Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta Taƙaitaccen Tafsirin AlƘur'ani mai girma

Lambar shafi:close

external-link copy
75 : 23

۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

ហើយប្រសិនបើយើងអាណិតអាសូរចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះរាំងស្ងួត និងភាពអត់ឃ្លានដែលបានកើតឡើងចំពោះពួកគេនោះ ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងចេញអំពីការពិត ដោយពួកគេស្រពេចស្រពិល និងមិនច្បាស់លាស់ដដែល។ info
التفاسير:

external-link copy
76 : 23

وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ

ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយប្រភេទនៃគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ និងឱនលំទោនចំពោះទ្រង់ដដែល ហើយពួកគេក៏មិនបួងសួងសុំពីទ្រង់ដោយភាពភ័យខ្លាចដើម្បីឲ្យទ្រង់ដកចេញនូវគ្រោះទាំងឡាយចេញពីពួកគេវិញនៅពេលដែលវាធ្លាក់មក(លើពួកគេ)នោះដែរ។ info
التفاسير:

external-link copy
77 : 23

حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ

លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ ស្រាប់តែពួកគេអស់សង្ឃឹមពីការរួចផុតពីទុក្ខព្រួយ និង(អស់សង្ឃឹម)ពីប្រការល្អនានា។ info
التفاسير:

external-link copy
78 : 23

وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ

ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតឲ្យពួកអ្នក(នែពួកដែលប្រឆាំងនឹងការពង្រស់មនុស្សឡើងវិញ)មានត្រចៀកសម្រាប់ឲ្យពួកអ្នកស្តាប់ មានភ្នែកសម្រាប់ឲ្យពួកអ្នកមើល និងមានដួងចិត្តសម្រាប់ឲ្យពួកអ្នកស្វែងយល់។ ទោះជាបែបនេះក៏ដោយ ក៏ពួកអ្នកមិនថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងនេះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ info
التفاسير:

external-link copy
79 : 23

وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ

ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យមានជីវិតនៅលើផែនដីនេះ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រមូលទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។ info
التفاسير:

external-link copy
80 : 23

وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ

ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ មិនមានអ្នកដែលធ្វើឲ្យរស់ក្រៅពីទ្រង់នោះទេ ហើយទ្រង់តែមួយគត់ដែលជាអ្នកដែលធ្វើឲ្យស្លាប់ មិនមានអ្នកដែលធ្វើឲ្យស្លាប់ក្រៅពីទ្រង់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលកំណត់ចំពោះភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ ភាពងងឹតនិងពន្លឺ វែងនិងខ្លី។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះសមត្ថភាពបស់ទ្រង់ និងភាពតែមួយរបស់ទ្រង់ក្នុងការបង្កើត និងការចាត់ចែង(អ្វីៗគ្រប់យ៉ាង)ទេឬ? info
التفاسير:

external-link copy
81 : 23

بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ

ផ្ទុយទៅវិញ ពួកគេបាននិយាយ(ពាក្យប្រឆាំង)ដូចអ្វីដែលជីដូនជីតា និងបុព្វបុរសរបស់ពួកគេបាននិយាយនោះដែរ info
التفاسير:

external-link copy
82 : 23

قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

ដោយពួកគេបាននិយាយក្នុងន័យមិនជឿថាវាអាចកើតឡើងនិងប្រឆាំងថាៈ តើនៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងវិញក៏ពុករលួយអស់ហើយនោះ តើពួកយើងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះឬ? info
التفاسير:

external-link copy
83 : 23

لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ

ជាការពិតណាស់ ពួកយើង និងបុព្វបុរសរបស់ពួកយើង ក៏ត្រូវបានគេសន្យាចំពោះរឿងនេះ(ការពង្រស់មនុស្សឡើងវិញបន្ទាប់ពីស្លាប់)កាលពីមុនដូចគ្នាដែរ ប៉ុន្តែពួកយើងមិនដែលបានឃើញការសន្យានោះកើតឡើងពិតនោះទេ។ រឿងនេះ គ្មានអ្វីក្រៅពីជាការបោកប្រាស់ ភូតកុហករបស់អ្នកជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
84 : 23

قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ តើផែនដីនេះនិងអ្វីៗដែលមាននៅលើវានោះ ជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកមានចំណេះដឹងមែននោះ? info
التفاسير:

external-link copy
85 : 23

سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ

ពួកគេនឹងឆ្លើយថាៈ ផែនដី និងអ្វីៗដែលមាននៅលើវានោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនភ្ញាក់រលឹកទេឬថា ពិតប្រាកដណាស់ អ្នកដែលជាម្ចាស់កម្មសិទ្ធិនៃផែនដី និងអ្វីៗដែលមាននៅលើវានោះ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យពួកអ្នកមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ? info
التفاسير:

external-link copy
86 : 23

قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ

ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងដែលគ្មានម៉ាខ្លូកណាមួយធំជាងវានោះ? info
التفاسير:

external-link copy
87 : 23

سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ

ពួកគេនឹងឆ្លើយថាៈ មេឃទាំងប្រាំពីរជាន់និងអារ៉ស្ហដ៏ធំធេង គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ដើម្បីឲ្យពួកអ្នកមានសុវត្ថិភាពពីទណ្ឌកម្មរបស់ទ្រង់ទេឬ? info
التفاسير:

external-link copy
88 : 23

قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ

ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាដែលជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ដោយផ្ទាល់ដៃទ្រង់ ដោយគ្មានភាពមិនប្រក្រតីណាមួយនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់ជួយអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចរារាំងចំពោះជនណាដែលទ្រង់ចង់ឲ្យបុគ្គលនោះបានអាក្រក់ និងការពារគេពីទណ្ឌកម្មបាន ប្រសិនបើពួកអ្នកមានការចេះដឹងមែននោះ? info
التفاسير:

external-link copy
89 : 23

سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ

ពួកគេនឹងឆ្លើយថាៈ អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ ដូច្នេះ តើសតិបញ្ញារបស់ពួកអ្នកបានបាត់បង់ ហើយពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់យ៉ាងដូចម្តេច ខណៈដែលពួកអ្នកទទួលស្គាល់យ៉ាងដូច្នោះហើយនោះ? info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• عدم اعتبار الكفار بالنعم أو النقم التي تقع عليهم دليل على فساد فطرهم.
• ការមិនយកឧបការគុណ(ដែលអល់ឡោះផ្តល់ឲ្យ) និងការផ្តន្ទា(គ្រោះថ្នាក់)ដែលកើតឡើងចំពោះពួកប្រឆាំងមកធ្វើជាមេរៀន គឺជាភស្តុតាងបង្ហាញពីការខូចខាតនូវលក្ខណៈធម្មជាតិដើមរបស់ពួកគេ។ info

• كفران النعم صفة من صفات الكفار.
• ការរមិលគុណចំពោះឧបការគុណទាំងឡាយ(របស់អល់ឡោះ) គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info

• التمسك بالتقليد الأعمى يمنع من الوصول للحق.
• ការប្រកាន់ខ្ជាប់នឹងការធ្វើតាមដោយងងឹតងងុល គឺរារាំងមិនឲ្យទៅដល់សេចក្តីពិត។ info

• الإقرار بالربوبية ما لم يصحبه إقرار بالألوهية لا ينجي صاحبه.
• ការទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ពីភាពជាម្ចាស់តែមួយក្នុងការគោរពសក្ការៈនោះ(ឯកទេពនិយមក្នុងការត្រូវគោរពសក្ការៈ) មិនអាចជួយអ្នកដែលទទួលស្គាល់បែបនេះបាននោះឡើយ។ info