የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - ሩዋድ የትርጉም ማዕከል

អាល់គីយ៉ាម៉ះ

external-link copy
1 : 75

لَآ أُقۡسِمُ بِيَوۡمِ ٱلۡقِيَٰمَةِ

(អល់ឡោះ)ទ្រង់ស្បថនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
2 : 75

وَلَآ أُقۡسِمُ بِٱلنَّفۡسِ ٱللَّوَّامَةِ

ហើយទ្រង់ស្បថនឹងវិញ្ញាណដែលចេះស្តីបន្ទោស។ info
التفاسير:

external-link copy
3 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَلَّن نَّجۡمَعَ عِظَامَهُۥ

តើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលផ្តុំឆ្អឹងរបស់គេឬ? info
التفاسير:

external-link copy
4 : 75

بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّيَ بَنَانَهُۥ

ពិតមែនហើយ យើងពិតជាមានសមត្ថភាពក្នុងការតម្រៀបម្រាមដៃរបស់គេ(ឱ្យដូចដើមវិញ)។ info
التفاسير:

external-link copy
5 : 75

بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ

ផ្ទុយទៅវិញ មនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅមុខទៀត។ info
التفاسير:

external-link copy
6 : 75

يَسۡـَٔلُ أَيَّانَ يَوۡمُ ٱلۡقِيَٰمَةِ

គេសួរថា៖ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា? info
التفاسير:

external-link copy
7 : 75

فَإِذَا بَرِقَ ٱلۡبَصَرُ

នៅពេលដែលភ្នែកភ័យស្លន់ស្លោ info
التفاسير:

external-link copy
8 : 75

وَخَسَفَ ٱلۡقَمَرُ

ហើយព្រះចន្ទបានបាត់ពន្លឺ info
التفاسير:

external-link copy
9 : 75

وَجُمِعَ ٱلشَّمۡسُ وَٱلۡقَمَرُ

ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល info
التفاسير:

external-link copy
10 : 75

يَقُولُ ٱلۡإِنسَٰنُ يَوۡمَئِذٍ أَيۡنَ ٱلۡمَفَرُّ

នៅថ្ងៃនោះ មនុស្សលោកនឹងនិយាយថា៖ តើត្រូវរត់គេចទៅកន្លែងណា? info
التفاسير:

external-link copy
11 : 75

كَلَّا لَا وَزَرَ

ទេ! គ្មានកន្លែងរត់គេចឡើយ។ info
التفاسير:

external-link copy
12 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمُسۡتَقَرُّ

កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នកប៉ុណ្ណោះ។ info
التفاسير:

external-link copy
13 : 75

يُنَبَّؤُاْ ٱلۡإِنسَٰنُ يَوۡمَئِذِۭ بِمَا قَدَّمَ وَأَخَّرَ

នៅថ្ងៃនោះ គេនឹងប្រាប់មនុស្សលោកនូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនទាន់បានប្រព្រឹត្ដ។ info
التفاسير:

external-link copy
14 : 75

بَلِ ٱلۡإِنسَٰنُ عَلَىٰ نَفۡسِهِۦ بَصِيرَةٞ

ផ្ទុយទៅវិញ មនុស្សលោកគឺជាសាក្សីប្រឆាំងនឹងខ្លួនឯង។ info
التفاسير:

external-link copy
15 : 75

وَلَوۡ أَلۡقَىٰ مَعَاذِيرَهُۥ

ទោះបីជាគេនាំមកនូវលេសដោះសារយ៉ាងច្រើនក៏ដោយ។ info
التفاسير:

external-link copy
16 : 75

لَا تُحَرِّكۡ بِهِۦ لِسَانَكَ لِتَعۡجَلَ بِهِۦٓ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកសូត្រគម្ពីរគួរអាន(លឿនពេក) ព្រោះតែប្រញាប់ទន្ទេញវាឲ្យសោះ។ info
التفاسير:

external-link copy
17 : 75

إِنَّ عَلَيۡنَا جَمۡعَهُۥ وَقُرۡءَانَهُۥ

ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវប្រមូលផ្តុំវា ហើយឱ្យអ្នកសូត្រវា(បានត្រឹមត្រូវ)។ info
التفاسير:

external-link copy
18 : 75

فَإِذَا قَرَأۡنَٰهُ فَٱتَّبِعۡ قُرۡءَانَهُۥ

ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់ជីព្រីល)សូត្រវា ចូរអ្នកស្តាប់និងសូត្រតាមការសូត្ររបស់គេ។ info
التفاسير:

external-link copy
19 : 75

ثُمَّ إِنَّ عَلَيۡنَا بَيَانَهُۥ

បន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់វា(ដល់អ្នក)។ info
التفاسير:

external-link copy
20 : 75

كَلَّا بَلۡ تُحِبُّونَ ٱلۡعَاجِلَةَ

មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកស្រលាញ់ពេញចិត្ដ(ការរស់នៅក្នុង)លោកិយ info
التفاسير:

external-link copy
21 : 75

وَتَذَرُونَ ٱلۡأٓخِرَةَ

ហើយបោះបង់ថ្ងៃបរលោក។ info
التفاسير:

external-link copy
22 : 75

وُجُوهٞ يَوۡمَئِذٖ نَّاضِرَةٌ

ទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺស្រស់ស្រាយ info
التفاسير:

external-link copy
23 : 75

إِلَىٰ رَبِّهَا نَاظِرَةٞ

ដោយសម្លឹងមើលទៅកាន់ព្រះជាម្ចាស់របស់គេ។ info
التفاسير:

external-link copy
24 : 75

وَوُجُوهٞ يَوۡمَئِذِۭ بَاسِرَةٞ

រីឯទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺក្រញូវ info
التفاسير:

external-link copy
25 : 75

تَظُنُّ أَن يُفۡعَلَ بِهَا فَاقِرَةٞ

ដោយរូបគេដឹងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាមិនខាន។ info
التفاسير:

external-link copy
26 : 75

كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِيَ

មិនដូច្នោះឡើយ។ នៅពេលដែលព្រលឹងបានមកដល់បំពង់ក info
التفاسير:

external-link copy
27 : 75

وَقِيلَ مَنۡۜ رَاقٖ

គេនិយាយទៅកាន់គ្នាថា៖ តើមាននរណាអាចព្យាបាលគេបាន? info
التفاسير:

external-link copy
28 : 75

وَظَنَّ أَنَّهُ ٱلۡفِرَاقُ

ហើយគេដឹង(ខ្លួនឯង)យ៉ាងច្បាស់ថា ពិតណាស់ រូបគេនឹងត្រូវលាចាក(លោកិយ)ជាមិនខាន។ info
التفاسير:

external-link copy
29 : 75

وَٱلۡتَفَّتِ ٱلسَّاقُ بِٱلسَّاقِ

ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំគ្នានៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។ info
التفاسير:

external-link copy
30 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمَسَاقُ

នៅថ្ងៃនោះ គេនឹងនាំរូបគេទៅកាន់ព្រះជាម្ចាស់របស់គេ។ info
التفاسير:

external-link copy
31 : 75

فَلَا صَدَّقَ وَلَا صَلَّىٰ

ពិតណាស់ គេមិនបានជឿជាក់ ហើយក៏មិនបានប្រតិបត្តិសឡាតនោះដែរ។ info
التفاسير:

external-link copy
32 : 75

وَلَٰكِن كَذَّبَ وَتَوَلَّىٰ

ក៏ប៉ុន្ដែ គេបានបដិសេធ និងបែរចេញ។ info
التفاسير:

external-link copy
33 : 75

ثُمَّ ذَهَبَ إِلَىٰٓ أَهۡلِهِۦ يَتَمَطَّىٰٓ

ក្រោយមក គេបានដើរទៅជួបក្រុមគ្រួសាររបស់គេដោយភាពក្រអឺតក្រទម។ info
التفاسير:

external-link copy
34 : 75

أَوۡلَىٰ لَكَ فَأَوۡلَىٰ

អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។ info
التفاسير:

external-link copy
35 : 75

ثُمَّ أَوۡلَىٰ لَكَ فَأَوۡلَىٰٓ

ក្រោយមក អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។ info
التفاسير:

external-link copy
36 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَن يُتۡرَكَ سُدًى

តើមនុស្សលោកគិតស្មានថា រូបគេត្រូវបានគេបោះបង់ចោលដោយមិនជំនុំជម្រះឬ? info
التفاسير:

external-link copy
37 : 75

أَلَمۡ يَكُ نُطۡفَةٗ مِّن مَّنِيّٖ يُمۡنَىٰ

តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូនទេឬ? info
التفاسير:

external-link copy
38 : 75

ثُمَّ كَانَ عَلَقَةٗ فَخَلَقَ فَسَوَّىٰ

ក្រោយមក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលេញ។ info
التفاسير:

external-link copy
39 : 75

فَجَعَلَ مِنۡهُ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

ក្រោយមកទៀត ទ្រង់បានបង្កើតគេឱ្យមានជាគូៗ(ប្រុស ស្រី)។ info
التفاسير:

external-link copy
40 : 75

أَلَيۡسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰ

តើអ្នកដែលអាចធ្វើដូច្នោះ ពុំមែនជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញទេឬ??? info
التفاسير: