Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

Page Number:close

external-link copy
105 : 23

أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ

ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសចំពោះពួកគេថាៈ តើគេមិនធ្លាប់បានសូត្របណ្តាវាក្យខណ្ឌនៃគម្ពីរគួរអានឲ្យពួកអ្នកស្តាប់កាលនៅក្នុងលោកិយ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ? info
التفاسير:

external-link copy
106 : 23

قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمٗا ضَآلِّينَ

ពួកគេបានតបថាៈ ឱម្ចាស់របស់ពួកយើង! ចំណង់ចំណូលចិត្តរបស់ពួកយើងបានគ្របដណ្តប់មកលើពួកយើងដូចដែលទ្រង់បានដឹងពីមុនមក ហើយពួកយើងគឺជាក្រុមមួយដែលវង្វេងចេញពីការពិត។ info
التفاسير:

external-link copy
107 : 23

رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ

ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចេញពួកយើងពីឋាននរកផងចុះ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងត្រឡប់ទៅ(កាន់លោកិយ)ធ្វើអ្វីដែលពួកយើងធ្លាប់បានធ្វើពីមុននៃការប្រឆាំង និងការវង្វេងទៀតនោះ ជាការពិតណាស់ ពួកយើងគឺជាពួកដែលបំពានលើខ្លួនឯង ហើយពេលនោះ ពួកយើងក៏គ្មានអ្វីដោះសារទៀតនោះដែរ។ info
التفاسير:

external-link copy
108 : 23

قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ

អល់ឡោះទ្រង់បានមានបន្ទូលតប(ទៅកាន់ពួកគេ)វិញថាៈ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះដោយភាពអាម៉ាស់ទៅចុះ ហើយចូរពួកឯងកុំនិយាយជាមួយនឹងយើងទៀតឲ្យសោះ។ info
التفاسير:

external-link copy
109 : 23

إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ

ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿនឹងយើង ពួកគេបានបួងសួថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿចំពោះទ្រង់ហើយ។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
110 : 23

فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ

តែពួកអ្នកបែរជាបានសើចចំអក និងប្រមាថមើលងាយចំពោះបណ្តាអ្នកមានជំនឿដែលបានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងនោះ ហើយពួកអ្នកសើចចំអកឲ្យពួកគេរហូតដល់យើងបានធ្វើឲ្យពួកអ្នករវល់នឹងការសើចចំអកចំពោះពួកគេភ្លេចនូវការរំលឹកមកចំពោះយើង(អល់ឡោះ)។ ហើយពួកអ្នកបានសើចចំអកឡកឡឺយ និងមើលងាយចំពោះពួកគេ។ info
التفاسير:

external-link copy
111 : 23

إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ

ពិតប្រាកដណាស់ យើងបានតបស្នងដល់បណ្តាអ្នកមានជំនឿទាំងនោះនូវជោគជ័យដោយទទួលបានឋានសួគ៌នៅថ្ងៃបរលោក ដោយសារតែការអត់ធ្មត់របស់ពួកគេចំពោះការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ទៅលើអ្វីដែលពួកគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីពួកអ្នក។ info
التفاسير:

external-link copy
112 : 23

قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ

ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ? ហើយតើរយៈពេលប៉ុន្មានដែរដែលពួកអ្នកបានខ្ជះខ្ជាយពេលវេលានៅក្នុងលោកិយនោះ? info
التفاسير:

external-link copy
113 : 23

قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖ فَسۡـَٔلِ ٱلۡعَآدِّينَ

ពេលនោះ ពួកគេក៏បានឆ្លើយតបដោយសម្តីរបស់ពួកគេថាៈ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមទ្រង់សួរអ្នកដែលចេះគណនាពីថ្ងៃខែទៅ។ info
التفاسير:

external-link copy
114 : 23

قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ

ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ដែលវាងាយស្រួលបំផុតក្នុងការអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះនៅក្នុងលោកិយនោះ ប្រសិនបើពួកអ្នកពិតជាបានដឹងពីរយៈពេលនៃការរស់នៅរបស់ពួកអ្នកមែននោះ។ info
التفاسير:

external-link copy
115 : 23

أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ

តើពួកអ្នក(ឱមនុស្សលោក)គិតថាៈ ពិតណាស់ យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ដោយគ្មានបុព្វហេតុ(ក្នុងការបង្កើតពួកអ្នក) គ្មាន(ការតបស្នង)ផលបុណ្យ និងគ្មាន(ការដាក់)ទណ្ឌកម្ម (ដោយបង្កើតពួកអ្នកទទេៗ)ដូចជាសត្វធាតុ ហើយពួកអ្នកពិតជាមិនត្រូវបានគេឲ្យវិលត្រឡប់មកជួបយើងវិញនៅថ្ងៃបរលោកនេះដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះឬ? info
التفاسير:

external-link copy
116 : 23

فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធ ជាស្តេចដែលគ្រប់គ្រង និងចាត់ចែងចំពោះម៉ាខ្លូករបស់ទ្រង់តាមតែទ្រង់មានចេតនា។ ទ្រង់គឺជាម្ចាស់ដ៏ពិត ការសន្យារបស់ទ្រង់ គឺជាការពិត ពាក្យបន្ទូលរបស់ទ្រង់គឺជាការពិត ហើយក៏គ្មានព្រះណាផ្សេងដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងដែលជាម៉ាខ្លូកដ៏ធំធេងជាងគេបំផុត។ ហើយអ្នកណាហើយដែលជាម្ចាស់របស់ម៉ាខ្លូកដែលធំជាងគេ(អារ៉ស្ហ)នោះ ជាការពិតណាស់ ទ្រង់ក៏ជាម្ចាស់នៃគ្រប់អ្វីៗទាំងអស់ដែរ។ info
التفاسير:

external-link copy
117 : 23

وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ

ហើយជនណាដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់លើភាពសាកសមរបស់វាក្នុងការត្រូវគោរពសក្ការៈនោះ (រឿងនេះកើតមានគ្រប់អ្នកដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះទាំងអស់) ជាការពិតណាស់ ការតបស្នងចំពោះទង្វើដ៏អាក្រក់នេះ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតណាស់ ទ្រង់នឹងតបស្នងនូវទណ្ឌកម្មចំពោះពួកគេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ នឹងមិនទទួលបានជោគជ័យតាមអ្វីដែលពួកគេប្រាថ្នានោះឡើយ ហើយក៏មិនអាចរួចផុតពីអ្វីដែលពួកគេរត់គេចនោះដែរ។ info
التفاسير:

external-link copy
118 : 23

وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងអាណិតស្រឡាញ់ចំពោះខ្ញុំដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។ ហើយទ្រង់គឺជាអ្នកអាណិតស្រឡាញ់ដ៏ប្រសើរបំផុតចំពោះអ្នកដែលមានបាបកម្មទាំងឡាយ។ ដូច្នេះ ទ្រង់ក៏ទទួលយកនូវការសារភាពកំហុសរបស់គាត់(ព្យាការីមូហាំម៉ាត់)។ info
التفاسير:
Benefits of the verses in this page:
• الكافر حقير مهان عند الله.
• អ្នកដែលប្រឆាំង គ្មានជំនឿ គឺទាបថោក និងអាម៉ាស់បំផុតចំពោះអល់ឡោះជាម្ចាស់។ info

• الاستهزاء بالصالحين ذنب عظيم يستحق صاحبه العذاب.
• ការសើចចំអកចំពោះអ្នកដែលសាងទង្វើកុសល គឺជាបាបកម្មធំមួយដែលអ្នកសើចចំអកនោះសាកសមនឹងទទួលទណ្ឌកម្ម។ info

• تضييع العمر لازم من لوازم الكفر.
• ការខ្ជះខ្ជាយអាយុជីវិតទទេៗ គឺជាចំណុចជាប់ទាក់ទងមួយក្នុងចំណោមចំណុចទាក់ទងនឹងការប្រឆាំង។ info

• الثناء على الله مظهر من مظاهر الأدب في الدعاء.
• ការសរសើរចំពោះអល់ឡោះ គឺជាផ្នែកមួយនៅក្នុងសេចក្តីផ្តើមក្នុងសុជីវធម៌នៃការបួងសួង។ info

• لما افتتح الله سبحانه السورة بذكر صفات فلاح المؤمنين ناسب أن تختم السورة بذكر خسارة الكافرين وعدم فلاحهم.
• ខណៈដែលអល់ឡោះទ្រង់បើកឬចាប់ផ្តើមជំពូកនេះដោយរំលឹកពីលក្ខណៈអ្នកមានជំនឿដែលទទួលជោគជ័យនោះ គឺសាកសមណាស់ក្នុងការបញ្ចប់ជំពូកនោះវិញដោយលើកឡើងពីការខាតបង់របស់ពួកគ្មានជំនឿ និងការទទួលបរាជ័យរបស់ពួកគេនោះ។ info