគោរពសក្ការៈចំពោះអ្នកដែលមិនបានបង្កើតអ្វីសោះ ខណៈដែលពួកគេជាអ្នកដែលត្រូវបានគេបង្កើតដែរនោះយ៉ាងដូចម្តេច? info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• رعاية الله للإنسان في بطن أمه.
• ការថែរក្សាររបស់អល់ឡោះចំពោះមនុស្សលោកនៅក្នុងផ្ទៃម្តាយរបស់ពួកគេ។ info

• ثبوت صفة الغنى وصفة الرضا لله.
• ទទួលស្គាល់នូវលក្ខណៈសម្បត្តិ “ភាពមានលើសលប់(មិនត្រូវអ្នកដទៃ)” និង “ការពេញចិត្ត” របស់អល់ឡោះជាម្ចាស់។ info

• تعرّف الكافر إلى الله في الشدة وتنكّره له في الرخاء، دليل على تخبطه واضطرابه.
• ការដែលពួកប្រឆាំងស្គាល់អល់ឡោះនៅពេលមានអាសន្ន តែបែរជាប្រឆាំងនឹងទ្រង់វិញនៅពេលមានភាពសុខសាន្ត គឺជាភស្តុតាងបញ្ជាក់ថា ពួកគេជាមនុស្សក្រឡិចក្រឡុច និងគ្មានភាពច្បាស់លាស់។ info

• الخوف والرجاء صفتان من صفات أهل الإيمان.
• ការកោតខ្លាច និងការសង្ឃឹម គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិទាំងឡាយរបស់អ្នកមានជំនឿ។ info