Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd.

Numéro de la page:close

external-link copy
16 : 3

ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ

គឺបណ្តាអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងពិតជាមានជំនឿ(លើទ្រង់)ហើយ។ ដូចនេះ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងបញ្ចៀសពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផងចុះ។ info
التفاسير:

external-link copy
17 : 3

ٱلصَّٰبِرِينَ وَٱلصَّٰدِقِينَ وَٱلۡقَٰنِتِينَ وَٱلۡمُنفِقِينَ وَٱلۡمُسۡتَغۡفِرِينَ بِٱلۡأَسۡحَارِ

(អ្នកទាំងនោះដែរ) គឺបណ្តាអ្នកដែលអត់ធ្មត់ អ្នកសច្ចៈ អ្នកដែលគោរពប្រតិបត្ដិ អ្នកដែលបរិច្ចាគ និងបណ្ដាអ្នកដែលសុំការអភ័យទោស(ពីអល់ឡោះ)នៅមុនពេលទៀបភ្លឺ។ info
التفاسير:

external-link copy
18 : 3

شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

អល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយ ក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។ info
التفاسير:

external-link copy
19 : 3

إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلۡإِسۡلَٰمُۗ وَمَا ٱخۡتَلَفَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۗ وَمَن يَكۡفُرۡ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ

ពិតប្រាកដណាស់ សាសនារបស់អល់ឡោះ គឺសាសនាអ៊ីស្លាម។ ហើយពួកដែលគេផ្តល់គម្ពីរឲ្យមិនបានខ្វែងគំនិតគ្នា(នៅក្នុងសាសនារបស់ពួកគេ)នោះឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយសារតែការច្រណែនឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។ info
التفاسير:

external-link copy
20 : 3

فَإِنۡ حَآجُّوكَ فَقُلۡ أَسۡلَمۡتُ وَجۡهِيَ لِلَّهِ وَمَنِ ٱتَّبَعَنِۗ وَقُل لِّلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡأُمِّيِّـۧنَ ءَأَسۡلَمۡتُمۡۚ فَإِنۡ أَسۡلَمُواْ فَقَدِ ٱهۡتَدَواْۖ وَّإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ

ដូចេ្នះ ប្រសិនបើពួកគេជជែកដេញដោលនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបថា៖ ខ្ញុំ ហើយនិងបណ្តាអ្នកដែលដើរតាមខ្ញុំបានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ហើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យូដា និងគ្រឹស្ទាន) និងពួកអនក្ខរជន(ពួកមុស្ហរីគីន)ថា៖ តើពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួន នោះពួកគេពិតជាទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេបែរចេញវិញនោះ គឺកាតព្វកិច្ចលើអ្នកគ្រាន់តែផ្សព្វផ្សាយនិងប្រើពួកគេឱ្យត្រលប់ទៅកាន់អល់ឡោះប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
21 : 3

إِنَّ ٱلَّذِينَ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلنَّبِيِّـۧنَ بِغَيۡرِ حَقّٖ وَيَقۡتُلُونَ ٱلَّذِينَ يَأۡمُرُونَ بِٱلۡقِسۡطِ مِنَ ٱلنَّاسِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបានសម្លាប់បណ្ដាព្យាការីជាច្រើនដោយអយុត្ដិធម៌ ព្រមទាំងបានសម្លាប់បណ្តាអ្នកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌នោះ ចូរអ្នកប្រាប់ពួកគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។ info
التفاسير:

external-link copy
22 : 3

أُوْلَٰٓئِكَ ٱلَّذِينَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ

ពួកទាំងនោះហើយជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានអ្នកជួយនោះដែរ។ info
التفاسير: