Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya - Ƙungiyar ci gaban Al’ummar Musulunci

អាល់កះហ្វុី

external-link copy
1 : 18

ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَنزَلَ عَلَىٰ عَبۡدِهِ ٱلۡكِتَٰبَ وَلَمۡ يَجۡعَل لَّهُۥ عِوَجَاۜ

រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលបានបញ្ចុះគម្ពីរ (គួរអាន)ឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វី មួយនៅក្នុងវាឱ្យប្រាសចាកពីការពិតឡើយ។ info
التفاسير:

external-link copy
2 : 18

قَيِّمٗا لِّيُنذِرَ بَأۡسٗا شَدِيدٗا مِّن لَّدُنۡهُ وَيُبَشِّرَ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرًا حَسَنٗا

(តែទ្រង់បានបង្កើតវា)ដោយត្រឹមត្រូវ ដើម្បីដាស់តឿន ព្រមាន(ពួកគ្មានជំនឿ)នូវទារុណកម្មដ៏ធ្ងន់ធ្ងរពីទ្រង់ ហើយវាផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមានជំនឿដែលសាងអំពើល្អថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)។ info
التفاسير:

external-link copy
3 : 18

مَّٰكِثِينَ فِيهِ أَبَدٗا

ដោយពួកគេរស់នៅក្នុងនោះ(ឋានសួគ៌)ជាអមតៈ។ info
التفاسير:

external-link copy
4 : 18

وَيُنذِرَ ٱلَّذِينَ قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدٗا

ហើយវាជាការដាស់តឿនព្រមានដល់ពួក(យ៉ាហ៊ូទី ណាសរ៉នី និងមូស្ហរីគីន)ដែលបាននិយាយថាៈ អល់ឡោះមានបុត្រ។ info
التفاسير: