Qurani Kərimin mənaca tərcüməsi - Qurani Kərimin müxtəsər tərfsiri - kitabının Xmeyri dilinə tərcüməsi.

external-link copy
277 : 2

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ហើយបានសាងអំពើល្អ និងបានប្រតិបត្ដិសឡាត(ថ្វាយបង្គំ)យ៉ាងពេញលេញទៅតាមអ្វីដែលអល់ឡោះបានដាក់បទបញ្ញត្តិ ព្រមទាំងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅឲ្យអ្នកដែលមានសិទ្ធិទទួលហ្សកាត់នោះ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាចពីអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខនោះទេ ហើយពួកគេក៏មិនព្រួយបារម្មណ៍ចំពោះអ្វីដែលពួកគេបានខកខាននៅក្នុងលោកិយ និងឧបការគុណទាំងឡាយដែលមានក្នុងលោកិយ(ដែលពួកគេខកខានមិនទទួលបាន)នោះដែរ។ info
التفاسير:
Bu səhifədə olan ayələrdən faydalar:
• من أعظم الكبائر أكل الربا، ولهذا توعد الله تعالى آكله بالحرب وبالمحق في الدنيا والتخبط في الآخرة.
• ក្នុងចំណោមបាបកម្មដ៏ធំបំផុតនោះ គឺការស៊ីការប្រាក់។ ដូច្នេះហើយទើបបានជាអល់ឡោះជាម្ចាស់ព្រមានចំពោះអ្នកដែលស៊ីការប្រាក់នូវសង្គ្រាម(មកពីទ្រង់) និងភាពគ្មានពរជ័យនៅក្នុងលោកិយ ហើយនិងភាពអន្តរាយនៅថ្ងៃបរលោក។ info

• الالتزام بأحكام الشرع في المعاملات المالية ينزل البركة والنماء فيها.
• ការប្រកាន់ខ្ជាប់នូវក្បួនច្បាប់របស់អល់ឡោះក្នុងការទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ លុយកាក់ ដើម្បីទទួលបាននូវភាពចម្រុងចម្រើន ពរជ័យ និងការរីកចម្រើនលូតលាស់នៅក្នុងទ្រព្យសម្បត្តិនោះ។ info

• فضل الصبر على المعسر، والتخفيف عنه بالتصدق عليه ببعض الدَّين أو كله.
• ឧត្ដមភាពនៃការអត់ធ្មត់(របស់ម្ចាស់បំណុល)ទៅលើអ្នកដែលជួបទុក្ខលំបាក(ក្នុងការសងបំណុល) និងការបន្ធូរបន្ថយដល់កូនបំណុលដោយការអធ្យាស្រ័យនូវបំណុលខ្លះៗ ឬមិនយកទាំងអស់តែម្ដង។ info