Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
23 : 42

ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةٗ نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٞ شَكُورٌ

នោះហើយគឺជាដំណឹងរីករាយដ៏ធំធេងដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ជាដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿលើបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងនូវទង្វើកុសល តាមរយៈអ្នកនាំសាររបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនទាមទារនូវការតបស្នងអ្វីពីពួកអ្នកលើការផ្សព្វផ្សាយសេចក្តីពិតនោះទេ លើកលែងតែការតបស្នងមួយប៉ុណ្ណោះដែលផលរបស់វាត្រឡប់ទៅកាន់ពួកអ្នកវិញដដែល នោះគឺៈ សូមពួកអ្នកស្រឡាញ់មកចំពោះខ្ញុំក្នុងនាមខ្ញុំជាសាច់ញាតិរបស់ពួកអ្នក។ ហើយជនណាបានសាងនូវទង្វើល្អមួយ យើងនឹងប្រទានការតបស្នងដល់គេទ្វេដង ដោយទង្វើកុសលមួយ នឹងកើនទ្វេទៅជាដប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅកាន់ទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើកុសលទាំងឡាយរបស់ពួកគេដែលពួកគេបានសាងវាដើម្បីស្វែងរកការពេញចិត្តពីទ្រង់។ info
التفاسير:
Benefits of the verses in this page:
• الداعي إلى الله لا يبتغي الأجر عند الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះមិនស្វែងរកកម្រៃពីមនុស្សលោកឡើយ។ info

• التوسيع في الرزق والتضييق فيه خاضع لحكمة إلهية قد تخفى على كثير من الناس.
• ការទទួលបានលាភសក្ការៈទូលំទូលាយ និងការត្បិតត្បៀតចំពោះលាភសក្កាៈ គឺជាគតិបណ្ឌិតនៃព្រះជាម្ចាស់ ដែលជូនកាល ហេតុផលនេះមនុស្សភាគច្រើនមិនអាចដឹងពីវាឡើយ។ info

• الذنوب والمعاصي من أسباب المصائب.
• បាបកម្ម និងការប្រព្រឹត្តល្មើស ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវគ្រោះផ្សេងៗ។ info