Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya - Ƙungiyar ci gaban Al’ummar Musulunci

Lambar shafi:close

external-link copy
123 : 9

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قَٰتِلُواْ ٱلَّذِينَ يَلُونَكُم مِّنَ ٱلۡكُفَّارِ وَلۡيَجِدُواْ فِيكُمۡ غِلۡظَةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ

ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រយុទ្ធនឹងពួក គ្មានជំនឿដែលនៅជិតពួកអ្នកបំផុតចុះ ហើយត្រូវបង្ហាញឱ្យពួកគេ ឃើញនូវភាពខ្លាំងក្លារបស់ពួកអ្នក។ ពួកអ្នកត្រូវដឹងថា ពិតប្រាកដ ណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។ info
التفاسير:

external-link copy
124 : 9

وَإِذَا مَآ أُنزِلَتۡ سُورَةٞ فَمِنۡهُم مَّن يَقُولُ أَيُّكُمۡ زَادَتۡهُ هَٰذِهِۦٓ إِيمَٰنٗاۚ فَأَمَّا ٱلَّذِينَ ءَامَنُواْ فَزَادَتۡهُمۡ إِيمَٰنٗا وَهُمۡ يَسۡتَبۡشِرُونَ

ហើយនៅពេលដែលមានជំពូកណាមួយ(ក្នុងគម្ពីរ គួរអាន)ត្រូវបានគេបញ្ចុះមកនោះ ក្នុងចំណោមពួកគេ(ពួកពុត ត្បុត)មានអ្នកខ្លះនិយាយថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក)នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿ គឺវាបានធ្វើឱ្យពួកគេកាន់តែមានជំនឿ ហើយពួកគេសប្បាយរីករាយ។ info
التفاسير:

external-link copy
125 : 9

وَأَمَّا ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ فَزَادَتۡهُمۡ رِجۡسًا إِلَىٰ رِجۡسِهِمۡ وَمَاتُواْ وَهُمۡ كَٰفِرُونَ

ហើយចំណែកឯពួកដែលនៅក្នុងចិត្តរបស់ពួកគេមាន ជំងឺ(ពុតត្បុត)វិញនោះ វា(ជំពូក)បានធ្វើឱ្យពួកគេកាន់តែគ្មាន ជំនឿលើភាពគ្មានជំនឿរបស់ពួកគេថែមទៀត ហើយពួកគេបាន ស្លាប់ក្នុងពេលដែលពួកគេជាពួកគ្មានជំនឿ។ info
التفاسير:

external-link copy
126 : 9

أَوَلَا يَرَوۡنَ أَنَّهُمۡ يُفۡتَنُونَ فِي كُلِّ عَامٖ مَّرَّةً أَوۡ مَرَّتَيۡنِ ثُمَّ لَا يَتُوبُونَ وَلَا هُمۡ يَذَّكَّرُونَ

តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ ពួកគេត្រូវ បានគេសាកល្បង(ផ្ដល់គ្រោះថ្នាក់)រាល់ៗឆ្នាំចំនួនមួយដង ឬពីរដង ក្រោយមកពួកគេនៅតែមិនសារភាពកំហុស ហើយពួកគេក៏មិន ទទួលយកការក្រើនរំលឹកដែរនោះ? info
التفاسير:

external-link copy
127 : 9

وَإِذَا مَآ أُنزِلَتۡ سُورَةٞ نَّظَرَ بَعۡضُهُمۡ إِلَىٰ بَعۡضٍ هَلۡ يَرَىٰكُم مِّنۡ أَحَدٖ ثُمَّ ٱنصَرَفُواْۚ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ

ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះមក នោះ ពួកគេ(ពួកពុតត្បុត)មួយចំនួនបានក្រឡេកមើលគ្នាទៅវិញ ទៅមក(រួចក៏និយាយថា) តើមាននរណាម្នាក់មើលឃើញពួកអ្នក ដែរឬទេ? បន្ទាប់មកពួកគេក៏បានចាកចេញ។ អល់ឡោះក៏បាន បង្វែរចិត្ដរបស់ពួកគេដោយសារតែពួកគេជាក្រុមដែលគ្មានការ យល់ដឹង។ info
التفاسير:

external-link copy
128 : 9

لَقَدۡ جَآءَكُمۡ رَسُولٞ مِّنۡ أَنفُسِكُمۡ عَزِيزٌ عَلَيۡهِ مَا عَنِتُّمۡ حَرِيصٌ عَلَيۡكُم بِٱلۡمُؤۡمِنِينَ رَءُوفٞ رَّحِيمٞ

ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់)ចេញពី ពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ គាត់ជាអ្នកទទួលរង ការលំបាកនូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជា អ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
129 : 9

فَإِن تَوَلَّوۡاْ فَقُلۡ حَسۡبِيَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ عَلَيۡهِ تَوَكَّلۡتُۖ وَهُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ

ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)បានបែរចេញវិញ នោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះតែមួយគត់គឺគ្រប់ គ្រាន់សម្រាប់ខ្ញុំ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំបាន ប្រគល់ការទុកចិត្ដ ហើយទ្រង់គឺជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ info
التفاسير: