Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta taƙaitaccen Tafsirin AlƘur'ani mai girma

external-link copy
36 : 12

وَدَخَلَ مَعَهُ ٱلسِّجۡنَ فَتَيَانِۖ قَالَ أَحَدُهُمَآ إِنِّيٓ أَرَىٰنِيٓ أَعۡصِرُ خَمۡرٗاۖ وَقَالَ ٱلۡأٓخَرُ إِنِّيٓ أَرَىٰنِيٓ أَحۡمِلُ فَوۡقَ رَأۡسِي خُبۡزٗا تَأۡكُلُ ٱلطَّيۡرُ مِنۡهُۖ نَبِّئۡنَا بِتَأۡوِيلِهِۦٓۖ إِنَّا نَرَىٰكَ مِنَ ٱلۡمُحۡسِنِينَ

ហេតុនេះ ពួកគេក៏បានឃុំឃាំងព្យាការីយូសុះ។ ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយព្យាការីយូសុះដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំថា ពិតណាស់ ខ្ញុំបានច្របាច់ទំពាំងបាយជូរដើម្បីយកធ្វើជាស្រា។ ហើយអ្នកទីពីរវិញបាននិយាយថាៈ ពិតណាស់ ខ្ញុំបាន(សុបិន្ត)ឃើញខ្ញុំកំពុងតែទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ហើយមានសត្វកំពុងតែចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាចំពោះអ្វីដែលពួកយើងបាន(សុបិន្ត)ឃើញផងចុះ។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។ info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• بيان جمال يوسف عليه السلام الذي كان سبب افتتان النساء به.
• បញ្ជាក់ពីសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ដែលជាមូលហេតុនាំឲ្យស្ត្រីមានភាពវឹកវរចំពោះគាត់។ info

• إيثار يوسف عليه السلام السجن على معصية الله.
ការីយូសុះសុខចិត្តជាប់ឃុំឃាំង ជាជាងប្រព្រឹត្តនូវអំពើល្មើសចំពោះអល់ឡោះជាម្ចាស់។ info

• من تدبير الله ليوسف عليه السلام ولطفه به تعليمه تأويل الرؤى وجعلها سببًا لخروجه من بلاء السجن.
• ក្នុងចំណោមការរៀបចំរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះព្យាការីយូសុះនោះ គឺទ្រង់បង្រៀនព្យាការីយូសុះឲ្យចេះបកស្រាយសុបិន្ត(កាត់សុបិន្ត) ហើយទ្រង់បានធ្វើឲ្យវាក្លាយជាមូលហេតុមួយដែលនាំឲ្យព្យាការីយូសុះរួចផុតពីការសាកល្បងដោយការជាប់ឃុំឃាំងនេះ។ info