Traducción de los significados del Sagrado Corán - Traducción Jemer - El Centro de Rowad Al- Taryamah

Número de página:close

external-link copy
67 : 17

وَإِذَا مَسَّكُمُ ٱلضُّرُّ فِي ٱلۡبَحۡرِ ضَلَّ مَن تَدۡعُونَ إِلَّآ إِيَّاهُۖ فَلَمَّا نَجَّىٰكُمۡ إِلَى ٱلۡبَرِّ أَعۡرَضۡتُمۡۚ وَكَانَ ٱلۡإِنسَٰنُ كَفُورًا

ហើយនៅពេលដែលពួកអ្នក(ពួកមុស្ហរីគីន)បានជួបគ្រោះនៅលើផ្ទៃសមុទ្រនោះ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត។ info
التفاسير:

external-link copy
68 : 17

أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبٗا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا

តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ធ្វើឲ្យដីស្រូបយកពួកអ្នក ឬក៏ទ្រង់បញ្ចុះភ្លៀងដុំថ្ម(ពីលើមេឃ)ទៅលើពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកគាំពារសម្រាប់ពួកអ្នកនោះឡើយ។ info
التفاسير:

external-link copy
69 : 17

أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفٗا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعٗا

ឬក៏ពួកអ្នកគិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ត្រឡប់ពួកអ្នកទៅកាន់សមុទ្រម្ដងទៀត ហើយទ្រង់បញ្ជូនព្យុះសង្ឃរាទៅលើពួកអ្នក រួចគេធ្វើឱ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកដែលជួយស្នើសុំពីយើងឲ្យជួយពួកអ្នកទៀតនោះឡើយ។ info
التفاسير:

external-link copy
70 : 17

۞ وَلَقَدۡ كَرَّمۡنَا بَنِيٓ ءَادَمَ وَحَمَلۡنَٰهُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَىٰ كَثِيرٖ مِّمَّنۡ خَلَقۡنَا تَفۡضِيلٗا

ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក)។ ហើយយើងបានសម្រួលនូវយានជំនិះដល់ពួកគេទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ។ ហើយយើងបានប្រទាននូវលាភសក្ការៈដល់ពួកគេអំពីប្រការល្អៗ ព្រមទាំងបានលើកតម្កើងពួកគេប្រសើរជាងភាវៈជាច្រើនផ្សេងទៀតដែលយើងបានបង្កើតមក។ info
التفاسير:

external-link copy
71 : 17

يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلٗا

(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងហៅរាល់ក្រុមនីមួយៗរួមជាមួយនឹងមេដឹកនាំរបស់ពួកគេ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃខាងស្ដាំនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួន(ដោយរីករាយ) ហើយពួកគេមិនត្រូវបានគេបំពានសូម្បីប៉ុនសសៃឆ្មារនោះឡើយ។ info
التفاسير:

external-link copy
72 : 17

وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلٗا

ជនណាហើយដែលនៅក្នុង(ជីវិតលោកិយ)នេះ ពួកគេងងឹតភ្នែក(មិនទទួលយកការពិត) នៅថ្ងៃបរលោក អ្នកនោះកាន់តែងងឹត និងវង្វេងចេញពីមាគ៌ា(នៃការចង្អុលបង្ហាញ)ថែមទៀត។ info
التفاسير:

external-link copy
73 : 17

وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذٗا لَّٱتَّخَذُوكَ خَلِيلٗا

ហើយពួកគេ(ពួកមុស្ហរីគីន)ស្ទើរតែធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកទៅហើយដើម្បីឱ្យអ្នកប្រឌិតមកលើយើងនូវអ្វីផ្សេងពីវា(គម្ពីរគួរអាន)។ ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ ពួកគេពិតជានឹងយកអ្នកធ្វើជាមិត្តសម្លាញ់ជាមិនខាន។ info
التفاسير:

external-link copy
74 : 17

وَلَوۡلَآ أَن ثَبَّتۡنَٰكَ لَقَدۡ كِدتَّ تَرۡكَنُ إِلَيۡهِمۡ شَيۡـٔٗا قَلِيلًا

ហើយប្រសិនបើយើងមិនពង្រឹងរូបអ្នក(ឱ្យស្ថិតនៅលើសេចក្តីពិត)ទេនោះ ប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។ info
التفاسير:

external-link copy
75 : 17

إِذٗا لَّأَذَقۡنَٰكَ ضِعۡفَ ٱلۡحَيَوٰةِ وَضِعۡفَ ٱلۡمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيۡنَا نَصِيرٗا

ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ យើងប្រាកដជានឹងឱ្យអ្នកភ្លក់រសជាតិ(ទណ្ឌកម្ម)ទ្វេដងនៅក្នុងលោកិយ និង(ទណ្ឌកម្ម)ទ្វេដងក្រោយពេលស្លាប់។ បន្ទាប់មក គឺអ្នកគ្មានអ្នកដែលជួយការពារអ្នកពី(ទណ្ឌកម្ម)យើងឡើយ។ info
التفاسير: