Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta Taƙaitaccen Tafsirin AlƘur'ani mai girma

Lambar shafi:close

external-link copy
24 : 22

وَهُدُوٓاْ إِلَى ٱلطَّيِّبِ مِنَ ٱلۡقَوۡلِ وَهُدُوٓاْ إِلَىٰ صِرَٰطِ ٱلۡحَمِيدِ

ហើយអល់ឡោះបានចង្អុលបង្ហាញពួកគេនៅក្នុងជីវិតលោកិយនេះទៅរកពាក្យសម្តីដែលល្អ ដូចជាការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ ការលើកតម្កើងអល់ឡោះ និងការថ្លែងសរសើរអល់ឡោះជាដើម ហើយទ្រង់ចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ានៃសាសនាឥស្លាមដែលត្រូវបានគេកោតសរសើរ។ info
التفاسير:

external-link copy
25 : 22

إِنَّ ٱلَّذِينَ كَفَرُواْ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلۡمَسۡجِدِ ٱلۡحَرَامِ ٱلَّذِي جَعَلۡنَٰهُ لِلنَّاسِ سَوَآءً ٱلۡعَٰكِفُ فِيهِ وَٱلۡبَادِۚ وَمَن يُرِدۡ فِيهِ بِإِلۡحَادِۭ بِظُلۡمٖ نُّذِقۡهُ مِنۡ عَذَابٍ أَلِيمٖ

ជាការពិតណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះ ហើយបានបង្វែរអ្នកដទៃពីការចូលសាសនាឥស្លាម ព្រមទាំងបានរារាំងមនុស្សពីម៉ាស្ជិតអាល់ហារ៉ម ដូចដែលពួកមុស្ហរីគីនបានធ្វើនៅក្នុងឆ្នាំ”ហ៊ូទៃពីយ៉ះ”នោះ យើងនឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។ ម៉ាស្ជិត(អាល់ហារ៉ម)ដែលយើងបានបង្កើតវាជាគិបឡាត់សម្រាប់មនុស្សលោកនៅក្នុងការសឡាតរបស់ពួកគេ និងជាកន្លែងសក្ការៈមួយក្នុងចំណោមកន្លែងសក្ការៈក្នុងពេលធ្វើធម្មយាត្រាហាជ្ជីនិងអុំរ៉ោះនោះ គឺមានភាពស្មើគ្នាចំពោះវា មិនថាអ្នកដែលស្ថិតនៅក្នុងក្រុងម៉ាក្កះ និងអ្នកមកពីខាងក្រៅដែលមិនមែនជាអ្នកស្រុកម៉ាក្កះនោះទេ។ ហើយជនណាហើយដែលមានបំណងងាករេចេញពីសេចក្តីពិតនៅក្នុងវា(ទឹកដីម៉ាក្កះ)តាមរយៈការប្រព្រឹត្តទង្វើបាបកម្មណាមួយដោយចេតនានោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ info
التفاسير:

external-link copy
26 : 22

وَإِذۡ بَوَّأۡنَا لِإِبۡرَٰهِيمَ مَكَانَ ٱلۡبَيۡتِ أَن لَّا تُشۡرِكۡ بِي شَيۡـٔٗا وَطَهِّرۡ بَيۡتِيَ لِلطَّآئِفِينَ وَٱلۡقَآئِمِينَ وَٱلرُّكَّعِ ٱلسُّجُودِ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានបញ្ជាក់នូវទីតាំងកាក់ហ្ពះ និងព្រំដែនរបស់វាដល់ព្យាការីអ៊ីព្រហ៊ីមក្រោយពីគ្មានអ្នកដែលដឹង(ទីតាំងរបស់វា)នោះ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីអ៊ីព្រហ៊ីម)ថាៈ ចូរអ្នកកុំធ្វើស្ហ៊ីរិកក្នុងការគោរពសក្ការៈមកចំពោះយើងនូវអ្វីមួយឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវគោរពសក្ការៈមកចំពោះយើងតែមួយគត់។ ហើយចូរអ្នកសម្អាតគេហដ្ឋានរបស់យើង(កាក់ហ្ពះ)ពីប្រការកខ្វក់ទាំងឡាយ ទាំងរូបីនិងអរូបី សម្រាប់អ្នកដែលតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញវា និងអ្នកបណ្តាអ្នកដែលសឡាតក្នុងវាទាំងឡាយ។ info
التفاسير:

external-link copy
27 : 22

وَأَذِّن فِي ٱلنَّاسِ بِٱلۡحَجِّ يَأۡتُوكَ رِجَالٗا وَعَلَىٰ كُلِّ ضَامِرٖ يَأۡتِينَ مِن كُلِّ فَجٍّ عَمِيقٖ

ហើយចូរអ្នកប្រកាសអំពាវនាវទៅកាន់មនុស្សលោកឲ្យពួកគេមកធ្វើធម្មយាត្រាហាជ្ជីនៅទីតាំងគេហដ្ឋាន(កាក់ហ្ពះ)នេះដែលយើងបានបញ្ជាអ្នកឲ្យសាងសង់វានោះ។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយដើរថ្មើរជើង ឬដោយជិះសត្វអូដ្ឋមកយ៉ាងច្រើនកុះករ។ សត្វអូដ្ឋដែលដឹកពួកគេមកនោះ គឺមកពីគ្រប់ច្រកល្ហកដ៏សែនឆ្ងាយ។ info
التفاسير:

external-link copy
28 : 22

لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ

ដើម្បីឲ្យពួកគេចូលរួមនូវអ្វី(ការធ្វើហាជ្ជី)ដែលបានផលត្រឡប់ទៅកាន់ពួកគេវិញ ដូចជាការទទួលបានការអភ័យទោសពីបាបកម្មទាំងឡាយ ការទទួលបាននូវផលបុណ្យនិងការរួបរួមគ្នា និងដើម្បីឲ្យពួកគេរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វជំនូនដែលពួកគេសម្លេះនៅក្នុងអំឡុងថ្ងៃដែលត្រូវបានគេកំណត់ នោះគឺថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃប្រតិទិនឥស្លាម)និងបីថ្ងៃទៀតបន្ទាប់ពីវា(បណ្តាថ្ងៃតាសរិក) ជាការថ្លែងអំណរគុណអល់ឡោះចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីសត្វជំនូនទាំងនេះ ហើយចូរបរិច្ចាគអំពីវាទៅឲ្យអ្នកដែលក្រលំបាក។ info
التفاسير:

external-link copy
29 : 22

ثُمَّ لۡيَقۡضُواْ تَفَثَهُمۡ وَلۡيُوفُواْ نُذُورَهُمۡ وَلۡيَطَّوَّفُواْ بِٱلۡبَيۡتِ ٱلۡعَتِيقِ

បន្ទាប់មក ចូរឲ្យពួកគេបំពេញនូវអ្វីដែលនៅសេលសល់ចំពោះពួកគេនៃកិច្ចការហាជ្ជីរបស់ពួកគេឲ្យបានចប់សព្វគ្រប់ ហើយពួកគេអាចតាហាល់លុល(ផ្តាច់ខ្លួនពីអៀហរ៉ម) ដោយការកោរសក់របស់ពួកគេ ហើយកាត់ក្រចក និងសម្អាតភាពកខ្វក់ដែលជាប់នឹងពួកគេដោយសារតែការកាន់តំណមអៀហរ៉ម។ ហើយចូរឲ្យពួកគេបំពេញនូវពាក្យសច្ចាដែលពួកគេ(បានសច្ចា)ដាក់កាតព្វកិច្ចលើខ្លួនឯង ដូចជាការ(សច្ចាថា)ធ្វើហាជ្ជី ឬអុំរ៉ោះ ឬសម្លេះសត្វជំនូន។ ហើយចូរឲ្យពួកគេតវ៉ាហ្វអ៊ីហ្វាហ្ទោះជុំវិញកាក់ហ្ពះដែលអល់ឡោះបានរំដោះវាចេញពីការត្រួតត្រារបស់ពួកដែលបំពានចុះ។ info
التفاسير:

external-link copy
30 : 22

ذَٰلِكَۖ وَمَن يُعَظِّمۡ حُرُمَٰتِ ٱللَّهِ فَهُوَ خَيۡرٞ لَّهُۥ عِندَ رَبِّهِۦۗ وَأُحِلَّتۡ لَكُمُ ٱلۡأَنۡعَٰمُ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡۖ فَٱجۡتَنِبُواْ ٱلرِّجۡسَ مِنَ ٱلۡأَوۡثَٰنِ وَٱجۡتَنِبُواْ قَوۡلَ ٱلزُّورِ

បទបញ្ជាដែលគេប្រើពួកអ្នកឲ្យធ្វើវា(ដូចជាការតាហាល់លុល(ផ្តាច់ខ្លួនចេញពីអៀហរ៉ម)ដោយការកោរសក់ ការកាត់ក្រចក ការសម្អាតប្រការដែលកខ្វក់ ការបំពេញនូវពាក្យសច្ចា និងការតវ៉ាហ្វជុំវិញកាក់ហ្ពះ) ទាំងនោះគឺជាអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចមកលើពួកអ្នក។ ហេតុនេះ ចូរពួកអ្នកលើកតម្កើងនូវអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចចំពោះពួកអ្នកចុះ។ ហើយជនណាដែលបានចៀសវាងពីអ្វីដែលអល់ឡោះបានបង្គាប់ប្រើឲ្យចៀសវាងអំពីវាក្នុងពេលកាន់តំណមអៀហរ៉ម ជាការលើកតម្កើងរបស់គេចំពោះច្បាប់របស់អល់ឡោះនោះ គឺជាការប្រសើរសម្រាប់គេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកចំពោះម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវសត្វពាហនៈទាំងឡាយ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូចនេះ គេមិនហាមឃាត់ចំពោះពួកអ្នក(មិនឲ្យទទួលទាន)អំពីវានោះទេ មិនថា ហាមី ហ្ពាហ៊ីរ៉ោះ និងវ៉ាស៊ីឡះ នោះឡើយ។ ពិតណាស់ គេមិនហាមឃាត់ពួកអ្នកអំពីវានោះទេ លើកលែងតែអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន(ដែលបញ្ជាក់ពីការហាមឃាត់មិនឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាសត្វស្លាប់តៃហោង ឈាម និងផ្សេងពីវាទាំងពីរ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីរាល់ពាក្យសម្តីដែលមិនត្រឹមត្រូវ ដែលជាការភូតកុហកទៅលើអល់ឡោះ ឬទៅលើម៉ាខ្លូករបស់ទ្រង់។ info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• حرمة البيت الحرام تقتضي الاحتياط من المعاصي فيه أكثر من غيره.
• ភាពថ្កុំថ្កើងនៃពៃតុលឡោះអាល់ហារ៉មដែលទាមទារឲ្យមានការចៀសវាងពីការប្រព្រឹត្តទង្វើបាបកម្មនៅទីនោះជាងកន្លែងផ្សេងទៀត។ info

• بيت الله الحرام مهوى أفئدة المؤمنين في كل زمان ومكان.
• ពៃតុលឡោះអាល់ហារ៉ម គឺជាកន្លែងជ្រកកោន(ទាក់ទាញ)នៃដួងចិត្តរបស់អ្នកមានជំនឿនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ info

• منافع الحج عائدة إلى الناس سواء الدنيوية أو الأخروية.
• ផលប្រយោជន៍នៃហាជ្ជី គឺត្រឡប់ទៅកាន់មនុស្សលោកវិញ មិនថាផលប្រយោជន៍ក្នុងលោកិយ ឬផលប្រយោជន៍សម្រាប់ថ្ងៃបរលោកនោះទេ។ info

• شكر النعم يقتضي العطف على الضعفاء.
• ការដឹងគុណចំពោះឧបការគុណទាំងឡាយ គឺទាមទារឲ្យគេមានចិត្តអាណិតអាសូរ សណ្តោសប្រណី(ចេះចែករំលែក)ចំពោះអ្នកទន់ខ្សោយ។ info