Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi.

អាន់ណាច់ម៍

external-link copy
1 : 53

وَٱلنَّجۡمِ إِذَا هَوَىٰ

(អល់ឡោះ)ស្បថនឹងផ្កាយនៅពេលដែលវាលិចបាត់។ info
التفاسير:

external-link copy
2 : 53

مَا ضَلَّ صَاحِبُكُمۡ وَمَا غَوَىٰ

មិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនបានវង្វេង និងមិនបានភ័ន្តច្រឡំឡើយ។ info
التفاسير:

external-link copy
3 : 53

وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ

ហើយគាត់ក៏មិននិយាយអ្វីតាមទំនើងចិត្តនោះដែរ។ info
التفاسير:

external-link copy
4 : 53

إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ

វា(គម្ពីរគួរអាន និងស៊ុណ្ណះ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលគេបានវ៉ាហ៊ីទៅកាន់គាត់នោះឡើយ។ info
التفاسير:

external-link copy
5 : 53

عَلَّمَهُۥ شَدِيدُ ٱلۡقُوَىٰ

អ្នកដែលមានកម្លាំងខ្លាំងក្លា(ម៉ាឡាអ៊ីកាត់ជីព្រីល)បានបង្រៀនដល់គាត់។ info
التفاسير:

external-link copy
6 : 53

ذُو مِرَّةٖ فَٱسۡتَوَىٰ

ជាអ្នកដែលមានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញ(រូបរាងពិតរបស់ខ្លួន) info
التفاسير:

external-link copy
7 : 53

وَهُوَ بِٱلۡأُفُقِ ٱلۡأَعۡلَىٰ

ខណៈដែលគេនៅឯជើងមេឃដ៏ខ្ពស់។ info
التفاسير:

external-link copy
8 : 53

ثُمَّ دَنَا فَتَدَلَّىٰ

បន្ទាប់មក គេបានខិតទៅជិតគាត់ ហើយកាន់តែខិតជិតទៅៗ info
التفاسير:

external-link copy
9 : 53

فَكَانَ قَابَ قَوۡسَيۡنِ أَوۡ أَدۡنَىٰ

ដែល(គម្លាតនេះ)មានប្រវែងរវាងចុងធ្នូទាំងពីរ ឬជិតជាងនេះ។ info
التفاسير:

external-link copy
10 : 53

فَأَوۡحَىٰٓ إِلَىٰ عَبۡدِهِۦ مَآ أَوۡحَىٰ

ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ជាវ៉ាហ៊ី(តាមរយៈជីព្រីល)។ info
التفاسير:

external-link copy
11 : 53

مَا كَذَبَ ٱلۡفُؤَادُ مَا رَأَىٰٓ

ចិត្តរបស់គាត់(ព្យាការីមូហាំម៉ាត់)មិនបានភូតកុហកចំពោះអ្វីដែលគាត់បានឃើញនោះឡើយ។ info
التفاسير:

external-link copy
12 : 53

أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ

តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធចំពោះគាត់នូវអ្វីដែលគាត់បានឃើញឬ? info
التفاسير:

external-link copy
13 : 53

وَلَقَدۡ رَءَاهُ نَزۡلَةً أُخۡرَىٰ

ហើយពិតប្រាកដណាស់ គាត់បានឃើញគេ(ជីព្រីល)ម្តងទៀត info
التفاسير:

external-link copy
14 : 53

عِندَ سِدۡرَةِ ٱلۡمُنتَهَىٰ

នៅឯ “ស៊ិទរ៉តុលមុនតាហា”។ info
التفاسير:

external-link copy
15 : 53

عِندَهَا جَنَّةُ ٱلۡمَأۡوَىٰٓ

នៅទីនោះ គឺមានឋានសួគ៌ម៉ាក់វ៉ា។ info
التفاسير:

external-link copy
16 : 53

إِذۡ يَغۡشَى ٱلسِّدۡرَةَ مَا يَغۡشَىٰ

នៅពេលដែល(កិច្ចការរបស់អល់ឡោះ)បានគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានូវអ្វីដែលបានគ្របដណ្តប់។ info
التفاسير:

external-link copy
17 : 53

مَا زَاغَ ٱلۡبَصَرُ وَمَا طَغَىٰ

កែវភ្នែករបស់គាត់មិនបានងាករេ ហើយក៏មិនបានបំពាននោះដែរ។ info
التفاسير:

external-link copy
18 : 53

لَقَدۡ رَأَىٰ مِنۡ ءَايَٰتِ رَبِّهِ ٱلۡكُبۡرَىٰٓ

ពិតប្រាកដណាស់ គាត់បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងជាច្រើននៃព្រះជាម្ចាស់របស់គាត់។ info
التفاسير:

external-link copy
19 : 53

أَفَرَءَيۡتُمُ ٱللَّٰتَ وَٱلۡعُزَّىٰ

តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះបដិមា ឡាត និង អ៊ុហ្សា info
التفاسير:

external-link copy
20 : 53

وَمَنَوٰةَ ٱلثَّالِثَةَ ٱلۡأُخۡرَىٰٓ

ព្រមទាំងបដិមា ម៉ាណាត មួយទៀតដែលជាបដិមាទីបី? info
التفاسير:

external-link copy
21 : 53

أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلۡأُنثَىٰ

តើកូនប្រុស គឺសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន) រីឯកូនស្រី គឺសម្រាប់អល់ឡោះជាម្ចាស់ឬ? info
التفاسير:

external-link copy
22 : 53

تِلۡكَ إِذٗا قِسۡمَةٞ ضِيزَىٰٓ

នោះគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។ info
التفاسير:

external-link copy
23 : 53

إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ

ពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ ពួកគេគ្មានធ្វើតាមអ្វីក្រៅតែពីការស្មាន និងទំនើងចិត្ត(របស់ខ្លួន)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេហើយ។ info
التفاسير:

external-link copy
24 : 53

أَمۡ لِلۡإِنسَٰنِ مَا تَمَنَّىٰ

ឬមួយក៏មនុស្សលោកអាចទទួលបាននូវអ្វីដែលពួកគេប្រាថ្នា? info
التفاسير:

external-link copy
25 : 53

فَلِلَّهِ ٱلۡأٓخِرَةُ وَٱلۡأُولَىٰ

ជាការពិតណាស់ បរលោក និងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ info
التفاسير:

external-link copy
26 : 53

۞ وَكَم مِّن مَّلَكٖ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ

ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចណាឡើយ លើកលែងតែក្រោយពីទ្រង់បានអនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់យល់ព្រមប៉ុណ្ណោះ។ info
التفاسير:

external-link copy
27 : 53

إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ لَيُسَمُّونَ ٱلۡمَلَٰٓئِكَةَ تَسۡمِيَةَ ٱلۡأُنثَىٰ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេបានដាក់ឈ្មោះ(កំណត់ភេទ)ឱ្យពួកម៉ាឡាអ៊ីកាត់ថាជាភេទស្រី។ info
التفاسير:

external-link copy
28 : 53

وَمَا لَهُم بِهِۦ مِنۡ عِلۡمٍۖ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّۖ وَإِنَّ ٱلظَّنَّ لَا يُغۡنِي مِنَ ٱلۡحَقِّ شَيۡـٔٗا

ហើយពួកគេគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ។ ពួកគេគ្មានតាមអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ជាប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។ info
التفاسير:

external-link copy
29 : 53

فَأَعۡرِضۡ عَن مَّن تَوَلَّىٰ عَن ذِكۡرِنَا وَلَمۡ يُرِدۡ إِلَّا ٱلۡحَيَوٰةَ ٱلدُّنۡيَا

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំឭករបស់យើង(គម្ពីរគួរអាន) ហើយគ្មានចង់បានអ្វីក្រៅតែពីជីវិតលោកិយប៉ុណ្ណោះនោះចុះ។ info
التفاسير:

external-link copy
30 : 53

ذَٰلِكَ مَبۡلَغُهُم مِّنَ ٱلۡعِلۡمِۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِمَنِ ٱهۡتَدَىٰ

នោះគឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
31 : 53

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ لِيَجۡزِيَ ٱلَّذِينَ أَسَٰٓـُٔواْ بِمَا عَمِلُواْ وَيَجۡزِيَ ٱلَّذِينَ أَحۡسَنُواْ بِٱلۡحُسۡنَى

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់) ដើម្បីទ្រង់នឹងតបស្នងដល់ពួកដែលសាងអំពើអាក្រក់នូវអ្វីដែលពួកគេបានប្រព្រឹត្ត និងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អនូវប្រការល្អ(ឋានសួគ៌)។ info
التفاسير:

external-link copy
32 : 53

ٱلَّذِينَ يَجۡتَنِبُونَ كَبَٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ إِلَّا ٱللَّمَمَۚ إِنَّ رَبَّكَ وَٰسِعُ ٱلۡمَغۡفِرَةِۚ هُوَ أَعۡلَمُ بِكُمۡ إِذۡ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَإِذۡ أَنتُمۡ أَجِنَّةٞ فِي بُطُونِ أُمَّهَٰتِكُمۡۖ فَلَا تُزَكُّوٓاْ أَنفُسَكُمۡۖ هُوَ أَعۡلَمُ بِمَنِ ٱتَّقَىٰٓ

គឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកជាអ្នកដែលអភ័យទោសដ៏ទូលំទូលាយបំផុត។ ទ្រង់ដឹងបំផុតចំពោះពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកអំពីដី និងក្នុងខណៈដែលពួកអ្នកនៅជាគភ៌ក្នុងផ្ទៃម្តាយរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាច(ចំពោះទ្រង់ពិតប្រាកដ)។ info
التفاسير:

external-link copy
33 : 53

أَفَرَءَيۡتَ ٱلَّذِي تَوَلَّىٰ

តើអ្នកឃើញដែរឬទេ អ្នកដែលបែរចេញ(ពីការគោរពប្រតិបត្តិអល់ឡោះ) info
التفاسير:

external-link copy
34 : 53

وَأَعۡطَىٰ قَلِيلٗا وَأَكۡدَىٰٓ

ហើយគេបានបរិច្ចាគ(ទ្រព្យ)បន្តិចបន្តួច ក្រោយមក គេក៏ឈប់វិញនោះ? info
التفاسير:

external-link copy
35 : 53

أَعِندَهُۥ عِلۡمُ ٱلۡغَيۡبِ فَهُوَ يَرَىٰٓ

តើគេមានចំណេះដឹងពីប្រការអាថ៌កំបាំង ដោយគេបានឃើញ(ដោយផ្ទាល់ភ្នែក)ឬ? info
التفاسير:

external-link copy
36 : 53

أَمۡ لَمۡ يُنَبَّأۡ بِمَا فِي صُحُفِ مُوسَىٰ

ឬមួយក៏មិនមានគេប្រាប់រូបគេពីអ្វីដែលមាននៅក្នុងគម្ពីរស៊ូហ៊ុហ្វមូសា info
التفاسير:

external-link copy
37 : 53

وَإِبۡرَٰهِيمَ ٱلَّذِي وَفَّىٰٓ

និង(គម្ពីរស៊ូហ៊ុហ្វ)អ៊ីព្រហ៊ីមដែលគាត់បានបំពេញ(គ្រប់កាតព្វកិច្ច)ទេឬ? info
التفاسير:

external-link copy
38 : 53

أَلَّا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰ

ពិតណាស់ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ info
التفاسير:

external-link copy
39 : 53

وَأَن لَّيۡسَ لِلۡإِنسَٰنِ إِلَّا مَا سَعَىٰ

ហើយពិតប្រាកដណាស់ មនុស្សលោកក៏មិនបានទទួលបានអ្វីក្រៅតែពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងនោះដែរ។ info
التفاسير:

external-link copy
40 : 53

وَأَنَّ سَعۡيَهُۥ سَوۡفَ يُرَىٰ

ហើយពិតប្រាកដណាស់ ការខិតខំប្រឹងប្រែងរបស់គេ ច្បាស់ជានឹងត្រូវបានគេបង្ហាញឱ្យឃើញ។ info
التفاسير:

external-link copy
41 : 53

ثُمَّ يُجۡزَىٰهُ ٱلۡجَزَآءَ ٱلۡأَوۡفَىٰ

បន្ទាប់មក គេនឹងតបស្នងដល់រូបគេនូវការតបស្នងមួយយ៉ាងពេញលេញ។ info
التفاسير:

external-link copy
42 : 53

وَأَنَّ إِلَىٰ رَبِّكَ ٱلۡمُنتَهَىٰ

ហើយជាការពិតណាស់ ទីបញ្ចប់ គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។ info
التفاسير:

external-link copy
43 : 53

وَأَنَّهُۥ هُوَ أَضۡحَكَ وَأَبۡكَىٰ

ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យសើចសប្បាយ និងធ្វើឱ្យយំសោក។ info
التفاسير:

external-link copy
44 : 53

وَأَنَّهُۥ هُوَ أَمَاتَ وَأَحۡيَا

ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដកជីវិត និងផ្តល់ជីវិត។ info
التفاسير:

external-link copy
45 : 53

وَأَنَّهُۥ خَلَقَ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰ

ហើយពិតណាស់ ទ្រង់បានបង្កើតឱ្យមានជាគូៗ ភេទប្រុស ភេទស្រី info
التفاسير:

external-link copy
46 : 53

مِن نُّطۡفَةٍ إِذَا تُمۡنَىٰ

ពីទឹកកាមមួយតំណក់កាលណាគេបញ្ចូលទៅក្នុងស្បូន។ info
التفاسير:

external-link copy
47 : 53

وَأَنَّ عَلَيۡهِ ٱلنَّشۡأَةَ ٱلۡأُخۡرَىٰ

ហើយពិតប្រាកដណាស់ ការបង្កើត(ពួកគេ)ម្តងទៀត គឺស្ថិតនៅលើទ្រង់។ info
التفاسير:

external-link copy
48 : 53

وَأَنَّهُۥ هُوَ أَغۡنَىٰ وَأَقۡنَىٰ

ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រទាននូវភាពមានបាន និងធ្វើឱ្យ(ពួកគេ)មានភាពស្កប់ស្កល់។ info
التفاسير:

external-link copy
49 : 53

وَأَنَّهُۥ هُوَ رَبُّ ٱلشِّعۡرَىٰ

ហើយទ្រង់ជាព្រះជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉”។ info
التفاسير:

external-link copy
50 : 53

وَأَنَّهُۥٓ أَهۡلَكَ عَادًا ٱلۡأُولَىٰ

ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទដំបូង info
التفاسير:

external-link copy
51 : 53

وَثَمُودَاْ فَمَآ أَبۡقَىٰ

ហើយនិងពួកសាមូទដោយទ្រង់មិនបានបន្សល់ទុក(នរណាម្នាក់)នោះឡើយ info
التفاسير:

external-link copy
52 : 53

وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ هُمۡ أَظۡلَمَ وَأَطۡغَىٰ

ព្រមទាំង(បានបំផ្លាញ)ក្រុមរបស់ព្យាការីនួហកាលពីមុនផងដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលបំពាន និងរឹងរូសបំផុត។ info
التفاسير:

external-link copy
53 : 53

وَٱلۡمُؤۡتَفِكَةَ أَهۡوَىٰ

ហើយចំពោះភូមិស្រុកក្រុមព្យាការីលូត ទ្រង់ក៏បានឲ្យវាវិនាសផងដែរ។ info
التفاسير:

external-link copy
54 : 53

فَغَشَّىٰهَا مَا غَشَّىٰ

ហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះ(ដោយដុំថ្ម)នូវអ្វីដែលបានគ្របដណ្តប់។ info
التفاسير:

external-link copy
55 : 53

فَبِأَيِّ ءَالَآءِ رَبِّكَ تَتَمَارَىٰ

ដូចនេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកដែលអ្នកមន្ទិលសង្ស័យនោះ? info
التفاسير:

external-link copy
56 : 53

هَٰذَا نَذِيرٞ مِّنَ ٱلنُّذُرِ ٱلۡأُولَىٰٓ

នេះ(ព្យការីមូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានមុនៗ។ info
التفاسير:

external-link copy
57 : 53

أَزِفَتِ ٱلۡأٓزِفَةُ

ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។ info
التفاسير:

external-link copy
58 : 53

لَيۡسَ لَهَا مِن دُونِ ٱللَّهِ كَاشِفَةٌ

គ្មានអ្នកណាដែលអាចរារាំងវាបានក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ info
التفاسير:

external-link copy
59 : 53

أَفَمِنۡ هَٰذَا ٱلۡحَدِيثِ تَعۡجَبُونَ

ដូច្នេះ តើពួកអ្នកមានការងឿងឆ្ងល់ចំពោះគម្ពីរគួរអាននេះ info
التفاسير:

external-link copy
60 : 53

وَتَضۡحَكُونَ وَلَا تَبۡكُونَ

ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះវា) និងមិនបានយំ info
التفاسير:

external-link copy
61 : 53

وَأَنتُمۡ سَٰمِدُونَ

ខណៈដែលពួកអ្នកព្រងើយកន្តើយ(ងាកចេញអំពីវា)ឬ? info
التفاسير:

external-link copy
62 : 53

فَٱسۡجُدُواْۤ لِلَّهِۤ وَٱعۡبُدُواْ۩

ហេតុនេះ ចូរពួកអ្នកស៊ូជោតចំពោះអល់ឡោះ និងគោរពសក្ការៈ(ចំពោះទ្រង់)។ info
التفاسير: