Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd.

Numéro de la page:close

external-link copy
187 : 3

وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكۡتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمۡ وَٱشۡتَرَوۡاْ بِهِۦ ثَمَنٗا قَلِيلٗاۖ فَبِئۡسَ مَا يَشۡتَرُونَ

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកដែលគេផ្តល់គម្ពីរឲ្យថា ពួកអ្នកត្រូវតែបកស្រាយបំភ្លឺវា(គម្ពីររបស់អល់ឡោះ)ដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងវានោះឡើយ។ ក៏ប៉ុន្តែពួកគេបែរជាបោះបង់វា(កិច្ចសន្យា)ដាក់ពីក្រោយខ្នងពួកគេ ហើយបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួចទៅវិញ។ ពិតជាអាក្រក់បំផុត កម្រៃដែលពួកគេប្តូរយកនោះ។ info
التفاسير:

external-link copy
188 : 3

لَا تَحۡسَبَنَّ ٱلَّذِينَ يَفۡرَحُونَ بِمَآ أَتَواْ وَّيُحِبُّونَ أَن يُحۡمَدُواْ بِمَا لَمۡ يَفۡعَلُواْ فَلَا تَحۡسَبَنَّهُم بِمَفَازَةٖ مِّنَ ٱلۡعَذَابِۖ وَلَهُمۡ عَذَابٌ أَلِيمٞ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ពួកដែលសប្បាយរីករាយជាមួយនឹងអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេចូលចិត្តឱ្យអ្នកដទៃកោតសរសើរពួកគេចំពោះអ្វីដែលពួកគេមិនបានធ្វើសោះនោះ ចូរអ្នកកុំគិតស្មានឲ្យសោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្មនោះ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
189 : 3

وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
190 : 3

إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ لَأٓيَٰتٖ لِّأُوْلِي ٱلۡأَلۡبَٰبِ

ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បញ្ញាជនទាំងឡាយ។ info
التفاسير:

external-link copy
191 : 3

ٱلَّذِينَ يَذۡكُرُونَ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِهِمۡ وَيَتَفَكَّرُونَ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبَّنَا مَا خَلَقۡتَ هَٰذَا بَٰطِلٗا سُبۡحَٰنَكَ فَقِنَا عَذَابَ ٱلنَّارِ

គឺបណ្តាអ្នកដែលនឹករឭកទៅចំពោះអល់ឡោះជាម្ចាស់ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដី(ដោយពួកគេពោលថា៖) បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គមិនបានបង្កើតអ្វីទាំងអស់នេះជាការលេងសើចនោះទេ។ ព្រះអង្គដ៏វិសុទ្ធ! ដូចនេះ សូមទ្រង់មេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មភ្លើងនរកផងចុះ។ info
التفاسير:

external-link copy
192 : 3

رَبَّنَآ إِنَّكَ مَن تُدۡخِلِ ٱلنَّارَ فَقَدۡ أَخۡزَيۡتَهُۥۖ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٖ

បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺទ្រង់ពិតជាបានធ្វើឱ្យគេទទួលការអាម៉ាស់។ ហើយសម្រាប់ពួកបំពាន គឺគ្មានអ្នកជួយឡើយ។ info
التفاسير:

external-link copy
193 : 3

رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيٗا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ

បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ​យើងខ្ញុំបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ(នោះគឺព្យាការីមូហាំម៉ាត់ដែលគាត់បានអំពាវនាវថា៖) ចូរពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នក ។ ពេលនោះ យើងខ្ញុំក៏មានជំនឿ(តាមការអំពាវនាវនោះ)។ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំចំពោះបាបកម្មរទាំងឡាយនៃយើងខ្ញុំ ហើយសូមទ្រង់មេត្ដាលុបលាងនូវទង្វើអាក្រក់ទាំងឡាយនៃយើងខ្ញុំ ព្រមទាំងសូមទ្រង់មេត្ដាឱ្យយើងខ្ញុំបានស្លាប់ជាមួយបណ្ដាអ្នកដែលសាងអំពើល្អផងចុះ។ info
التفاسير:

external-link copy
194 : 3

رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ

បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឱ្យយើងខ្ញុំនូវអ្វីដែលទ្រង់បានសន្យាដល់យើងខ្ញុំតាមរយៈ(សម្តីនៃ)បណ្តាអ្នកនាំសាររបស់ទ្រង់ ហើយសូមទ្រង់កុំធ្វើឲ្យយើងខ្ញុំទទួលនូវភាពអាម៉ាសនៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់ការសន្យានោះឡើយ។ info
التفاسير: