Qurani Kərimin mənaca tərcüməsi - Qurani Kərimin müxtəsər tərfsiri - kitabının Xmeyri dilinə tərcüməsi.

អាត់ទូហា

Surənin məqsədlərindən:
بيان عناية الله بنبيه في أول أمره وآخره.
បញ្ជាក់អំពីការថែរក្សារបស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ តាំងពីដំបូង រហូតដល់ចុងក្រោយនៃកិច្ចការរបស់គាត់។ info

external-link copy
1 : 93

وَٱلضُّحَىٰ

អល់ឡោះស្បថនឹងពេលហ្ទូហា(ពេលដំបូងនៃពេលថ្ងៃ) ។ info
التفاسير:

external-link copy
2 : 93

وَٱلَّيۡلِ إِذَا سَجَىٰ

ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាងងឹតហើយមនុស្សលោកសម្រាកពីសកម្មភាពផ្សេងៗ។ info
التفاسير:

external-link copy
3 : 93

مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ

ម្ចាស់របស់អ្នក(ឱអ្នកនាំាសារមូហាំម៉ាត់)មិនបានបោះបង់អ្នកចោល និងមិនបានខឹងសម្បារនឹងអ្នកដូចដែលពួកមុស្ហរីគីនបាននិយាយនោះទេ នៅពេលដែលវ៉ាហ៊ីបានផ្អាកមួយរយៈនោះ។ info
التفاسير:

external-link copy
4 : 93

وَلَلۡأٓخِرَةُ خَيۡرٞ لَّكَ مِنَ ٱلۡأُولَىٰ

ជាការពិតណាស់ ឋានបរលោក គឺវាល្អប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត ដោយសារនៅឋានបរលោកនោះ គឺមានឧបការគុណជាច្រើនដែលមិនសាបសូន្យឡើយ។ info
التفاسير:

external-link copy
5 : 93

وَلَسَوۡفَ يُعۡطِيكَ رَبُّكَ فَتَرۡضَىٰٓ

ហើយទ្រង់ពិតជានឹងប្រទានឱ្យអ្នក(ព្យាការីមូហាំម៉ាត់)និងប្រជាជាតិរបស់អ្នកនូវផលបុណ្យដ៏ធំធេង រហូតដល់អ្នកពេញចិត្តនូវអ្វីដែលទ្រង់បានប្រទានដល់អ្នកនិងប្រជាជាតិរបស់អ្នកជាមិនខាន។ info
التفاسير:

external-link copy
6 : 93

أَلَمۡ يَجِدۡكَ يَتِيمٗا فَـَٔاوَىٰ

ជាការពិតណាស់ ទ្រង់បានឃើញអ្នកជាក្មេងម្នាក់ដែលកំព្រាឪពុក ហើយទ្រង់បានធ្វើឱ្យអ្នកមានទីជម្រកសម្រាប់ជ្រកកោនដោយបានរស់នៅជាមួយជីតារបស់អ្នកអាប់ទុលមូតល់ឡឹប។ បន្ទាប់មកទៀត អ្នកបានរស់នៅជាមួយនឹងឪពុកមារបស់អ្នក អាពូតឡឹប។ info
التفاسير:

external-link copy
7 : 93

وَوَجَدَكَ ضَآلّٗا فَهَدَىٰ

ហើយទ្រង់បានឃើញអ្នកជាមនុស្សម្នាក់ដែលមិនដឹងអ្វីទៅជាគម្ពីរគួរអាន និងអ្វីទៅជាជំនឿនោះឡើយ។ ដូច្នេះ ទ្រង់ក៏បង្រៀនដល់អ្នកនូវអ្វីដែលអ្នកមិនធ្លាប់បានដឹងនោះ។ info
التفاسير:

external-link copy
8 : 93

وَوَجَدَكَ عَآئِلٗا فَأَغۡنَىٰ

ហើយទ្រង់បានឃើញអ្នកមានជីវភាពក្រីក្រ រួចទ្រង់ក៏បានធ្វើឱ្យអ្នកមានជីវភាពធូរធារ។ info
التفاسير:

external-link copy
9 : 93

فَأَمَّا ٱلۡيَتِيمَ فَلَا تَقۡهَرۡ

ដូច្នេះ ចូរអ្នកកុំមានទំនាក់ទំនងមិនល្អជាមួយនឹងកូនដែលកំព្រាឪពុក និងកុំកេងបន្លំទ្រព្យសម្បត្តិរបស់ពួកគេឲ្យសោះ។ info
التفاسير:

external-link copy
10 : 93

وَأَمَّا ٱلسَّآئِلَ فَلَا تَنۡهَرۡ

ហើយចូរអ្នកកុំគំហកដាក់អ្នកសុំទានដែលជាអ្នកមានតម្រូវការចាំបាច់ឱ្យសោះ។ info
التفاسير:

external-link copy
11 : 93

وَأَمَّا بِنِعۡمَةِ رَبِّكَ فَحَدِّثۡ

ហើយចូរអ្នកថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យអ្នក និងរៀបរាប់អំពីវាចុះ។ info
التفاسير:
Bu səhifədə olan ayələrdən faydalar:
• منزلة النبي صلى الله عليه وسلم عند ربه لا تدانيها منزلة.
• ឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីមូហាំម៉ាត់ចំពោះម្ចាស់របស់គាត់ ដោយគ្មានឋានៈណាអាចប្រៀបផ្ទឹមបានឡើយ។ info

• شكر النعم حقّ لله على عبده.
• ការថ្លែងអំណរគុណចំពោះឧបការគុណ)ទាំងឡាយរបស់អល់ឡោះ គឺជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់។ info

• وجوب الرحمة بالمستضعفين واللين لهم.
• ចាំបាច់ត្រូវមានក្តីមេត្តាករុណា និងភាពទន់ភ្លន់ចំពោះអ្នកទន់ខ្សោយទាំងឡាយ។ info