Qurani Kərimin mənaca tərcüməsi - Qurani Kərimin müxtəsər tərfsiri - kitabının Xmeyri dilinə tərcüməsi.

external-link copy
47 : 23

فَقَالُوٓاْ أَنُؤۡمِنُ لِبَشَرَيۡنِ مِثۡلِنَا وَقَوۡمُهُمَا لَنَا عَٰبِدُونَ

ហើយពួកគេបាននិយាយថាៈ តើឲ្យពួកយើងមានជំនឿលើមនុស្សពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ដោយគេទាំងពីរគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងសោះនោះ ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលគោរព ឱនលំទោនចំពោះពួកយើងហ្នឹងឬ? info
التفاسير:
Bu səhifədə olan ayələrdən faydalar:
• الاستكبار مانع من التوفيق للحق.
• ភាពក្រអឺតក្រទម គឺរារាំងពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إطابة المأكل له أثر في صلاح القلب وصلاح العمل.
• ការទទួលទានចំណីអាហារដែលល្អៗ គឺមានឥទ្ធិពលលើដួងចិត្ត និងទង្វើរបស់គេដោយធ្វើឲ្យវាមានភាពល្អប្រសើរ។ info

• التوحيد ملة جميع الأنبياء ودعوتهم.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះ គឺជាសាសនានៃគ្រប់បណ្តាព្យាការីទាំងអស់ និងការអំពាវនាវរបស់ពួកគេ។ info

• الإنعام على الفاجر ليس إكرامًا له، وإنما هو استدراج.
• ការផ្តល់នូវឧបការគុណដល់ពួកដែលធ្វើអាក្រក់ គឺមិនមែនជាការលើកតម្កើងដល់គេនោះទេ។ តាមពិត វាគឺជាការល្បួងដល់គេប៉ុណ្ណោះ។ info