Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - İslam Cəmiyyətinin İnkişafı Assosiasiyası

Səhifənin rəqəmi:close

external-link copy
156 : 7

۞ وَٱكۡتُبۡ لَنَا فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٗ وَفِي ٱلۡأٓخِرَةِ إِنَّا هُدۡنَآ إِلَيۡكَۚ قَالَ عَذَابِيٓ أُصِيبُ بِهِۦ مَنۡ أَشَآءُۖ وَرَحۡمَتِي وَسِعَتۡ كُلَّ شَيۡءٖۚ فَسَأَكۡتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَٰتِنَا يُؤۡمِنُونَ

ហើយសូមទ្រង់មេត្ដាកំណត់អំពើល្អសម្រាប់ពួកយើង នៅក្នុងលោកិយនេះ និងថ្ងៃបរលោកផង ពិតប្រាកដណាស់ ពួក យើងបានវិលត្រឡប់ទៅរកទ្រង់វិញហើយ។ អល់ឡោះបានមាន បន្ទូលថាៈ ទារុណកម្មរបស់យើងគឺយើងនឹងដាក់វាលើអ្នកណាដែល យើងមានចេតនា ហើយការអាណិតស្រឡាញ់របស់យើងគឺបាន ជ្រួតជ្រាបទៅលើអ្វីៗទាំងអស់។ យើងនឹងកំណត់វា(ការអាណិត ស្រឡាញ់)សម្រាប់បណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែល បរិច្ចាគហ្សាកាត់ ព្រមទាំងអ្នកដែលមានជំនឿនឹងភស្ដុតាងទាំង ឡាយរបស់យើង។ info
التفاسير:

external-link copy
157 : 7

ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِيَّ ٱلۡأُمِّيَّ ٱلَّذِي يَجِدُونَهُۥ مَكۡتُوبًا عِندَهُمۡ فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ يَأۡمُرُهُم بِٱلۡمَعۡرُوفِ وَيَنۡهَىٰهُمۡ عَنِ ٱلۡمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيۡهِمُ ٱلۡخَبَٰٓئِثَ وَيَضَعُ عَنۡهُمۡ إِصۡرَهُمۡ وَٱلۡأَغۡلَٰلَ ٱلَّتِي كَانَتۡ عَلَيۡهِمۡۚ فَٱلَّذِينَ ءَامَنُواْ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُواْ ٱلنُّورَ ٱلَّذِيٓ أُنزِلَ مَعَهُۥٓ أُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ដែលជា ណាពីមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេដឹងពីលក្ខណៈ របស់គាត់ដែលត្រូវបានសរសេរក្នុងគម្ពីរតាវរ៉តនិងអ៊ីញជីលដែល មាន(នៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ ពួកគេអំពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ (ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំង លុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរ ដែលធ្លាប់ មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និង លើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(គម្ពីរ គួរអាន)ដែលគេបានបញ្ចុះ មកឱ្យគាត់នោះ អ្នកទាំងនោះគឺជាអ្នក ដែលជោគជ័យ។ info
التفاسير:

external-link copy
158 : 7

قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًا ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِ ٱلنَّبِيِّ ٱلۡأُمِّيِّ ٱلَّذِي يُؤۡمِنُ بِٱللَّهِ وَكَلِمَٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمۡ تَهۡتَدُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោកទាំង ឡាយ. ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទិ្ធរបស់ទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់និងជាអ្នកធ្វើឱ្យស្លាប់។ ដូចេ្នះចូរពួកអ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែល ជាណាពីមិនចេះអាន និងមិនចេះសរសេរដែលគាត់មានជំនឿលើ អល់ឡោះនិងជឿគ្រប់ពាក្យសំដីរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
159 : 7

وَمِن قَوۡمِ مُوسَىٰٓ أُمَّةٞ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ

ក្នុងចំណោមក្រុមរបស់មូសាមានមួយក្រុមដែលចង្អុល បង្ហាញអ្នកដទៃទៅរកការពិត និងកាត់សេចក្ដីដោយយុត្ដិធម៌។ info
التفاسير: