Traducción de los significados del Sagrado Corán - Traducción Jemer - El Centro de Rowad Al- Taryamah

Número de página:close

external-link copy
76 : 17

وَإِن كَادُواْ لَيَسۡتَفِزُّونَكَ مِنَ ٱلۡأَرۡضِ لِيُخۡرِجُوكَ مِنۡهَاۖ وَإِذٗا لَّا يَلۡبَثُونَ خِلَٰفَكَ إِلَّا قَلِيلٗا

ពួកគេ(ពួកគ្មានជំនឿ)ស្ទើរតែធ្វើឲ្យអ្នកចាកចេញពីទឹកដី(ម៉ាក្កះ)ទៅហើយដោយសារតែការរំខានរបស់ពួកគេចំពោះអ្នក។ ប្រសិនបើដូច្នោះមែននោះ ពួកគេក៏នឹងមិនអាចរស់នៅទីនោះបន្ទាប់ពីអ្នកបានដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ info
التفاسير:

external-link copy
77 : 17

سُنَّةَ مَن قَدۡ أَرۡسَلۡنَا قَبۡلَكَ مِن رُّسُلِنَاۖ وَلَا تَجِدُ لِسُنَّتِنَا تَحۡوِيلًا

(នោះ)គឺជាក្រឹតក្រម(របស់អល់ឡោះ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនទៅមុនអ្នក។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ក្រឹតក្រមរបស់យើងមានការកែប្រែឡើយ។ info
التفاسير:

external-link copy
78 : 17

أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمۡسِ إِلَىٰ غَسَقِ ٱلَّيۡلِ وَقُرۡءَانَ ٱلۡفَجۡرِۖ إِنَّ قُرۡءَانَ ٱلۡفَجۡرِ كَانَ مَشۡهُودٗا

ចូរអ្នកប្រតិបត្តិសឡាតចាប់ពីថ្ងៃជ្រេ(សឡាតហ្ស៊ូហូរ និងសឡាតអាសើរ) រហូតដល់ពេលយប់(សឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា) ហើយនិងសឡាតស៊ូពុស(ដោយត្រូវសូត្រវែង)។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី។ info
التفاسير:

external-link copy
79 : 17

وَمِنَ ٱلَّيۡلِ فَتَهَجَّدۡ بِهِۦ نَافِلَةٗ لَّكَ عَسَىٰٓ أَن يَبۡعَثَكَ رَبُّكَ مَقَامٗا مَّحۡمُودٗا

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាតដើម្បីជាសឡាតបន្ថែមសម្រាប់អ្នក សង្ឃឹមថា ព្រះជាម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យស្ថិតនៅក្នុងឋានៈមួយដែលត្រូវបានគេកោតសរសើរ។ info
التفاسير:

external-link copy
80 : 17

وَقُل رَّبِّ أَدۡخِلۡنِي مُدۡخَلَ صِدۡقٖ وَأَخۡرِجۡنِي مُخۡرَجَ صِدۡقٖ وَٱجۡعَل لِّي مِن لَّدُنكَ سُلۡطَٰنٗا نَّصِيرٗا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបញ្ចូលខ្ញុំតាមច្រកនៃភាពទៀងត្រង់ និងបញ្ចេញរូបខ្ញុំតាមច្រកនៃភាពទៀងត្រង់ផង។ ហើយសូមព្រះអង្គមេត្តាប្រទានឱ្យខ្ញុំនូវភស្តុតាងអំពីទ្រង់ដែលនឹងជួយ(ដល់ខ្ញុំ)ផង។ info
التفاسير:

external-link copy
81 : 17

وَقُلۡ جَآءَ ٱلۡحَقُّ وَزَهَقَ ٱلۡبَٰطِلُۚ إِنَّ ٱلۡبَٰطِلَ كَانَ زَهُوقٗا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពេលណាដែលការពិតបានមកដល់ នោះប្រការមិនពិតនឹងត្រូវរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវរលាយសាបសូន្យ។ info
التفاسير:

external-link copy
82 : 17

وَنُنَزِّلُ مِنَ ٱلۡقُرۡءَانِ مَا هُوَ شِفَآءٞ وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ وَلَا يَزِيدُ ٱلظَّٰلِمِينَ إِلَّا خَسَارٗا

ហើយយើងបានបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអាននូវអ្វីដែលជាឱសថព្យាបាល និងជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ ហើយវា(គម្ពីរគួរអាន)មិនបានបន្ថែមអ្វីដល់ពួកបំពានក្រៅតែពីភាពខាតបង់នោះឡើយ។ info
التفاسير:

external-link copy
83 : 17

وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسٗا

ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក គេបែរជាងាកចេញ និងចេញឆ្ងាយពីការគោរពប្រតិបត្តិចំពោះទ្រង់។ តែនៅពេលដែលគេទទួលរងនូវប្រការអាក្រក់ គឺគេមានការអស់សង្ឃឹម(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។ info
التفاسير:

external-link copy
84 : 17

قُلۡ كُلّٞ يَعۡمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمۡ أَعۡلَمُ بِمَنۡ هُوَ أَهۡدَىٰ سَبِيلٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បុគ្គលគ្រប់រូបតែងតែប្រព្រឹត្តទៅតាមរបៀបដែលស្រដៀងទៅនឹងស្ថានភាពរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ជាងគេ។ info
التفاسير:

external-link copy
85 : 17

وَيَسۡـَٔلُونَكَ عَنِ ٱلرُّوحِۖ قُلِ ٱلرُّوحُ مِنۡ أَمۡرِ رَبِّي وَمَآ أُوتِيتُم مِّنَ ٱلۡعِلۡمِ إِلَّا قَلِيلٗا

ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីវិញ្ញាណ។ ចូរអ្នកពោលថា៖ វិញ្ញាណ គឺស្ថិតក្នុងចំណោមកិច្ចការនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយពួកអ្នកមិនត្រូវបានគេផ្តល់ឱ្យនូវចំណេះដឹងនោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ។ info
التفاسير:

external-link copy
86 : 17

وَلَئِن شِئۡنَا لَنَذۡهَبَنَّ بِٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيۡنَا وَكِيلًا

ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយគាំពារអ្នកប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។ info
التفاسير: