የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - ሩዋድ የትርጉም ማዕከል

អាន់ណាហ្សុីអាត

external-link copy
1 : 79

وَٱلنَّٰزِعَٰتِ غَرۡقٗا

(អល់ឡោះ)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹងពួកគ្មានជំនឿដោយឃោឃៅ។ info
التفاسير:

external-link copy
2 : 79

وَٱلنَّٰشِطَٰتِ نَشۡطٗا

(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកព្រលឹងបណ្តាអ្នកមានជំនឿដោយទន់ភ្លន់។ info
التفاسير:

external-link copy
3 : 79

وَٱلسَّٰبِحَٰتِ سَبۡحٗا

(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃ និងឡើងទៅកាន់មេឃវិញយ៉ាងលឿន។ info
التفاسير:

external-link copy
4 : 79

فَٱلسَّٰبِقَٰتِ سَبۡقٗا

(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលប្រជែងគ្នាអនុវត្តបទបញ្ជារបស់អល់ឡោះ។ info
التفاسير:

external-link copy
5 : 79

فَٱلۡمُدَبِّرَٰتِ أَمۡرٗا

(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលរៀបចំនូវបទបញ្ជារបស់អល់ឡោះ។ info
التفاسير:

external-link copy
6 : 79

يَوۡمَ تَرۡجُفُ ٱلرَّاجِفَةُ

នៅថ្ងៃដែលផែនដីញ័ររញ្ជួយ(ដោយការផ្លុំត្រែលើកទីមួយ) info
التفاسير:

external-link copy
7 : 79

تَتۡبَعُهَا ٱلرَّادِفَةُ

ហើយការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទាប់ពីវា info
التفاسير:

external-link copy
8 : 79

قُلُوبٞ يَوۡمَئِذٖ وَاجِفَةٌ

នៅថ្ងៃនោះ ដួងចិត្ត(ពួកគ្មានជំនឿ) ភ័យញាប់ញ័រ។ info
التفاسير:

external-link copy
9 : 79

أَبۡصَٰرُهَا خَٰشِعَةٞ

កែវភ្នែករបស់ពួកគេបង្ហាញនូវភាពភ័យខ្លាច។ info
التفاسير:

external-link copy
10 : 79

يَقُولُونَ أَءِنَّا لَمَرۡدُودُونَ فِي ٱلۡحَافِرَةِ

ពួកគេនិយាយថា៖ តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតម្តងទៀតឬ? info
التفاسير:

external-link copy
11 : 79

أَءِذَا كُنَّا عِظَٰمٗا نَّخِرَةٗ

តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតឬ ខណៈដែលពួកយើងបានក្លាយជាឆ្អឹងដែលពុកផុយហើយនោះ? info
التفاسير:

external-link copy
12 : 79

قَالُواْ تِلۡكَ إِذٗا كَرَّةٌ خَاسِرَةٞ

ពួកគេនិយាយទៀតថា៖ ប្រសិនបើដូច្នោះមែន វាពិតជាការវិលត្រឡប់ដ៏ខាតបង់បំផុត។ info
التفاسير:

external-link copy
13 : 79

فَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ

តាមពិត វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះ។ info
التفاسير:

external-link copy
14 : 79

فَإِذَا هُم بِٱلسَّاهِرَةِ

ស្រាប់តែពេលនោះ ពួកគេក៏បានរស់ឡើងវិញ។ info
التفاسير:

external-link copy
15 : 79

هَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ

តើដំណឹងរបស់ព្យាការីមូសាបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ? info
التفاسير:

external-link copy
16 : 79

إِذۡ نَادَىٰهُ رَبُّهُۥ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوًى

នៅពេលដែលព្រះជាម្ចាស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋថា៖ info
التفاسير: