وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវាកំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបានគេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុងការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជាពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លាប់ពួកមេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ាងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លារបស់ឥស្លាម។
التفاسير: