Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer von Al-Mukhtasar - Eine Kurzfassung der Bedeutungen des edlen Qurans

អាល់អាន់ហ្វាល

Die Ziele der Surah:
الامتنان على المؤمنين بنصر الله لهم في بدر، وبيان سنن النصر والهزيمة.
គុណបំណាច់របស់អល់ឡោះជាម្ចាស់មកលើបណ្តាអ្នកមានជំនឿ ដោយអល់ឡោះជាម្ចាស់ទ្រង់បានជួយពួកគេឲ្យទទួលបានជោគជ័យនៅក្នុងសមររភូមិហ្ពាទើរ និងបញ្ជាក់ពីកត្តាដែលនាំឱ្យទទួលបានជោគជ័យ និងកត្តាដែលនាំឱ្យទទួលបរាជ័យ។ info

external-link copy
1 : 8

يَسۡـَٔلُونَكَ عَنِ ٱلۡأَنفَالِۖ قُلِ ٱلۡأَنفَالُ لِلَّهِ وَٱلرَّسُولِۖ فَٱتَّقُواْ ٱللَّهَ وَأَصۡلِحُواْ ذَاتَ بَيۡنِكُمۡۖ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤۡمِنِينَ

បណ្តាមិត្តភក្តិ(សហាហ្ពាត់)របស់អ្នកនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ ថាតើត្រូវបែងចែកវាដោយរបៀបណា? ហើយតើបែងចែកទៅឲ្យនរណាខ្លះ? ចូរអ្នក(ឱអ្នកនាំសារ)ឆ្លើយតបទៅពួកគេវិញចុះថាៈ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវបែងចែកនិងចំណាយវាសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ តួនាទីរបស់ពួកអ្នក គ្មានអ្វីក្រៅពីការគោរពតាមនិងទទួលយកនោះទេ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះជាម្ចាស់(ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់)។ ហើយចូរពួកអ្នកផ្សះផ្សារវាងពួកអ្នកចំពោះការកាត់ផ្តាច់(ទំនាក់ទំនង) និងការបែរខ្នងដាក់គ្នា(មិននិយាយរកគ្នា) ដោយការស្រឡាញ់រាប់អាន ភ្ជាប់ទំនាក់ទំនងនឹងគ្នា សីលធម៌ល្អប្រពៃ និងការចេះអធ្យាស្រ័យដល់គ្នា។ ហើយចូរប្រកាន់ខ្ជាប់នឹងកាគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ ពីព្រោះជំនឿ គឺត្រូវភ្ជាប់ជាមួយនឹងការគោរពប្រតិបត្តិនិងការចាកឆ្ងាយពីអំពើល្មើសនានា។ ហើយសំណួរនេះ គឺកើតមានឡើងក្រោយពីសង្គ្រាមហ្ពាហ្ទើរបានកើតឡើង។ info
التفاسير:

external-link copy
2 : 8

إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنٗا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ

តាមពិត បណ្តាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដនោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេមានការភ័យខ្លាច ហើយដួងចិត្តរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេញាប់ញ័រ(ត្រៀម)សម្រាប់ការគោរពប្រតិបត្តិ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ ពួកគេពិចារណាចំពោះវា។ ដូច្នេះ វាបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះម្ចាស់របស់ពួកគេតែមួយគត់ក្នុងការទទួលបាននូវប្រការល្អ ក៏ដូចជាការពារពួកគេពីប្រការអាក្រក់នានា។ info
التفاسير:

external-link copy
3 : 8

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

ពួកគេ)គឺបណ្តាអ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេនោះ គឺពួកគេបរិច្ចាគវា ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដែលជាការស្ម័គ្រចិត្ត។ info
التفاسير:

external-link copy
4 : 8

أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُمۡ دَرَجَٰتٌ عِندَ رَبِّهِمۡ وَمَغۡفِرَةٞ وَرِزۡقٞ كَرِيمٞ

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើនេះហើយគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ ពីព្រោះពួកគេមានទាំងសេចក្តីជំនឿនៅក្នុងចិត្ត និងមានទាំងឥស្លាមនៅខាងក្រៅ។ ហើយការតបស្នងរបស់ពួកគេនោះ គឹពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់នៅឯម្ចាស់របស់ពួកគេ ហើយនិងការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងទទួលបាននូវលាភសក្ការៈដ៏ប្រពៃ នោះគឺជាឧបការគុណ(ឋានសួគ៌)ដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេ។ info
التفاسير:

external-link copy
5 : 8

كَمَآ أَخۡرَجَكَ رَبُّكَ مِنۢ بَيۡتِكَ بِٱلۡحَقِّ وَإِنَّ فَرِيقٗا مِّنَ ٱلۡمُؤۡمِنِينَ لَكَٰرِهُونَ

ដូចដែលអល់ឡោះជាម្ចាស់បានដកយកពីពួកអ្នកចំពោះការបែងចែកទ្រព្យជ័យភណ្ឌក្រោយពីពួកអ្នកបានខ្វែងគំនិតគ្នាក្នុងការបែងចែកវា និងបានដណ្តើមគ្នាចំពោះវា រួចទ្រង់បានចាត់ទុកទ្រព្យជ័យភណ្ឌនោះ គឺសម្រាប់ទ្រង់និងអ្នកនាំសាររបស់ទ្រង់នោះដែរ ម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យចាកចេញពីក្រុងម៉ាទីណះដើម្បីទៅជួបនឹងពួកមុស្ហរីគីនតាមរយៈវ៉ាហ៊ីដែលទ្រង់បានបញ្ចុះវាទៅកាន់អ្នក ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក្នុងការចាកចេញទៅក៏ដោយ។ info
التفاسير:

external-link copy
6 : 8

يُجَٰدِلُونَكَ فِي ٱلۡحَقِّ بَعۡدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلۡمَوۡتِ وَهُمۡ يَنظُرُونَ

អ្នកមានជំនឿមួយក្រុមនោះ ពួកគេជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីបញ្ហាការធ្វើសង្គ្រាមជាមួយនឹងពួកមុស្ហរីគីន ក្រោយពីបានបង្ហាញយ៉ាងច្បាស់ចំពោះពួកគេថា វា(សង្គ្រាម)នឹងកើតឡើងយ៉ាងពិតប្រាកដហើយនោះ ហាក់បីដូចជាពួកគេត្រូវបានអូសទាញទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែសម្លើងមើលទៅកាន់វា(សេចក្តីស្លាប់)នឹងភ្នែករបស់ពួកគេដូច្នោះដែរ។ នោះគឺដោយសារតែពួកគេមិនពេញចិត្តក្នុងការចេញទៅច្បាំង ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនោះទេ ហើយពួកគេក៏មិនបានរៀបចំនូវសម្ភារៈសឹកដើម្បីធ្វើសង្គ្រាមនោះដែរ។ info
التفاسير:

external-link copy
7 : 8

وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវាកំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបានគេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុងការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជាពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លាប់ពួកមេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ាងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លារបស់ឥស្លាម។ info
التفاسير:

external-link copy
8 : 8

لِيُحِقَّ ٱلۡحَقَّ وَيُبۡطِلَ ٱلۡبَٰطِلَ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ

ដើម្បីអល់ឡោះជាម្ចាស់នឹងបង្ហាញនូវការពិតតាមរយៈការបង្ហាញនូវសាសនាឥស្លាម និងអ្នកដែលកាន់តាមវា។ នោះគឺតាមរយៈបង្ហាញនូវភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពពិតរបស់វា។ ហើយអល់ឡោះនឹងលុបបំបាត់នូវប្រការដែលមិនត្រឹមត្រូវ តាមរយៈការបង្ហាញនូវភស្តុតាងដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវរបស់វា ទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលបង្ហាញវា(ឲ្យពួកមុស្ហរីគីនបានឃើញ)។ info
التفاسير:
Die Nutzen der Versen in dieser Seite:
• ينبغي للعبد أن يتعاهد إيمانه ويُنمِّيه؛ لأن الإيمان يزيد وينقص، فيزيد بفعل الطاعة وينقص بضدها.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវពង្រឹងសេចក្តីជំនឿរបស់ពួកគេ ពីព្រោះជំនឿមានការកើនឡើង និងមានការថយចុះ។ ពិតប្រាកដណាស់ វាកើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។ info

• الجدال محله وفائدته عند اشتباه الحق والتباس الأمر، فأما إذا وضح وبان فليس إلا الانقياد والإذعان.
• ការជជែកដេញដោល កន្លែងរបស់វា និងផលប្រយោជន៍របស់វា គឺនៅពេលដែលមានភាពមិនច្បាស់លាស់ពីការពិតនិងមានការភ័ន្តច្រលំពីបទបញ្ជា។ ប៉ុន្តែ នៅពេលដែលវា(បទបញ្ជា)មានភាពច្បាស់លាស់ហើយនោះ គឺគ្មានអ្វីក្រៅពីការគោរពតាម និងទទួលយកវានោះឡើយ។ info

• أَمْر قسمة الغنائم متروك للرّسول صلى الله عليه وسلم، والأحكام مرجعها إلى الله تعالى ورسوله لا إلى غيرهما.
• កិច្ចការនៃការបែងចែកទ្រព្យជ័យភ័ណ្ឌ គឺត្រូវប្រគល់ឲ្យអ្នកនាំសារ ហើយច្បាប់របស់វា គឺត្រូវត្រឡប់ទៅកាន់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ មិនអាចត្រឡប់ទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានឡើយ។ info

• إرادة تحقيق النّصر الإلهي للمؤمنين؛ لإحقاق الحق وإبطال الباطل.
• គោលបំណងនៃការបញ្ជាក់ពីការជួយរបស់អល់ឡោះជាម្ចាស់ចំពោះបណ្តាអ្នកដែលមានជំនឿនោះ គឺដើម្បីពង្រឹងនូវការពិត និងធ្វើឲ្យប្រការមិនពិតបាត់បង់។ info