Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

Page Number:close

external-link copy
23 : 42

ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةٗ نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٞ شَكُورٌ

នោះហើយគឺជាដំណឹងរីករាយដ៏ធំធេងដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ជាដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿលើបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងនូវទង្វើកុសល តាមរយៈអ្នកនាំសាររបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនទាមទារនូវការតបស្នងអ្វីពីពួកអ្នកលើការផ្សព្វផ្សាយសេចក្តីពិតនោះទេ លើកលែងតែការតបស្នងមួយប៉ុណ្ណោះដែលផលរបស់វាត្រឡប់ទៅកាន់ពួកអ្នកវិញដដែល នោះគឺៈ សូមពួកអ្នកស្រឡាញ់មកចំពោះខ្ញុំក្នុងនាមខ្ញុំជាសាច់ញាតិរបស់ពួកអ្នក។ ហើយជនណាបានសាងនូវទង្វើល្អមួយ យើងនឹងប្រទានការតបស្នងដល់គេទ្វេដង ដោយទង្វើកុសលមួយ នឹងកើនទ្វេទៅជាដប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅកាន់ទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើកុសលទាំងឡាយរបស់ពួកគេដែលពួកគេបានសាងវាដើម្បីស្វែងរកការពេញចិត្តពីទ្រង់។ info
التفاسير:

external-link copy
24 : 42

أَمۡ يَقُولُونَ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗاۖ فَإِن يَشَإِ ٱللَّهُ يَخۡتِمۡ عَلَىٰ قَلۡبِكَۗ وَيَمۡحُ ٱللَّهُ ٱلۡبَٰطِلَ وَيُحِقُّ ٱلۡحَقَّ بِكَلِمَٰتِهِۦٓۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ក្នុងចំណោមការអះអាងរបស់ពួកមុស្ហរីគីននោះ គឺ(ពួកគេអះអាង)ថាៈ ជាការពិតណាស់ ព្យាការីមូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង) ហើយថាគម្ពីរនេះមកពីអល់ឡោះ។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គិតក្នុងចិត្តថា នឹងប្រឌិតរឿងភូតកុហកនោះ យើងប្រាកដជានឹងបោះត្រាផ្ជិតលើដួងចិត្តរបស់អ្នក រួចយើងនឹងលប់បំបាត់នូវរឿងប្រឌិតនោះ ហើយនិងរក្សាទុកនូវការពិតជាមិនខាន។ ប៉ុន្តែរឿងនោះ គឺមិនបានកើតឡើងដូច្នោះឡើយ ដែលវាបញ្ជាក់ទៅលើភាពស្មោះត្រង់របស់ព្យាការីមូហាំម៉ាត់ ដែលថាពិតណាស់ រូបគាត់ពិតជាត្រូវបានម្ចាស់របស់គាត់ផ្តល់វ៉ាហ៊ីទៅកាន់គាត់ពិតប្រាកដមែន។ ប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
25 : 42

وَهُوَ ٱلَّذِي يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَعۡفُواْ عَنِ ٱلسَّيِّـَٔاتِ وَيَعۡلَمُ مَا تَفۡعَلُونَ

ក្នុងចំណោមការអះអាងរបស់ពួកមុស្ហរីគីននោះ គឺ(ពួកគេអះអាង)ថាៈ ជាការពិតណាស់ ព្យាការីមូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង) ហើយថាគម្ពីរនេះមកពីអល់ឡោះ។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គិតក្នុងចិត្តថា នឹងប្រឌិតរឿងភូតកុហកនោះ យើងប្រាកដជានឹងបោះត្រាផ្ជិតលើដួងចិត្តរបស់អ្នក រួចយើងនឹងលប់បំបាត់នូវរឿងប្រឌិតនោះ ហើយនិងរក្សាទុកនូវការពិតជាមិនខាន។ ប៉ុន្តែរឿងនោះ គឺមិនបានកើតឡើងដូច្នោះឡើយ ដែលវាបញ្ជាក់ទៅលើភាពស្មោះត្រង់របស់ព្យាការីមូហាំម៉ាត់ ដែលថាពិតណាស់ រូបគាត់ពិតជាត្រូវបានម្ចាស់របស់គាត់ផ្តល់វ៉ាហ៊ីទៅកាន់គាត់ពិតប្រាកដមែន។ ប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
26 : 42

وَيَسۡتَجِيبُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَيَزِيدُهُم مِّن فَضۡلِهِۦۚ وَٱلۡكَٰفِرُونَ لَهُمۡ عَذَابٞ شَدِيدٞ

ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាដែលអ្នកមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសល ហើយទ្រង់នឹងបន្ថែមឲ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀតចំពោះអ្វីដែលពួកគេមិនបានសុំពីទ្រង់។ រីឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដែលកំពុងរង់ចាំពួកគេនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
27 : 42

۞ وَلَوۡ بَسَطَ ٱللَّهُ ٱلرِّزۡقَ لِعِبَادِهِۦ لَبَغَوۡاْ فِي ٱلۡأَرۡضِ وَلَٰكِن يُنَزِّلُ بِقَدَرٖ مَّا يَشَآءُۚ إِنَّهُۥ بِعِبَادِهِۦ خَبِيرُۢ بَصِيرٞ

ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈឲ្យខ្ញុំបម្រើរបស់ទ្រង់ទាំងអស់នោះ ប្រាកដជាពួកគេនឹងប្រព្រឹត្តល្មើសនៅលើផែនដីដោយអយុត្តិធម៌ជាមិនខាន។ ក៏ប៉ុន្តែទ្រង់ប្រទានលាភសក្ការៈទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា ទាំងការបើកទូលាយឬត្បិតត្បៀត(ចំពោះលាភសក្ការៈ)។ ពិតប្រាកដណាស់ ទ្រង់មហាដឹង និងមហាឃើញបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះទ្រង់ប្រទាន ឬរារាំង(មិនប្រទានឲ្យ) គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់ទ្រង់។ info
التفاسير:

external-link copy
28 : 42

وَهُوَ ٱلَّذِي يُنَزِّلُ ٱلۡغَيۡثَ مِنۢ بَعۡدِ مَا قَنَطُواْ وَيَنشُرُ رَحۡمَتَهُۥۚ وَهُوَ ٱلۡوَلِيُّ ٱلۡحَمِيدُ

ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងទៅលើខ្ញុំបម្រើរបស់ទ្រង់ក្រោយពីពួកគេបានអស់សង្ឃឹមថាមិនមានភ្លៀងធ្លាក់ ហើយទឹកភ្លៀងនោះបានស្រោចស្រពធ្វើឲ្យរុក្ខជាតិដុះឡើងនៅលើផែនដី។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រងលើកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។ info
التفاسير:

external-link copy
29 : 42

وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٖۚ وَهُوَ عَلَىٰ جَمۡعِهِمۡ إِذَا يَشَآءُ قَدِيرٞ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដែលបញ្ជាក់ពីសមត្ថភាព និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺការបង្កើតមេឃជាច្រើនជាន់និងបង្កើតផែនដី ហើយទ្រង់បានពង្រាយនូវម៉ាខ្លូកជាច្រើនដ៏អស្ចារ្យនៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយទ្រង់មានសមត្ថភាពក្នុងការប្រមូលផ្តុំពួកគេដើម្បីឲ្យមកជួបជុំគ្នានិងទទួលការតបស្នង នៅពេលណាដែលទ្រង់មានចេតនា។ រឿងនោះមិនបានធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ ដូចជាការដែលទ្រង់ពុំអសមត្ថភាពក្នុងការបង្កើតពួកគេលើកដំបូងដូច្នោះដែរ។ info
التفاسير:

external-link copy
30 : 42

وَمَآ أَصَٰبَكُم مِّن مُّصِيبَةٖ فَبِمَا كَسَبَتۡ أَيۡدِيكُمۡ وَيَعۡفُواْ عَن كَثِيرٖ

ហើយគ្រោះថ្នាក់ដែលពួកអ្នក(មនុស្សលោក)ទទួលរង មិនថាចំពោះខ្លួនរបស់ពួកអ្នក ឬទ្រព្យសម្បត្តិរបស់ពួកអ្នកនោះទេ គឺដោយសារតែស្នាដៃរបស់ពួកអ្នកដែលបានប្រព្រឹត្តល្មើស ហើយអល់ឡោះទ្រង់បានអធ្យាស្រ័យចំពោះពួកអ្នកយ៉ាងច្រើន ដោយទ្រង់មិនបានយកទោសពៃរ៍ពីពួកអ្នកឡើយ។ info
التفاسير:

external-link copy
31 : 42

وَمَآ أَنتُم بِمُعۡجِزِينَ فِي ٱلۡأَرۡضِۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٖ

ហើយពួកអ្នកក៏ពុំមានសមត្ថភាពក្នុងការរំដោះខ្លួនរត់គេចចេញពីម្ចាស់របស់ពួកអ្នកនោះដែរនៅពេលដែលទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកអ្នកនោះ។ ហើយពួកអ្នកក៏គ្មានអ្នកគាំពារណាផ្សេងពីទ្រង់ដែលអាចជួយគ្រប់គ្រងកិច្ចការរបស់ពួកអ្នក ហើយក៏គ្មានអ្នកណាជួយសង្រ្គោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មបានដែរ ប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកអ្នកហើយនោះ។ info
التفاسير:
Benefits of the verses in this page:
• الداعي إلى الله لا يبتغي الأجر عند الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះមិនស្វែងរកកម្រៃពីមនុស្សលោកឡើយ។ info

• التوسيع في الرزق والتضييق فيه خاضع لحكمة إلهية قد تخفى على كثير من الناس.
• ការទទួលបានលាភសក្ការៈទូលំទូលាយ និងការត្បិតត្បៀតចំពោះលាភសក្កាៈ គឺជាគតិបណ្ឌិតនៃព្រះជាម្ចាស់ ដែលជូនកាល ហេតុផលនេះមនុស្សភាគច្រើនមិនអាចដឹងពីវាឡើយ។ info

• الذنوب والمعاصي من أسباب المصائب.
• បាបកម្ម និងការប្រព្រឹត្តល្មើស ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវគ្រោះផ្សេងៗ។ info