Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

Page Number:close

external-link copy
28 : 23

فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ

ហើយនៅពេលដែលអ្នក(ព្យាការីនួហ) និងបណ្តាអ្នកដែលរួមជំនឿជាមួយអ្នកដែលរួចផុត(ពីគ្រោះទឹកជំនន់)បានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថាៈ ការសរសើរទាំងឡាយ គឹសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានសង្គ្រោះពួកយើងពីក្រុមប្រឆាំងដែលទ្រង់បានបំផ្លាញពួកគេនោះ។ info
التفاسير:

external-link copy
29 : 23

وَقُل رَّبِّ أَنزِلۡنِي مُنزَلٗا مُّبَارَكٗا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ

ហើយចូរអ្នក(ព្យាការីនួហ)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចុះចតនៅលើផែនដីនៅកន្លែងមួយដែលមានពរជ័យផងចុះ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ល្អបំផុត។ info
التفاسير:

external-link copy
30 : 23

إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ وَإِن كُنَّا لَمُبۡتَلِينَ

ជាការពិតណាស់ នៅក្នុងរឿង(ដែលយើងបាន)សង្គ្រោះព្យាការីនួហ និងអ្នករួមជំនឿជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងដែលបានលើកឡើងមកនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់យើងក្នុងការជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបំផ្លាញពួកដែលប្រឆាំងនឹងពួកគេ។ ហើយយើងពិតជាបានសាកល្បងក្រុមរបស់ព្យាការីនួហតាមរយៈការបញ្ជូនគេទៅកាន់ពួកគេ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿ អ្នកដែលប្រតិបត្តិតាមនិងអ្នកដែលប្រឆាំង។ info
التفاسير:

external-link copy
31 : 23

ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ

ក្រោយមក យើងបានបង្កើតប្រជាជាតិផ្សេងទៀតបន្ទាប់ពីការបំផ្លាញក្រុមរបស់ព្យាការីនួហរួច។ info
التفاسير:

external-link copy
32 : 23

فَأَرۡسَلۡنَا فِيهِمۡ رَسُولٗا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ

ហើយយើងបានតែងតាំងឲ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ ដោយគេ(អ្នកនាំសារ)បានអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ទេឬ? info
التفاسير:

external-link copy
33 : 23

وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ

ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គេ(អ្នកនាំសារ)ដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងថ្ងៃបរលោក ហើយនិងអ្វីដែលមាននៅមានក្នុងថ្ងៃនោះ ដូចជាផលបុណ្យនិងទណ្ឌកម្ម ព្រមទាំងពួកដែលយើងបានផ្តល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយដល់ពួកគេនោះ ពួកគេបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេ និងមនុស្សទូទៅថាៈ គេ(អ្នកនាំសារ)ម្នាក់នេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកប៉ុណ្ណោះ ដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយនិងផឹកនូវអ្វីដែលពួកអ្នកផឹក។ ដូចនេះ គេគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នក រហូតដល់ត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារមកកាន់ពួកអ្នកនោះទេ។ info
التفاسير:

external-link copy
34 : 23

وَلَئِنۡ أَطَعۡتُم بَشَرٗا مِّثۡلَكُمۡ إِنَّكُمۡ إِذٗا لَّخَٰسِرُونَ

ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាខាតបង់មិនខានឡើយ ដោយសារតែពួកអ្នកមិនបានផលប្រយោជន៍អ្វីពីការប្រតិបត្តិតាមគេដោយពួកអ្នកបោះបង់ព្រះនានារបស់ពួកអ្នក និងដើរតាមអ្នកដែលគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នកសោះនោះឡើយ។ info
التفاسير:

external-link copy
35 : 23

أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابٗا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ

តើអ្នកដែលអះអាងថា គេជាអ្នកនាំសាររូបនេះបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកបានស្លាប់ ហើយបានក្លាយទៅជាដី ចំណែកឯឆ្អឹងវិញពុកផុយអស់ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញពីផ្នូរបស់ពួកអ្នកឲ្យរស់រានមានជីវិតឡើងវិញម្តងទៀតឬ? តើវាសមហេតុផលដែរឬ? info
التفاسير:

external-link copy
36 : 23

۞ هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ

ដែលគេបានសន្យានឹងពួកអ្នកអំពីការបញ្ចេញពួកអ្នកពីផ្នូររបស់ពួកអ្នកឲ្យមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នក ដោយពួកអ្នកបានក្លាយជាដីហើយឆ្អឹងបានពុកផុយហើយនោះ គឺឆ្ងាយជាទីបំផុត(មិនអាចកើតឡើងទៅរួចនោះឡើយ)។ info
التفاسير:

external-link copy
37 : 23

إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ

គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយនេះនោះឡើយ។ គ្មានជីវិតបរលោកអ្វីនោះទេ។ អ្នកដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានឡើយ ហើយអ្នកផ្សេងទៀតក៏បានកើតមក និងរស់រានមានជីវិត(បន្តពីពួកគេ)។ ហើយពួកយើងក៏នឹងមិនត្រូវបានគេបញ្ចេញ(ពីផ្នូរ)ក្រោយពីពួកយើងបានស្លាប់ដើម្បីជំនុំជម្រះនាថ្ងៃបរលោកអ្វីនោះដែរ។ info
التفاسير:

external-link copy
38 : 23

إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ

អ្នកដែលអះអាងថា ពិតណាស់ រូបគេជាគឺអ្នកនាំសារមកកាន់ពួកអ្នកនេះ គ្មានអ្វីក្រៅពីជាបុរសដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះចំពោះការអះអាងរបស់គេនោះទេ ហើយពួកយើងក៏មិនមានជំនឿនឹងគេដែរ។ info
التفاسير:

external-link copy
39 : 23

قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ

អ្នកនាំសារបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ចូរទ្រង់មេត្តាជួយដល់ខ្ញុំឲ្យយកឈ្នះលើពួកគេផង ដោយសូមទ្រង់សងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំផងចុះ។ info
التفاسير:

external-link copy
40 : 23

قَالَ عَمَّا قَلِيلٖ لَّيُصۡبِحُنَّ نَٰدِمِينَ

អល់ឡោះជាម្ចាស់ទ្រង់បានឆ្លើយតបចំពោះគេ(អ្នកនាំសារនោះ) ដោយទ្រង់បានមានបន្ទូលថាៈ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកដែលបដិសេធចំពោះអ្វីដែលអ្នកបាននាំមកនោះ ពួកគេនឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន ដោយសារតែការបដិសេធរបស់ពួកគេ(ចំពោះអ្វីដែលអ្នកបាននាំមក)នោះ។ info
التفاسير:

external-link copy
41 : 23

فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءٗۚ فَبُعۡدٗا لِّلۡقَوۡمِ ٱلظَّٰلِمِينَ

ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេ ព្រោះពួកគេសាកសមនឹងទទួលទណ្ឌកម្មនេះដោយសារតែភាពចចេសរឹងរូសរបស់ពួកគេ ហើយយើងបានធ្វើឲ្យពួកគេវិនាសអន្តរាយប្រៀបដូចជាសំរាមដែលអណ្តែតលើផ្ទៃទឹក។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។ info
التفاسير:

external-link copy
42 : 23

ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ

បន្ទាប់ពីការបំផ្លាញពួកគេរួចមក យើងបានបង្កើតក្រុម និងប្រជាជាតិជាច្រើនផ្សេងទៀត ដូចជាក្រុមរបស់ព្យាការីលូត ក្រុមរបស់ព្យាការីស៊្ហូអែប និងក្រុមរបស់ព្យាការីយូនូសជាដើម។ info
التفاسير:
Benefits of the verses in this page:
• وجوب حمد الله على النعم.
• ចាំបាច់ត្រូវថ្លែងសរសើរចំពោះអល់ឡោះទៅលើឧបការគុណទាំងឡាយរបស់ទ្រង់។ info

• الترف في الدنيا من أسباب الغفلة أو الاستكبار عن الحق.
• ភាពមានបានហួសហេតុនៅក្នុងលោកិយ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យមនុស្សភ្លេចភ្លាំង ឬមានភាពក្អេងក្អាង ក្រអឺតក្រទមចំពោះការពិត។ info

• عاقبة الكافر الندامة والخسران.
• លទ្ធផលចុងក្រោយរបស់ពួកគ្មានជំនឿ គឺមានតែការសោកស្តាយ និងការខាតបង់តែប៉ុណ្ណោះ។ info

• الظلم سبب في البعد عن رحمة الله.
• ការបំពាន គឺជាមូលហេតុមួយដែលនាំឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ។ info